Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ដីចំការជិត ៣០ហិកតា នៅក្នុងស្រុកវ៉ារិន ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ ឱ្យធ្វើចំការ ក្រោយបោសម្អាតមីនរួចរាល់ 

ដោយ Pothe Thun
15/02/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម, សាសនា និង មនុស្សធម៌
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 ធនាគារភ្នំពេញពាណិជ្ជ បានសហការជាមួយអង្គការកណ្ដុរហិតមីន APOPO ប្រគល់ដីចំការទំហំជិត ៣០ហិកតា ជូនប្រជាពលរដ្ឋចំនួន ១៦គ្រួសារនៅស្រុកវ៉ារិន ខេត្ដសៀមរាប ដើម្បីឱ្យពួកគាត់ប្រកបរបរកសិកម្មចិញ្ចឹមជីវិត ក្រោយពេលធនាគារនេះផ្ដល់ថវិកាដល់អង្គការអាប៉ូប៉ូធ្វើការសំអាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរួចរាល់។ ពិធីប្រគល់នេះ ធ្វើឡើងនៅទីតាំងដីផ្ទាល់ ស្ថិតនៅភូមិខ្នារផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២នេះ ។

លោក ញ៉ក់ គឹមស្រូយ នាយករងប្រតិបត្តិជាន់ខ្ពស់ នៃធនាគារ ភីភីស៊ីប៊ែង បានមានប្រសាសន៍ថា ការប្រគល់ដីស្រែចំការនេះ ជាលើកទី២ហើយ ក្រោមគម្រោងថវិកាឧបត្ថម្ភប្រតិបត្តិការឆ្នាំ២០២១ ដោយមានការចូលរួមពីអតិថិជន និងក្រុមការរបស់ធនាគារ សប្បុរសជនទាំងអស់ បានធ្វើឲ្យមូលនិធិសរុបកើនឡើងដល់មួយម៉ឺនដុល្លារ ហើយបានជួយឧបត្ថម្ភថវិកា ដល់អង្គការអាប៉ូប៉ូដើម្បីសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះលើដីចំការប្រជាពលរដ្ឋ នៅតំបន់នោះ។ លោក បាបន្ដថា ក្នុងនាមជាសប្បុរសជនពិតជាមានសេចក្ដីសោមនស្សក្រៃលែង ដែលបានឃើញការបរិច្ចាគរបស់យើងដល់អង្គការនេះ ដែលមានតម្លាភាពបំផុតក្នុងការជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា។ ការបរិច្ចាកនេះ ទោះតិចតួចក្ដី ប៉ុន្តែក្នុងនាមជាក្រុមហ៊ុនឯកជនដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលផ្តួចផ្តើមគំនិតក្នុងការគាំទ្របេសកកម្មនេះ មានសេចក្តីសោមនស្សជាខ្លាំង ហើយធនាគារនេះនឹងធ្វើយុទ្ធនាការបង្កើនចំណាប់អារម្មណ៍ពីសាធារណ: និងមានក្រុមហ៊ុនផ្សេងៗទៀតចូលរួមបរិច្ចាគលើបេសកកម្មនេះផងដែរ។ លោកបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២នេះ ធនាគារភីភីស៊ីប៊ែងនឹងព្យាយាមរិះរកមធ្យោបាយផ្សេងៗ ដើម្បីរួមចំណែកឧបត្ថម្ភដល់APOPO ក្នុងការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងខេត្ដសៀមរាបបន្ដទៀត។

