រដ្ឋបាលខេត្តសៀមរាប ទទួលអង្ករសុខភាព ១ពាន់គីឡូក្រាម របស់ក្រុមហ៊ុន អលជេនើរេសិន
នៅព្រឹកថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២០នេះ លោក ព្រំ សម្បត្តិ ប្រធានក្រុមហ៊ុនអលជេនើរេសិន នាំយកអង្ករសុខភាពចំនួន ១ពាន់គីឡូក្រាម ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។ លោកប្រធានក្រុមហ៊ុន លើកឡើងថា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវិដ១៩ ជាមួយរាជរដ្ឋាភិបាល ...