អគារអន្តេវាសិកដ្ឋានចំនួនពីរខ្នងនៅវិទ្យាល័យ២៨មករា ក្នុងស្រុកស្រីស្នំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីម្សិលមិញ
អគារអន្តេវាសិកដ្ឋានចំនួនពីរខ្នងនៅវិទ្យាល័យ ២៨ មករា គឺមួយខ្នងមានទំហំ ២៤ម៉ែត្រគុណនឹង៩ម៉ែត្រ និង ផ្ទះបាយមួយខ្នងមានទំហំ ៩ម៉ែត្រគុណនឹង៤,៥ម៉ែត្រ ដែលបានបំពាក់សម្ភារនិងឧបករណ៍រួចជាស្រេច និងបន្ទប់ទឹក ដែលបានចំណាយថវិកាអស់ចំនួន ១៩ ម៉ឺនដុល្លារអាមេរិក ជាអំណោយសប្បុរសធម៌របស់សប្បុរជនជនជាតិអាល្លឺម៉ង់ តាមរយៈអង្គការសម្រេចសុបិនកុមារកម្ពុជា រួមជាមួយសប្បុរជនក្នុងស្រុក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ ...