Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានកីឡា

រដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន KW Cambodia រៃអង្គាសថវិកាបឋមបានប្រមាណ២០លានរៀល ពីការប្រកួតបាត់ទាត់សប្បុរសធម៌ជូនមន្ទីរពេទ្យកុមារអង្គរ

ដោយ Pothe Thun
15/02/2022
នៅក្នុង ព័ត៌មានកីឡា, សាសនា និង មនុស្សធម៌
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតត្រឹមល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះ ថវិកាដែលប្រមូលបានពីការប្រកួតបាល់ទាត់សប្បុរសធម៌រវាងរដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន KW Cambodia មានចំនួនប្រមាណ២០លានរៀល ដើម្បីយកទៅបរិច្ចាគជូនដល់មន្ទីរពេទ្យកុមារអង្គរស្ថិតក្នុងក្រុងសៀមរាប ដែលបាននិងកំពុងជួបការលំបាកខ្វះខាតថវិកា ក្នុងប្រតិបត្តិការជួយសង្គ្រោះជីវិតកុមារកម្ពុជាមកពីទូទាំងប្រទេស។

លោក កុសល មករាពិសិដ្ឋ នាយកទីចាត់ការទំនាក់ទំនង និងសហប្រត្តិបត្តិការអន្តរជាតិ នៃសាលាខេត្តសៀមរាប
និងជាតំណាងក្រុមបាល់ទាត់ហនុមាន របស់សាលាខេត្តសៀមរាប បានបង្ហាញនូវការថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងក្រុមការងារក្រុមហ៊ុន KW Siem Reap ទាំងអស់ ដែលបានចូលរួមជាមួយរដ្ឋបាលខេត្តសៀមរាបក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងកម្មវិធីកីឡាសប្បុរសធម៌នាពេលនេះ។ ចំពោះថវិកា ដែលរដ្ឋបាលខេត្តប្រមូលបានមានប្រមាណ១០លានរៀល ទទួលបាននៅពេលនេះ គឺជាការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីសាលាខេត្តគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការនៅតាមបណ្ដាមន្ទីរ និងអង្គភាព ព្រមទាំងសប្បុរសជនក្នុង និងក្រៅខេត្តផងដែរ។

ក្នុងឱកាសបើកការប្រកួតបាល់ទាត់សប្បុរសធម៌នេះដែរ ឧកញ្ញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិកក្រុមហ៊ុន KW Cambodia លើកឡើងថា ការមកដល់ខេត្តសៀមរាប គឺជាមោទកភាពរបស់ក្រុមការងារលោក ដែលបានចូលរួមបង្កើតកម្មវិធីសប្បុរសធម៌នៅក្នុងខេត្តសៀមរាប ជាពិសេសជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យក្នុងខេត្តមួយថែទាំសុខភាព និងព្យាបាលកុមារមិនយកកម្រៃ ក្នុងន័យសប្បុរសធម៌។

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

27/01/2026

បើតាមអ្នកតំណាងរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បញ្ជាក់ថា ជារៀងរាល់ឆ្នាំមន្ទីរពេទ្យមួយនេះ ត្រូវការថវិកាប្រមាណ៦លានដុល្លារអាមេរិច ដើម្បីបន្តប្រត្តិបត្តរបស់ខ្លួនក្នុងការថែទាំសុខភាព និងព្យាបាលកុមារនៅកម្ពុជា។ ថវិកាទាំងនោះ ៨០ភាគរយទទួលបានពីការរៃអង្គាសពីក្រៅប្រទេស និង២០ភាគរយនៅក្នុងប្រទេស។ ដោយឡែកដោយសារតែវិបត្តិជំងឺកូវីដ-១៩រយៈពេល២ឆ្នាំចុងក្រោយនេះ (២០២០-២០២១) មន្ទីរពេទ្យបានជួបបញ្ហាថវិកាខ្លាំង ដោយសារម្ចាស់ជំនួយក្រៅប្រទេសបានកាត់បន្ថយជំនួយ និងផ្អាកទាំងស្រុង។

គួរជម្រាបថា ថវិការសរុបជាផ្លូវការ នឹងយកទៅប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ក្នុងក្រុងសៀមរាប នៅថ្ងៃទី១៤ ខែកុម្ភៈស្អែកនេះ ដែលមានការចូលរួមពីសាលាខេត្តសៀមរាប និងក្រុមហ៊ុន KW Cambodia ផងដែរ។

អត្ថបទ ៖ លោក សេង ផល្លី
រូបភាព៖ អ៊ុន ណារាជ្យ

Tags: KW Cambodiaប្រកួតបាត់ទាត់សប្បុរសធម៌រដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ដីចំការជិត ៣០ហិកតា នៅក្នុងស្រុកវ៉ារិន ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ ឱ្យធ្វើចំការ ក្រោយបោសម្អាតមីនរួចរាល់ 

ដីចំការជិត ៣០ហិកតា នៅក្នុងស្រុកវ៉ារិន ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ ឱ្យធ្វើចំការ ក្រោយបោសម្អាតមីនរួចរាល់ 

ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគទៅលើចំណេះដឹង និង ធនធានមនុស្ស នាពេលអនាគត 

ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគទៅលើចំណេះដឹង និង ធនធានមនុស្ស នាពេលអនាគត 

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានអះអាងថាស្ថានទូតខ្លួននៅអ៊ុយក្រែន នៅតែបើកដំណើរការជាធម្មតា

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានអះអាងថាស្ថានទូតខ្លួននៅអ៊ុយក្រែន នៅតែបើកដំណើរការជាធម្មតា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.