Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ខេត្តសៀមរាប រៀបចំកិច្ចប្រជុំផលិតវីដេអូសមិទ្ធផល ៥ឆ្នាំ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីផ្សព្វផ្សាយជូនសាធារណជន

ដោយ Pothe Thun
24/10/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅសាលាខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំបច្ចេកទេស ជាមួយមន្ទីរ អង្គភាពជុំវិញខេត្តស្ដីពីការផលិតវីដេអូសមិទ្ធផលរបស់ខេត្តសៀមរាប ក្នុងរយៈពេល៥ឆ្នាំ ដើម្បធ្វើការផ្សព្វផ្សាយជូនសាធារណជនពីការរីកចម្រើន និងវឌ្ឍនភាពរបស់ខេត្ត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៦។

មានប្រសាសន៍លើកឡើងទៅកាន់លោកប្រធាន និងអ្នកតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បង្ហាញថា ក្រោមការដឹកនាំ និងយកចិត្តខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខេត្តសៀមរាប មានការរីកចម្រើនយ៉ាងឆាប់រហ័សលើផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ ជាពិសេស ខេត្តទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិមួយនេះ គឺជាប៉ូលសេដ្ឋកិច្ចទី៣ បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ និងត្រូវបានប្រសិទ្ធនាមថាជា តារាទិសឧត្តរផងដែរ។

លោក លី វណ្ណៈ បញ្ជាក់ថា មុនវិបត្តិកូវីដ-១៩ ខេត្តសៀមរាបមាន វិស័យទេសចរណ៍ និងកសិកម្ម ដែលមានភាពលេចធ្លោខ្លាំង។ ដោយឡែក ស្ថិតក្នុងវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលបានកែប្រែ ស្ថានភាពដ៏លំបាក និងការជាប់គាំងសេដ្ឋកិច្ចនៅទូទាំងពិភពលោក ទៅជាឱកាសរបស់ខេត្តសៀមរាប ដោយបានស្ថាបនាផ្លូវ ៣៨ខ្សែ និងកែលម្អសោភណ្ឌភាពក្នុងទីក្រុង និងដងស្ទឹងសៀមរាប ក្នុងពេលស្របគ្នានេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី កម្រិត4E ក៏នឹងស្ថាបនារួចរាល់នាពេលខាងមុខផងដែរ ដែលនេះជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ជាមួយនិងការដឹកនាំ គ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោកក្រោយវិបត្តិកូវីដ-១៩។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកនាយករដ្ឋបាល បញ្ជាក់បន្ថែមថា ការផលិតវីដេអូសមិទ្ធផលរាជធានី ខេត្តនាពេលនេះ គឺជាឱកាសសម្រាប់ខេត្តសៀមរាប ក៏ដូចជាមន្ទីរ អង្គភាពជុំវិញខេត្ត ធ្វើការផ្សព្វផ្សាយពីសក្ដានុពល សមិទ្ធផលលេចធ្លោ និងជាអាទិភាពរបស់ខ្លួន ដែលបានខិតខំបំពេញការងារក្នុងរយៈពេលកន្លងមក តាមរយៈក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានខេត្ត។

គួរជម្រាបថា វីដេអូសមិទ្ធផល ៥ឆ្នាំរបស់រាជធានី ខេត្តនីមួយៗ ដែលមានរយៈពេល ៣០នាទីនេះ នឹងត្រូវយកទៅវាយតម្លៃនៅក្រសួងព័ត៌មាន និងធ្វើការដណ្ដើមយកចំណាត់ថ្នាក់ចាប់ពីលេខ១ រហូតដល់លេខ១០ និងប្រកាសលទ្ធផលនៅខែមេសា ឆ្នាំ២០២៣។

អត្ថបទ និងរូបភាព៖ លោក សេង ផល្លី និងលោក ហាំ ម៉េងហួត

Tags: ផលិតវីដេអូសមិទ្ធផល ៥ឆ្នាំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងកិច្ចការនារី និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការរៀបចំសិក្ខាសាលាស្តីពី និតិវិធីសវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុ នៅខេត្តសៀមរាប

ក្រសួងកិច្ចការនារី និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការរៀបចំសិក្ខាសាលាស្តីពី និតិវិធីសវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុ នៅខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង ១០០០គ្រួសារក្នុងស្រុកស្រីស្នំ បានទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង ១០០០គ្រួសារក្នុងស្រុកស្រីស្នំ បានទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ នៅខេត្តសៀមរាប

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.