អាជ្ញាធរខេត្តសៀមរាបជំរុញ និងលើកទឹកចិត្ត ដល់បណ្ដាអង្គការសង្គមស៊ីវិលទាំអស់ បន្តកិច្ចសហការក្នុងភាពជាដៃគូ ដ៏ស្មោះត្រង់
អាជ្ញាធរខេត្តសៀមរាប ស្នើឲ្យដល់បណ្ដាអង្គការសង្គមស៊ីវិលទាំអស់ បន្តការគំាទ្រ និងចូលរួមដោយស្មោះត្រង់បំផុត ជាមួយរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្ត ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស គំាទ្រកិច្ចដំណើរការលើកវិស័យកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការការពារធនធានធម្មជាតិបរិស្ថាន ការទប់ស្កាត់បទល្មើសព្រៃឈើ និងនេសាទខុសច្បាប់។ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាបមានប្រសាសន៍យ៉ាងដូច្នេះក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តសៀមរាប ...