Sunday, November 9, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួល​អំណោយ​ជា​អង្ករ​ចំនួន ១​តោន កន្លះ ពី​នាយក​ក្រុមហ៊ុន​នៃ​សាធារណរដ្ឋ​កូរ៉េ​

ដោយ Pothe Thun
17/09/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ឯកឧត្តម ខៀវ កាញារីទ្ធ ទទួល​អំណោយ​ជា​អង្ករ​ចំនួន ១​តោន កន្លះ ពី​នាយក​ក្រុមហ៊ុន​នៃ​សាធារណរដ្ឋ​កូរ៉េ​
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ជា​ការចូលរួម​ចំណែក​ក្នុង​សកម្មភាព​ការងារ​មនុស្ស​ធ​ម៏​ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ លោក ចូ បី​យ៉ុង មូ អគ្គនាយក​ក្រុមហ៊ុន រី​ណេ សេ​ល ធី គ្លីនិក សាធារណរដ្ឋ​កូរ៉េ បាន​នាំយក​នូវ​អង្ករ​ចំនួន ១ តោន កន្លះ មក​ប្រគល់ជូន ឯកឧត្តម រដ្ឋមន្ត្រី នៅ​ទីស្តីការ ក្រសួង ព័ត៌មាន ។​

​លោក ចូ បី​យ៉ុង មូ បាន​គួសបញ្ជាក់​ថា អង្ករ​ទាំងនេះ​គឺ​ជូន ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ទុក​យក​ទៅ​បំពេញ​សកម្មភាព​មនុស្ស​ធ​ម៏ ចែកជូន​ដល់​អ្នកក្រីក្រ និង​កុមារកំព្រា ដែល​ជានិច្ចកាល ឯកឧត្តម និង​លោកជំទាវ តែង​បាន​យក​ចែកជូន ដោយផ្ទាល់​ដៃដល់​ទីកន្លែង​នានា ក្នុង​ពេល​កន្លងមក ។ ដូច្នេះហើយ​ទើប​រូប លោក បាន​នាំយក​នូវ​អំណោយ​ជា​អង្ករ ចំនួន ១ តោន កន្លះ មក​ជូន ឯកឧត្តម ដើម្បី​យក​ទៅ ចែក​បន្ត​ទៀត​នៅពេល​ខាងមុខ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក ចូ បី​យ៉ុង មូ បាន​ជម្រាបជូន​ពី​សកម្មភាព ការងារ​របស់​ក្រុមហ៊ុន គឺ​បាន​បើក​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា ជិត ៣ ឆ្នាំ មកហើយ ដោយ​បាន​បើក​ជា គ្លីនិក​កែ​សម្ផស្ស មាន​ស្តង់ដា​មកពី​ប្រទេស​កូរ៉េ​។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

30/10/2025
ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

30/10/2025

​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ថ្លែងអំណរគុណ​ចំពោះ លោក​លោក ចូ បី​យ៉ុង មូ អគ្គនាយក​ក្រុមហ៊ុន រី​ណេ សេ​ល ធី គ្លីនិក ដែល​បាន​នាំយក​នូវ​អង្ករ​ចំនួន ១ តោន កន្លះ មក​ប្រគល់ជូន ហើយ ឯកឧត្តម នឹង​យក ទៅ​ប្រគេន​ដល់​ព្រះ​សង្ឍតាម​បណ្តា​វត្តនានា ក្នុង​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម នារ​រដូវ​បុណ្យកាន់បិណ្ឌ ភ្ជុំ​បិណ្ឌ ដែល​ជា​បុណ្យ​មួយ​ដ៏​ធំ សម្រាប់ ពុទ្ធបរិស័ទ​ខ្មែរ តែងតែ​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់ឆ្នាំ ។ ជាមួយនេះ អង្ករ​ទាំងនេះ ក៏​នឹង​ទុក​យក​ទៅ​ឧបត្ថម្ភ​ដល់​កុមារកំព្រា ក្រីក្រ និង កុមារ​ពិការ​ភ្នែក កុមារ គ​-​ថ្លង់ ដែល​ជានិច្ចកាល ឯកឧត្តម និង លោកជំទាវ តែង​បាន​ជួយឧ​ប​ត្ត​ម ជា​ស្បៀងអាហារ និង​ថវិកា​ជា​រៀងរាល់​ខែ ។

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ លោក​អគ្គនាយក​ក្រុមហ៊ុន រី​ណេ សេ​ល ធី គ្លីនិក ដែល​បាន​សន្យា​កាលពីពេល​កន្លង​មក ក្នុង​ឱកាស​សម្ពោធ​អាគារ​សិក្សា នៅ ឃុំ កោះសូទិន ក្នុង​ការជួយ​វះកាត់ ព្យាបាល កុមារ មាត់​ឆែប នៅក្នុង​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ក្នុង ១ ខែ ចំនួន ២ នាក់ ដោយ​ឥតគិតថ្លៃ ៕

​អត្ថបទ​៖ ក្រសួង​ព័ត៌មាន​

Tags: ក្រសួងព័ត៌មានក្រុមហ៊ុន រី​ណេ សេ​ល ធី គ្លីនិក សាធារណរដ្ឋ​កូរ៉េ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម៉ូតូ​ចំនួន ៣៨ គ្រឿង បាន​ដឹក​ជញ្ជូន​មកដល់​ខេត្ត​សៀមរាប​ហើយ សម្រាប់​ប្រគល់​ជា​រង្វាន់​ដល់​សិស្ស​ទ​ទូល​បាន​និទ្ទេស​Aចំនួន៣៨នាក់ ស្រី១៥នាក់ សម្រាប់​មណ្ឌល​ខេត្ត​សៀមរាប​

ម៉ូតូ​ចំនួន ៣៨ គ្រឿង បាន​ដឹក​ជញ្ជូន​មកដល់​ខេត្ត​សៀមរាប​ហើយ សម្រាប់​ប្រគល់​ជា​រង្វាន់​ដល់​សិស្ស​ទ​ទូល​បាន​និទ្ទេស​Aចំនួន៣៨នាក់ ស្រី១៥នាក់ សម្រាប់​មណ្ឌល​ខេត្ត​សៀមរាប​

ប្រតិភូ​ខេត្តសៀមរាប​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍​ព្រឹទ្ធាចារ្យ ប៊ូ ថង នៅ​គេហដ្ឋាន​សព​ក្នុង​ខេត្ត​រតនគីរី​

ប្រតិភូ​ខេត្តសៀមរាប​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍​ព្រឹទ្ធាចារ្យ ប៊ូ ថង នៅ​គេហដ្ឋាន​សព​ក្នុង​ខេត្ត​រតនគីរី​

សម្ដេច​តេជោ សាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការលើ​វិស័យ​ការងារ​នៃ​ប្រទេស CLMTV

សម្ដេច​តេជោ សាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការលើ​វិស័យ​ការងារ​នៃ​ប្រទេស CLMTV

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    390 shares
    Share 156 Tweet 98
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63270 shares
    Share 43680 Tweet 8163
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9032 shares
    Share 5444 Tweet 1495
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26708 shares
    Share 22041 Tweet 1945
  • វត្តសុវណ្ណសាគររៀបចំបណ្ដែតប្រទីបជ្វាលា ថ្វាយព្រះគង្គា និងបួងសួងសុំសេចក្ដីសុខជូនវីរៈកងទ័ព

    14 shares
    Share 6 Tweet 4

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (760)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,012)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,488)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,112)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (936)
  • សាសនា និង មនុស្សធម៌ (1,091)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (250)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.