អ្នកភូមិខ្នារផ្ទោលចំនួនពីរនាក់ក្នុងចំណោម១៦គ្រួសារ ដែលទទួលបានដីធ្លីដោយផ្ទាល់ បានសម្តែងការសប្បាយចិត្ដ ក្នុងការទទួលបានដីដែលបានសម្អាតគ្រប់មីនបញ្ចប់រួចរាល់ដោយសុវត្ថិភាព។ គាត់បានលើកឡើងថា កន្លងមកការរស់នៅក៏ដូចប្រកបរបរចិញ្ចឹមជីវិត ជួបការភ័យខ្លាច ដោយសារមានគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបង្កប់នៅក្នុងដីធ្លី។ ប៉ុន្ដែនាពេលនេះពួកគាត់បានធូរស្រាលក្នុងចិត្តណាស់ ហើយអាចរស់នៅក្នុងការប្រកបជីវិតធម្មតា និងមានសុវត្ថិភាពគ្រប់គ្នាជារៀងរាល់ថ្ងៃ។ ពួកគេក៏បានថ្លែងអំណរគុណដល់ធនាគារ PPCBank និងអង្គការAPOPO ដែលបានសហការគ្នា ដើម្បីធ្វើឱ្យជីវិតពួកគេកាន់តែមានភាពកក់ក្តៅ និងធានាដល់អនាគតរបស់យើងផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ហ៊ាន សាវី អ្នកសម្របសម្រួលអង្គការអាប៉ូប៉ូ និងអង្គការស៊ីម៉ាក់ នៅខេត្ដសៀមរាប លោកធ្វើបទបង្ហាញថា ក្រុមការងារអង្គការAPOPO បានបោសសម្អាតផ្ទៃដីសរុបជិត ៣០ហិកតា (២៩,០៣៨៥ហិកតា) ស្ថិតនៅភូមិខ្នារផ្ទោលដែលមានចំង៉ាយជាង ៧០Km ពីទីរួមខេត្តសៀមរាប។ ក្នុងប្រតិបត្តិការសម្អាតគ្រាប់មីនប្រឆាំងមនុស្ស មានចំនួន ៤០គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀតចំនួន ៣១គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញដោយសុវត្ថិភាព។ ប្រតិបត្ដិការរុករកគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ ដោយប្រើសត្វកណ្ដុរហិតមីន និងម៉ាស៊ីនរាវក្នុងជម្រៅជ្រៅក្នុងរយ:ពេល ២ខែ ដោយចាប់ផ្ដើមអនុវត្ដន៍ពីដើមខែកញ្ញាដល់ខែវិច្ឆិកាឆ្នាំ២០២១កន្លងមក។ ក្រោយបេសកកម្មនេះបានបញ្ចប់លើដីចំការនោះ បានផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ៧១នាក់មកពី១៦គ្រួសារ ដែលទទួលផលផ្ទាល់ និងមាន៣៥០គ្រួសារ ជាអ្នកទទួលផលដោយប្រយោលជារួមសហគមន៍ ក្នុងតំបន់នេះនឹងក្លាយជាកន្លែងដែលមានសុវត្ថិភាពជាងមុនសម្រាប់ពួកគាត់ទាំងអស់គ្នា៕

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: ដីចំការសម្អាតមីន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគទៅលើចំណេះដឹង និង ធនធានមនុស្ស នាពេលអនាគត 

ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគទៅលើចំណេះដឹង និង ធនធានមនុស្ស នាពេលអនាគត 

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានអះអាងថាស្ថានទូតខ្លួននៅអ៊ុយក្រែន នៅតែបើកដំណើរការជាធម្មតា

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានអះអាងថាស្ថានទូតខ្លួននៅអ៊ុយក្រែន នៅតែបើកដំណើរការជាធម្មតា

យោធាអារ៉ាប់ដឹកនាំអារ៉ាប៊ីសាអូឌីត កម្ទេចមូលដ្ឋានបញ្ជាដ្រូនរបស់ ក្រុមឧទ្ទាម Houthi នៅយ៉េមែន

យោធាអារ៉ាប់ដឹកនាំអារ៉ាប៊ីសាអូឌីត កម្ទេចមូលដ្ឋានបញ្ជាដ្រូនរបស់ ក្រុមឧទ្ទាម Houthi នៅយ៉េមែន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.