Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី៣ ខែតុលា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលសម្រេចបាន និងផែនការការងារដែលត្រូវបំពេញបន្ត

ដោយ Pothe Thun
24/10/2022
នៅក្នុង ព័ត៌មានជាតិ
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី៣ ខែតុលា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលសម្រេចបាន  និងផែនការការងារដែលត្រូវបំពេញបន្ត
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី៣ ខែតុលា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ Zoom ដើម្បីធ្វើការពិនិត្យពិភាក្សាផ្តាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីជម្រុញអោយការអនុវត្តន៍រាល់ផែនការ និងភារកិច្ចការងារកាន់តែមានប្រសិទ្ធភាព និងលទ្ធផលល្អប្រសើរបន្ថែមទៅមុខទៀត។ កិច្ចប្រជុំកក៏បានធ្វើការពិនិត្យ ការងារដែលអនុវត្តនាពេលកន្លងមក និងដាក់ចេញផែនការកិច្ចការងារព័ត៌មាន សម្រាប់ព្រឹត្តការណ៍អន្តរជាតិសំខាន់ៗ ដែលកម្ពុជាធ្វើជាម្ចាស់រៀបចំ។

នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកឡើងនូវផែនការសកម្មភាពការងារជាច្រើនដែលក្រសួងព័ត៌មានទទួលខុសត្រូវធ្វើ ពិសេសដំណើរការរៀបចំទទួល និងចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងមានចំនួនកាន់តែច្រើនឡើងដែលបានចុះឈ្មោះ ដើម្បីចូលរួមថត និងយកព័ត៌មាននៃកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនាខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ ទន្ទឹមគ្នានេះដែរ នៅក្នុងឆ្នាំ២០២៣ ក៏មានព្រឹត្តការណ៍នៃការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំផងដែរ។ ដូច្នេះក្រសួងព័ត៌មាន ត្រូវបន្តពង្រឹងសមត្ថភាពមន្រ្តី ដើម្បីបំពេញការងារអោយបានល្អ។

ក្នុងកិច្ចប្រជុំនាឱកាសនេះដែរ ឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំតាមបណ្តាអគ្គនាយកដ្ឋានទាំង៥ ចំណុះឲ្យក្រសួងព័ត៌មាន រួមទាំងឯកឧត្តមលោកជំទាវ ជារដ្ឋលេខាធិការអនុរដ្ឋលេខាធិការ ជាប្រធានគណៈកម្មការ អនុគណៈកម្មការ បានធ្វើរបាយការណ៏ពីវឌ្ឍនភាពការងារសំខាន់ៗមួយចំនួន ដែលមន្រ្តី និងថ្នាក់ដឹកនាំគ្រប់ផ្នែកគ្រប់ជំនាញ សម្រេចបំពេញ និងអនុវត្តន៍បានក្នុង ១សប្តាហ៍ពេលកន្លងនេះ ដោយបានធ្វើអោយរាល់កិច្ចការងារបានដំណើរដោយរលូន។ ទន្ទឹមគ្នានេះដែរ ថ្នាក់ដឹកនាំតាមបណ្តាផ្នែកជំនាញនីមួយៗ ក៏បានលើកពីផែនការសកម្មភាពការងារដែល ត្រូវបន្តធ្វើសម្រាប់សប្តាហ៍បន្តបន្ទាប់ទៀត អោយបានកាន់តែល្អប្រសើរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយគ្នានោះដែរ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានជម្រុញលើកទឹកចិត្តដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ត្រូវបន្តផ្សាយផ្សព្វផ្សាយព័ត៌មានទាន់ហេតុការណ៍ ដំណឹងផ្សេងៗ រួមទាំងបទយកការណ៍ និងផលិតឯកសារល្អៗ ដើម្បីអោយសាធារណៈជន បានអាន ទស្សនា កាន់តែច្រើនបន្ថែមទៀត ហើយនឹងអាចទាក់ទាញការផ្សាយពាណិជ្ជកម្មបានច្រើន។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានសំដែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ អគ្គនាយកដ្ឋានទាំង៥ ចំណុះអោយក្រសួងព័ត៌មាន ក៏ដូចជាបណ្តាគណៈកម្មការទាំងអស់នៃក្រសួងព័ត៌មាន សម្រេចអនុវត្តន៍កន្លងមកនេះ ហើយអ្វីដែលសំខាន់គឺត្រូវបន្តស្មារតីសាមគ្គី កិច្ចសហការគ្នាអោយបានតែរឹងមាំ ដើម្បីបំពេញកិច្ចការងារដោយរលូន និងជោគជ័យ៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គកឋិនទានមហាសាមគ្គីបង្ហែចូលទៅកាន់វត្តដំណាក់ ក្នុងក្រុងសៀមរាប ទទួលបានបច្ច័យជាង ៩៩លានរៀល

អង្គកឋិនទានមហាសាមគ្គីបង្ហែចូលទៅកាន់វត្តដំណាក់ ក្នុងក្រុងសៀមរាប ទទួលបានបច្ច័យជាង ៩៩លានរៀល

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

មន្ទីរពេទ្យកុមារអង្គរ អំពាវនាវរកជំនួយសប្បុរសជន ដើម្បីសង្គ្រោះជីវិតកុមារកម្ពុជាពីជំងឺមហារីក

មន្ទីរពេទ្យកុមារអង្គរ អំពាវនាវរកជំនួយសប្បុរសជន ដើម្បីសង្គ្រោះជីវិតកុមារកម្ពុជាពីជំងឺមហារីក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.