Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ណែនាំឲ្យក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ ត្រូវលើកជាគម្រោងអាទិភាព ដើម្បីសម្រចបាននូវទស្សនៈវិស័យឆ្នាំ២០២៥

ដោយ Pothe Thun
15/07/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
56
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសបើកកិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពនានា ក្នុងការអនុវត្តផែនការសកម្មភាពខេត្ត ស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និង អនាម័យជនបទ ឆ្នាំ២០២០- ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នាព្រឹកថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២០នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការផ្គត់ផ្គង់ទឹកស្អាត និង ការលើកកម្ពស់អនាម័យនៅជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលមិនអាចខ្វះបាន ក្នុងការធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ស្របទៅតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា ហើយដោយបានយល់ច្បាស់ពីផលប៉ះពាល់ជាអវិជ្ជមាន នៃកង្វះខាតការផ្គត់ផ្គង់ទឹកស្អាត និង ការលើកកម្ពស់អនាម័យល្អនៅជនបទនោះ រាជរដ្ឋាភិបាល ក៏ដូចជាបណ្តាដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិនានា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការរិះរកនូវយុទ្ធសាស្ត្រគន្លឹះផ្សេងៗ ដើម្បីវិភាគអំពីលទ្ធភាពនៃប្រភពធនធាន ធ្វើយ៉ាងណាសម្រេចនូវគោលដៅឆ្នាំ២០២៣ ឲ្យបាន ៩០ភាគរយ នូវ អត្រាផ្គត់ផ្គង់ទឹកស្អាត និង អត្រាគ្របដណ្តប់អនាម័យឲ្យបាន ៩០ភាគរយ ពិសេស ការសម្រេចឲ្យខានតែបាននូវទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល “នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព” ។

លោក ង៉ាន់ ភិរុណ មានប្រសាសន៍ទៀតថា ដើម្បីសម្រចបាននូវទស្សនៈវិស័យឆ្នាំ២០២៥នោះ កិច្ចប្រជុំថ្ងៃនេះ គឺជាការពង្រឹងតួនាទី ភារកិច្ចរបស់ក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ ក្នុងចែករំលែកនូវបទពិសោធន៍នានាពាក់ព័ន្ធនឹងបញ្ហាប្រឈម និង ដំណោះស្រាយក្នុងការអនុវត្តការងារ និង ធ្វើការពង្រឹងចំណងទាក់ទងគ្នាឲ្យកាន់តែប្រសើរឡើង រវាងស្ថាប័នរដ្ឋ អង្គការ សហគមន៍ដែលពាក់ព័ន្ធ សុំឲ្យសមាជិកទាំងអស់ ផ្តល់ជាមតិយោបល់ និងធ្វើការពិភាក្សាឲ្យបានផុលផុសក្នុងការដោះស្រាយ នូវបញ្ហាប្រឈមក្នុងការអនុវត្តការងារកន្លងមក ធ្វើយ៉ាងណាដើម្បីជំរុញឲ្យការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យនៅខេត្តសៀមរាប ទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក ពិសេសត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្ត និងផ្សព្វផ្សាយបន្តដល់អ្នកពាក់ពន្ធ័នានា ធ្វើយ៉ាងណាជួយបញ្ជ្រាបផែនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យទៅក្នុងផែនការអភិវឌ្ឍន៍ក្រុង ស្រុក ឃុំ សង្កាត់ និងត្រូវលើកជាគម្រោងអាទិភាពក្នុងមូលដ្ឋានរបស់ខ្លួន ខណៈខេត្តសៀមរាបត្រូវការកំណើនផ្នែកទឹកស្អាតអនាម័យក្នុងរង្វង់យ៉ាងតិច ៥ទៅ៦ភាគរយ ក្នុងមួយឆ្នាំ ។

សូមបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានឲ្យដឹងថា លទ្ធផលអនុវត្តបានក្នុង ឆមាសទី១ឆ្នាំ២០២០នេះ គឺបានផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានមាន ៧៣,៩០ភាគរយ , សេវាអនាម័យ ៧៤,៦០ភាគរយ , សាងសង់អណ្តូងអាហ្វ្រិដេវ ថវិកាមន្ទីរបានចំនួន១៤អណ្តូង , អណ្តូងអាហ្រ្វីដេវជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ចំនួន១០០អណ្តូង , ជីកស្រះសហគមន៍បាន ៧ស្រះ ក្នុងនោះស្រះរៀបថ្មភ្នំ បានចំនួន៤ស្រះ , សាងសង់បង្គន់អនាម័យបាន ២០០បង្គន់ និង ភូមិបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល ចំនួន ១៦៩ភូមិ ក្នុងឃុំចំនួន៥ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និង រូបថត ៖ លោក គឿន វេត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: គត់ផ្គង់ទឹកស្អាតអនាម័យជនបទ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំស្វែងរកដំណោះស្រាយបើកមុខទឹកសម្រាប់ស្រោចស្រពដំណាំស្រូវនៅតំបន់ស្រុកក្រឡាញ់

កិច្ចប្រជុំស្វែងរកដំណោះស្រាយបើកមុខទឹកសម្រាប់ស្រោចស្រពដំណាំស្រូវនៅតំបន់ស្រុកក្រឡាញ់

តំណាងចិននៅហុងកុង ថ្កោលទោសទណ្ឌកម្មពីអាមេរិក និងចាត់ទុកថា «ជាទង្វើជនអន្ធពាល»

តំណាងចិននៅហុងកុង ថ្កោលទោសទណ្ឌកម្មពីអាមេរិក និងចាត់ទុកថា «ជាទង្វើជនអន្ធពាល»

ដែនកោះម៉ាល់ឌីវប្រកាស ស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ ទោះបីស្ថានការណ៍ COVID-19 បន្តភាពក្តៅគគុក

ដែនកោះម៉ាល់ឌីវប្រកាស ស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ ទោះបីស្ថានការណ៍ COVID-19 បន្តភាពក្តៅគគុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.