មន្ត្រីជាន់ខ្ពស់អង្គការសកម្មភាពដើម្បីកុមារ បង្ហាញថាគិតត្រឹមឆ្នាំ២០២១ នៅទូទាំងពិភពលោក ករណីកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញបានកើនឡើងដល់ជាង ២៩លានករណី
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិសម្រាប់កុមារបាត់ខ្លួន និងត្រូវបានកេងប្រវ័ញ្ច (NCMEC) របស់សហរដ្ឋអាមេរិកបានបង្ហាញថា គិតត្រឹមឆ្នាំ២០២១ នៅទូទាំងពិភពលោក ករណីកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញ មានចំនួនកើនឡើងដល់ជាង ២៩,៣លានករណី ឬកើន៣៥% ធៀបនឹងឆ្នាំ២០២០ ក្នុងនោះ ៨១% នៃកុមាររងគ្រោះពីរូបភាពរំលោភបំពានផ្លូវភេទ មានអាយុពី ៣ ទៅ ១៣ឆ្នាំ, ១%ជាកុមារមានអាយុក្រោម ២ឆ្នាំ ...