Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគទៅលើចំណេះដឹង និង ធនធានមនុស្ស នាពេលអនាគត 

ដោយ Pothe Thun
15/02/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
57
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បច្ចុប្បន្នដោយមើលឃើញពីការរីកចំរើនលើគ្រប់វិស័យ ជាមួយនោះការវិនិយោគលើវិស័យអប់រំចំណេះដឹងទូទៅ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប ដែលជាខេត្តមួយពោរពេញទៅដោយសក្តានុពលអរិយធម៌ វប្បធម៌ បេតិកភណ្ឌប្រវត្តិសាស្ត្រពិភពលោកផងនោះ ការវិនិយោគទៅលើចំណេះដឹងសម្រាប់អនាគតរបស់មនុស្ស សហគមន៍ និងប្រទេសជាតិទាំងមូល។ ប្រទេសដែលយកចិត្តទុកដាក់ទៅលើវិស័យអប់រំចំណេះដឹង គឺជាប្រទេសដែលរីកចម្រើនផ្នែកបច្ចេកវិទ្យា និងភាពសម្បូរបែបផ្នែកការអភិវឌ្ឍ។ លោក ថាប់ សេង ហុក នាយកសាលាភាសាចិន ជីង ហ៊ួរ បានលើកឡើងបែបនេះ ក្នុងកិច្ចសម្ភាសន៍មួយកាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២នេះ ស្ដីពីការសិក្សារៀនសូត្រភាសាចិន ភាសាអង់គ្លេស និងវគ្គកុំព្យុទ័រ គឺជាការសិក្សាសម្រាប់មនុស្សពេញវ័យ និងមិនទាន់ពេញវ័យ។

លោក នាយកសាលាភាសាចិន ជីង ហ៊ួរ មានប្រសាសន៍បន្តថា សាលារបស់យើងត្រូវបានបង្ហាត់បង្រៀនដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំកន្លងមក សាលា ជីង ហ៊ួរ យើងផ្ដោតសំខាន់លើភាសាចិន “ការសិក្សាសម្រាប់មនុស្សពេញវ័យ និងកុមារា មិនទាន់ពេញវ័យ” គឺជាវគ្គសិក្សាដំបូងក្នុងចំណោមវគ្គសិក្សាផ្សេងៗ ទៀតនៃកម្មវិធីអភិវឌ្ឍសមត្ថភាពរបស់សិស្សនោះ។ លោក បង្ហាញថា សាលាចិន ជីង ហ៊ួរ ជាសាលារៀនមួយ ដែលសិត្ថនៅក្នុងភូមិត្រពាំងសេះ ខាងក្រោយផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ជាប់ផ្លូវ ៣០ម៉ែត្រ សង្កាត់គោកចក ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ជាសាលាមានការផ្តល់សេវាកម្មអប់រំផ្នែកភាសាចិនគ្រប់កំរិតសិក្សា និងមានថ្នាក់ computer គ្រប់វគ្គសិក្សាផងដែរ។ ហើយក៏បានផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្រជាច្រើននាក់ដែរកន្លងមក និងផ្ដល់ឱកាសការងារដល់សិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សានៅទីនោះផងដែរ។ សាលាបានបើកឲ្យដំណើរការ អស់រយ:ពេលជាង ៣ឆ្នាំមកហើយ សព្វថ្ងៃមានសិស្សកំពុងសិក្សាជាង ២០០នាក់។ សាលាបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន និងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា គឺ៣.កុំ ៣.ការពារ កាលពីមុនមិនទាន់មានកូវិដ-១៩ សាលាយើងមានសិស្សរហូតដល់ទៅ ៤០០នាក់ជាងឯណោះ ចំពោះតម្លៃសិក្សាសមរម្យ នឹងមានការប្រមូដសិនតាមកម្មវិធីសិក្សាផ្សេងៗទៀតផង។

ជាមួយគ្នានោះ ប្អូនស្រី ហន់ ស្រីណយ ជាសិស្សរៀនភាសាចិន បានឲ្យដឹងស្រដៀងៗគ្នា នឹងសិស្សដទៃថា ចំពោះការសិក្សាភាសាចិន និងចំណេះដឹងទូទៅនៅក្នុងសាលានេះ គឺមានច្បាប់ទំលាប់បទបញ្ជាផ្ទៃក្នុងសាលាល្អ មានវិន័យល្អ លោកគ្រូ អ្នកគ្រូ បានបង្ហាត់បង្រៀនដោយយកចិត្តទុកដាក់ក្នុងកិច្ចការពន្យល់ឲ្យសិស្សានុសិស្សងាយចាំ ងាយយល់។ សិស្សខ្លះពួកគាត់រៀនបានជិត ៣ឆ្នាំហើយ ខ្លះទៀតរៀនបាន ១ឆ្នាំទៅ ២ឆ្នាំ ពួកគាត់អាចនិយាយភាសាចិនបានល្អគួរសម ដែលអាចទទួលយកបានសម្រាប់ការអភិវឌ្ឍន៍ខ្លួនទៅថ្ងៃអនាគតរបស់ពួកគាត់ក្នុងកិច្ចការងារសង្គម ដើម្បីបម្រើប្រទេសជាតិតាមសុឆន្ទ:រៀងៗខ្លួន៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: លោកស៊ាន សុផាត កែសម្រួលដោយ លីវ សុខុន!!!

Tags: វិស័យ​អប់រំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានអះអាងថាស្ថានទូតខ្លួននៅអ៊ុយក្រែន នៅតែបើកដំណើរការជាធម្មតា

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានអះអាងថាស្ថានទូតខ្លួននៅអ៊ុយក្រែន នៅតែបើកដំណើរការជាធម្មតា

យោធាអារ៉ាប់ដឹកនាំអារ៉ាប៊ីសាអូឌីត កម្ទេចមូលដ្ឋានបញ្ជាដ្រូនរបស់ ក្រុមឧទ្ទាម Houthi នៅយ៉េមែន

យោធាអារ៉ាប់ដឹកនាំអារ៉ាប៊ីសាអូឌីត កម្ទេចមូលដ្ឋានបញ្ជាដ្រូនរបស់ ក្រុមឧទ្ទាម Houthi នៅយ៉េមែន

បុរសម្នាក់ដែលបានវាយប្រហារប៉ូលិសបារាំងដោយកាំបិតត្រូវបាន ប៉ូលិសបារាំងបាញ់សម្លាប់ នៅឯស្ថានីយរថភ្លើងក្នុងទីក្រុងប៉ារីស

បុរសម្នាក់ដែលបានវាយប្រហារប៉ូលិសបារាំងដោយកាំបិតត្រូវបាន ប៉ូលិសបារាំងបាញ់សម្លាប់ នៅឯស្ថានីយរថភ្លើងក្នុងទីក្រុងប៉ារីស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.