មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ចុះដោះស្រាយបញ្ហាអគ្គិសនីរបស់ប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ ដើម្បីចូលរួមសម្រេចនយោបាយជាតិមានអគ្គិសនីប្រើប្រាស់គ្រប់ភូមិនៅឆ្នាំ២០២០
កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកក្រឡាញ់ខេត្តសៀមរាប និងប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានអញើញជាវាគ្មិនកិត្តិយសក្នុងវេទិកាសាធារណស្ដីអំពី ការដោះស្រាយបញ្ហាអគ្គិសនី និងផែនការបន្ត នៃការតបណ្ដាញអគ្គិសនីក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីចូលរួមសម្រេចគោលនយោបាយជាតិលើវិស័យអគិ្គសនី កម្ពុជានៅឆ្នាំ២០២០ មានថាមពលអគ្គិសនីប្រើប្រាស់នៅទូទាំងភូមិក្នុងប្រទេសកម្ពុជា។ តាមការឲ្យដឹងពី លោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ បានមានប្រសាសន៍ថា ...