Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ម៉ូតូ​ចំនួន ៣៨ គ្រឿង បាន​ដឹក​ជញ្ជូន​មកដល់​ខេត្ត​សៀមរាប​ហើយ សម្រាប់​ប្រគល់​ជា​រង្វាន់​ដល់​សិស្ស​ទ​ទូល​បាន​និទ្ទេស​Aចំនួន៣៨នាក់ ស្រី១៥នាក់ សម្រាប់​មណ្ឌល​ខេត្ត​សៀមរាប​

ដោយ Pothe Thun
17/09/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ម៉ូតូ​ចំនួន ៣៨ គ្រឿង បាន​ដឹក​ជញ្ជូន​មកដល់​ខេត្ត​សៀមរាប​ហើយ សម្រាប់​ប្រគល់​ជា​រង្វាន់​ដល់​សិស្ស​ទ​ទូល​បាន​និទ្ទេស​Aចំនួន៣៨នាក់ ស្រី១៥នាក់ សម្រាប់​មណ្ឌល​ខេត្ត​សៀមរាប​
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាល​ល្ងាច​ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៩​នេះ ម៉ូតូ​ចំនួន ៣៨​គ្រឿង បាន​ដឹក​ជញ្ជូន​មកដល់​ខេត្ត​សៀមរាប​ហើយ ដើម្បី​ត្រៀម​ប្រគល់ជូន​ជា​រង្វាន់​ដល់​សិស្ស​ដែល​ទទួលបាន​និទ្ទេស​A ចំនួន ៣៨​នាក់ ដោយ​មាន​ស្រី ១៥ នាក់ សម្រាប់​មណ្ឌល​ខេត្ត​សៀមរាប នា​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា (២០១៨-២០១៩)​ថ្ងៃទី​១៩-២០ ខែ​សីហា ឆ្នាំ ២០១៩​។​

​ក្នុងនោះ​ដែរ​សម្រាប់​ពិធី​ប្រគល់​ម៉ូតូ​ដល់​សិស្ស​ទទួលបាន​និទ្ទេស​A ឆ្នាំនេះ អាជ្ញាធរ​ខេត្ត​សៀមរាប នឹង​រៀបចំ​កម្មវិធី​ចែក​នៅ​ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩ នៅ​សាលាខេត្ត​សៀមរាប ក្រោម​អធិបតីភាព​ដ៏​ខ្ព​ង​ខ្ពស់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្តសៀមរាប​។​

​គួរ​ឲ្យដឹង​ដែរថា សម្រាប់​ឆ្នាំ​សិក្សា ២០១៨-២០១៩​នេះ សម្រាប់​មណ្ឌល​សៀមរាប មាន​បេក្ខជន​ប្រឡង ចំនួន​សរុប ៨៤២៨​នាក់ មាន​ស្រី ៤៦៨៩​នាក់ មាន ១៣​មណ្ឌល ស្មើ​៣៨៤​បន្ទប់ ដោយ​ចែកចេញជា​២ ផ្នែក​គឺ​:
​ផ្នែក​វិទ្យាសាស្ត្រ​ពិត ៖ មាន​៤​មណ្ឌល ស្មើនឹង ១១៨​បន្ទប់ មាន​បេក្ខជន​ចំនួន ២៩៤៤ នាក់ មាន​ស្រី ចំនួន ១៧០៧ នាក់ ,​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​៖ មាន​០៩​មណ្ឌល ស្មើនឹង​១៣០ បន្ទប់ មាន​បេក្ខជន​ចំនូ​ន​៥៧៧០​នាក់ និង អវត្តមាន​មិន​មក​ប្រឡង ចំនួន ៦៤​នាក់ ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​ហើយ​ចំពោះ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៨-២០១៩ នៅ​មណ្ឌល​សៀមរាប មាន​សិស្ស​ប្រឡង​ជាប់​ចំនួន​៦៥១១​នាក់ ស្រី​៣៧៦៣​នាក់ ស្មើនឹង​៧៧,២៦% ក្នុងនោះ​ស្រី ៨០,០៨% ។ ហើយ​ចំនួន​គឺ​មាន​ការកើនឡើង​លើស​ឆ្នាំ​២០១៨ គឺ​បាន​លើស​ពី​ឆ្នាំ​មុន ០,២៥% ក្នុងនោះដែរ​សិស្ស​ដែល​ប្រឡង​បាន​តាម​និទ្ទេស​រូ​ម​មាន​: និទ្ទេស A ចំនួន ៣៨​នាក់ ស្រី ១៥​នាក់ ,​និទ្ទេស B ចំនួន ១៩០​នាក់ ស្រី ១០៥​នាក់ ,​និទ្ទេស C ចំនួន ៤៧៤​នាក់ ស្រី ២៩៤​នាក់ ,​និទ្ទេស D ចំនួន ១៣១៤​នាក់​ស្រី ៨២៨​នាក់ និង​និទ្ទេស E ចំនួន​៤៤៩៥​នាក់ ស្រី​២៥២១​នាក់ ៕

​អត្ត​បទ​និង​រូបភាព​៖​រដ្ឋបាល​ខេត្ត​សៀមរាប​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​​រង្វាន់​​សិស្ស​ទ​ទូល​បាន​និទ្ទេស​Aខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រតិភូ​ខេត្តសៀមរាប​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍​ព្រឹទ្ធាចារ្យ ប៊ូ ថង នៅ​គេហដ្ឋាន​សព​ក្នុង​ខេត្ត​រតនគីរី​

ប្រតិភូ​ខេត្តសៀមរាប​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍​ព្រឹទ្ធាចារ្យ ប៊ូ ថង នៅ​គេហដ្ឋាន​សព​ក្នុង​ខេត្ត​រតនគីរី​

សម្ដេច​តេជោ សាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការលើ​វិស័យ​ការងារ​នៃ​ប្រទេស CLMTV

សម្ដេច​តេជោ សាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការលើ​វិស័យ​ការងារ​នៃ​ប្រទេស CLMTV

អាជ្ញាធរ​ខេត្ត​សៀមរាប បន្ត​កាន់​វេន​ទី​៥​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌនិង​នាំ​យក​ក​បច្ច័យ​ទេយ្យវត្ថុ និង​គ្រឿង​បរិក្ខារ ប្រគេន​ដល់​ព្រះសង្ឃ​នៅ​វត្ត​ប្រាសាទ​គោកចក ក្រុង​សៀមរាប​

អាជ្ញាធរ​ខេត្ត​សៀមរាប បន្ត​កាន់​វេន​ទី​៥​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌនិង​នាំ​យក​ក​បច្ច័យ​ទេយ្យវត្ថុ និង​គ្រឿង​បរិក្ខារ ប្រគេន​ដល់​ព្រះសង្ឃ​នៅ​វត្ត​ប្រាសាទ​គោកចក ក្រុង​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.