Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អង្គកឋិនទានមហាសាមគ្គីបង្ហែចូលទៅកាន់វត្តដំណាក់ ក្នុងក្រុងសៀមរាប ទទួលបានបច្ច័យជាង ៩៩លានរៀល

ដោយ Pothe Thun
24/10/2022
នៅក្នុង សាសនា និង មនុស្សធម៌
អង្គកឋិនទានមហាសាមគ្គីបង្ហែចូលទៅកាន់វត្តដំណាក់ ក្នុងក្រុងសៀមរាប ទទួលបានបច្ច័យជាង ៩៩លានរៀល
58
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អង្គកឋិនទានមហាសាមគ្គី ដែលផ្តួចផ្តើមឡើងដោយគណៈកម្មការ អាចា្យ និងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ ដង្ហែចូលវត្តដំណាក់ ស្ថិតក្នុងក្រុងសៀមរាប ដើម្បីវេប្រគេនដល់ព្រះភិក្ខុសង្ឃដែលគង់ចាំវស្សាអស់រយៈពេល ៣ខែកន្លងមក ត្រូវបានប្រារព្ធធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ ដោយប្រមូលបច្ច័យអមត្រៃនៃអង្គកឋិនសរុបចំនួន ៩៩លាន ៥៤ម៉ឺនរៀល។

អង្គកឋិនទាននេះដែរ ក្រៅពីការផ្គត់ផ្គង់សម្រាប់ចង្ហាន់ប្រចាំថ្ងៃព្រះសង្ឃ បច្ច័យមួយចំនួនធំត្រូវបែងចែកយកទៅផ្គត់ផ្គង់ទិញសម្ភារៈសិក្សា និងឧបត្ថម្ភថ្លៃមធ្យោបាយធ្វើដំណើរ សម្រាប់ការសិក្សារបស់ភិក្ខុ សាមណេរ ដែលកំពុងសិក្សារៀនសូត្រផ្នែកពុទ្ឋកៈបឋមសិក្សា និងពុទ្ឋកៈវិទ្យាល័យ ជួសជុលកែលំអ ទីសេនាសនសង្ឃ និងរៀបចំបរិស្ថាន សួនច្បារ ស្ថិតនៅក្នុងវត្តក្នុងវត្តជាដើម។ល។

ព្រះគ្រូធម្មវិសុទ្ឋិរង្សី ឡាច ចន្ថា ព្រះចៅអធិការវត្តដំណាក់ មានថេរៈដិកាថា កឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយក ជាម្ចាស់ទានផង និងភិក្ខុសង្ឃដែលទទួលក្រាលគ្រងផង។ សម្រាប់ភិក្ខុសង្ឃទទួលបាននូវអានិស្សទាំង ៥យ៉ាងគឺ ត្រាច់ទៅកាន់ទីដទៃមិនមានទោសជាដើម។ សម្រាប់ប្រជាពុទ្ឋបរិស័ទដែលធ្វើកឋិន ក៍ទទួលបាននូវអានិសង្ឃ៥ ដែរគឺ មានរូបសម្បត្តិល្អផូរផង់ មានពណ៌សម្បុរស្រស់ថ្លាល្អ មានទ្រង់ទ្រាយល្អពេញលក្ខណៈ បើជាបុរសនឹងបានជាឯហិភិក្ខុ បើជាស្រ្តីវិញនឹងបរិបូរណ៍ទៅដោយបុណ្យជាបញ្ចពិតកល្យាណី ឬស្រ្តីគ្រប់លក្ខណ៍។ ព្រះអង្គមានថេរៈដិកាថា បញ្ជាក់ថា កឋិនទាន ជាទានមួយដែលប្លែកពីទានដទៃៗឯទៀត គឺប្លែកដោយកាលមានត្រឹមតែ ២៩ថ្ងៃតែប៉ុណ្ណោះ ហើយវត្តមួយទទួលកឋិបានតែម្តង ក្នុង១ឆ្នាំ។ ប្លែកដោយអានិសង្សអ្នកប្រគេនក៏បានអានិសង្ស និងអ្នកទទួលក្រាលគ្រងអនុមោទនាក៏បានអានិសង្ស។ ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើតាមព្រះវិន័យ ប្រកបដោយធម៌ត្រឹមត្រូវ។ ប្លែកដោយវត្ថុ គឺវត្ថុសម្រាប់កឋិនមាន៣ សង្ឃាដី ចីវរ ស្បង់ តែប៉ុណ្ណោះ ក្រៅពីនោះជាបរិវាររបស់កឋិន។

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

27/01/2026

ឧបាសិកា ង៉ែត វណ្ណដារ៉ា តំណាងប្រជាពុទ្ធបរិស័ទ បានបង្ហាញអារម្មណ៍រីករាយជ្រះថ្លា ដោយសារមានការជួបជុំឡើងវិញបន្ទាប់ពីអាក់ខានក្នុងការធ្វើពិធី ឬបុណ្យទានផ្សេងៗអស់ជាង ២ឆ្នាំមកហើយ ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩។ ហើយការជួបជុំនេះដែរអាចប្រព្រឹត្តិទៅបាន ក៏អាស្រ័យដោយកត្តាប្រទេសជាតិ មានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បានធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

អត្ថបទ និងរូពភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

មន្ទីរពេទ្យកុមារអង្គរ អំពាវនាវរកជំនួយសប្បុរសជន ដើម្បីសង្គ្រោះជីវិតកុមារកម្ពុជាពីជំងឺមហារីក

មន្ទីរពេទ្យកុមារអង្គរ អំពាវនាវរកជំនួយសប្បុរសជន ដើម្បីសង្គ្រោះជីវិតកុមារកម្ពុជាពីជំងឺមហារីក

ខេត្តសៀមរាប រៀបចំកិច្ចប្រជុំផលិតវីដេអូសមិទ្ធផល ៥ឆ្នាំ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីផ្សព្វផ្សាយជូនសាធារណជន

ខេត្តសៀមរាប រៀបចំកិច្ចប្រជុំផលិតវីដេអូសមិទ្ធផល ៥ឆ្នាំ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីផ្សព្វផ្សាយជូនសាធារណជន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.