Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្ទីរពេទ្យកុមារអង្គរ អំពាវនាវរកជំនួយសប្បុរសជន ដើម្បីសង្គ្រោះជីវិតកុមារកម្ពុជាពីជំងឺមហារីក

ដោយ Pothe Thun
24/10/2022
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម, សាសនា និង មនុស្សធម៌
មន្ទីរពេទ្យកុមារអង្គរ អំពាវនាវរកជំនួយសប្បុរសជន ដើម្បីសង្គ្រោះជីវិតកុមារកម្ពុជាពីជំងឺមហារីក
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតក្នុងឆ្នាំ២០២១ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានពិនិត្យ ព្យាបាល និងថែទាំកុមារមហារីកចំនួន ៥០៨ករណី ក្នុងនោះ កុមារមានជំងឺមហារីក បីភាគបួន (៣/៤) បានជាសះស្បើយ និងក៏កំពុងតែបន្តទទួលការព្យាបាល នេះបើតាមការបញ្ជាក់របស់វេជ្ជបណ្ឌិត សំ លីវណ្ណៈ វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យកុមារអង្គរ នៅក្នុងសន្និសីទសារព័ត៌មាន យុទ្ធនាការ “ជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីក” នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

លោកវេជ្ជបណ្ឌិត សំ លីវណ្ណៈ បង្ហាញថា ជំងឺមហារីកគឺជាជំងឺមួយ ដែលអាចកើតឡើងលើមនុស្សគ្រប់គ្នា រួមទាំងកុមារ បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ចំនួនអ្នកកើតមហារីកកំពុងមានការកើនឡើង។ យោងតាមទិន្នន័យប្រទេសជិតខាងនៅក្នុងតំបន់ ជារៀងរាល់ឆ្នាំ មានមនុស្សប្រមាណ១៥,០០០ ទៅ ១៨,០០០នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យលើជំងឺមហារីក ក្នុងនោះជាង ៥៥០នាក់ជាកុមារ។ ទន្ទឹមនោះ ចំនួនកុមារ ដែលស្លាប់មុនការធ្វើរោគវិនិច្ឆ័យ គឺមិនមានទិន្នន័យច្បាស់លាស់នោះទេ ប៉ុន្តែការស្រាវជ្រាវបង្ហាញពីអត្រារស់រានសម្រាប់អ្នកដែលបានធ្វើរោគវិនិច្ឆ័យ មានកម្រិតទាប ត្រឹមតែ២០ភាគរយប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត បន្តថា មន្ទីរពេទ្យកុមារអង្គរ បានបើកដំណើរការផ្នែកជំងឺមហារីក ក្នុងឆ្នាំ២០១២ ដើម្បីពិនិត្យ ព្យាបាល និងថែទាំកុមារ ចំពោះជំងឺដ៏កាចសាហាវនេះ ស្របពេលការព្យាបាលមហារីកបាតភ្នែកក៏បានចាប់ផ្តើមផងដែរ។ លោកពន្យល់បន្ថែមថា ការព្យាបាលជំងឺមហារីករួមបញ្ចូលគ្នានូវការវះកាត់ ការព្យាបាលដោយការចាក់ថ្នាំគីមី (ថ្នាំមហារីក) ការព្យាបាលដោយឡាស៊ែរ និងការព្យាបាលដោយប្រើគ្រីស្តាល់ (ដោយប្រើភាពត្រជាក់ខ្លាំង ដើម្បីបង្កកជាលិកាមិនធម្មតា) និង ព្យាបាលបំបាត់ការឈឺចាប់។ ការព្យាបាលជំងឺមហារីក មានភាពតានតឹងខ្លាំងសម្រាប់កុមារ និងក្រុមគ្រួសារ ដូច្នេះ មន្ទីរពេទ្យកុមារអង្គរ ក៏មានរួមបញ្ចូល នូវសេវាគាំទ្រផ្នែកផ្លូវចិត្ត និងហិរញ្ញវត្ថុដល់អ្នកជំងឺមហារីក និងអាណាព្យាបាល ដូចជាការផ្តល់ប្រឹក្សា ប្រាក់ឧបត្ថម្ភធ្វើដំណើរ និងកញ្ចប់អាហារជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ឪពុកម្តាយអ្នកជំងឺ ក៏ទទួលបានការអប់រំចំណេះដឹង ពីស្ថានភាពរបស់កូនៗ ផែនការព្យាបាល ផលប៉ះពាល់នៃការព្យាបាល និងរបៀបថែទាំកូនរបស់ពួកគេនៅផ្ទះថែមទៀតផង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមការលោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បញ្ជាក់ថា ដើម្បីដំណើរការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំជំងឺមហារីកទាំងមូល មន្ទីរពេទ្យត្រូវការចំណាយថវិកា ចន្លោះពី ៣៥០,០០០ដុល្លារ ទៅ ៤៥០,០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។ បច្ចុប្បន្ន មន្ទីរពេទ្យកុមារអង្គរ បាននិងកំពុងប្រឈមនឹងបញ្ហាខ្វះខាតមូលនិធិ និងការកើនឡើងអ្នកជំងឺ ដែលតម្រូវឱ្យមន្ទីរពេទ្យធ្វើការអំពាវនាវដល់សាធារណជនទាំងអស់ សូមមេត្តាចូលរួមគាំទ្រដល់យុទ្ធនាការផ្សព្វផ្សាយរៃអង្គាសមួយនេះ តាមរយៈការបរិច្ចាគថវិកាជាប្រចាំខែ ឬប្រចាំឆ្នាំ មកកាន់មន្ទីរពេទ្យកុមារអង្គរផ្ទាល់។

សូមបញ្ជាក់ថា មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គការក្រៅរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញ មានទីតាំងនៅក្នុងខេត្តសៀមរាប និងបានចាប់ដំណើរការតាំងពីឆ្នាំ១៩៩៩មក។ មន្ទីរពេទ្យកុមារអង្គរ បានផ្តល់ការពិនិត្យ ព្យាបាល ថែទាំជំងឺប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណា និងឥតគិតកម្រៃ ដល់កុមារកម្ពុជាប្រមាណជាង ២,៥លានករណី។

អត្ថបទ និងរូបភាព៖ លោក បូ សាវី និងលោក ស៊ាន សុផាត
កែសម្រួល៖ លោក សេង ផល្លី

Tags: កុមារ​ជំងឺមហារីក​មន្ទីរពេទ្យ​កុមារ​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប រៀបចំកិច្ចប្រជុំផលិតវីដេអូសមិទ្ធផល ៥ឆ្នាំ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីផ្សព្វផ្សាយជូនសាធារណជន

ខេត្តសៀមរាប រៀបចំកិច្ចប្រជុំផលិតវីដេអូសមិទ្ធផល ៥ឆ្នាំ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីផ្សព្វផ្សាយជូនសាធារណជន

ក្រសួងកិច្ចការនារី និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការរៀបចំសិក្ខាសាលាស្តីពី និតិវិធីសវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុ នៅខេត្តសៀមរាប

ក្រសួងកិច្ចការនារី និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការរៀបចំសិក្ខាសាលាស្តីពី និតិវិធីសវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុ នៅខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង ១០០០គ្រួសារក្នុងស្រុកស្រីស្នំ បានទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង ១០០០គ្រួសារក្នុងស្រុកស្រីស្នំ បានទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.