Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

តំណាងចិននៅហុងកុង ថ្កោលទោសទណ្ឌកម្មពីអាមេរិក និងចាត់ទុកថា «ជាទង្វើជនអន្ធពាល»

ដោយ Pothe Thun
16/07/2020
នៅក្នុង ព័ត៌មានអន្តរជាតិ
តំណាងចិននៅហុងកុង ថ្កោលទោសទណ្ឌកម្មពីអាមេរិក និងចាត់ទុកថា «ជាទង្វើជនអន្ធពាល»
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 ការិយាល័យតំណាងប្រទេសចិន ប្រចាំនៅហុងកុងបានថ្កោលទោស ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើទីក្រុងហុងកុង ដោយបានហៅសកម្មភាពទាំងនោះថាជា «ទង្វើពាល ដែលចេះតែពីសម្លុតគំរាមគេឯង»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០។

តាមរយៈសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃពុធសប្តាហ៍ ការិយាល័យទំនាក់ទំនងចិនប្រចាំនៅហុងកុង បាននិយាយដោយប្រើពាក្យសម្តីធ្ងន់ៗថា ទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានដាក់ នឹងមិនមានអ្វីប៉ះពាល់ច្រើន មកលើតំបន់រដ្ឋបាលពិសេសហុងកុងទេ តែផ្ទុយទៅវិញអាមេរិកខ្លួនឯងទៅវិញទេ ដែលជាអ្នកខាតបង់ប្រយោជន៍នោះ។

សេចក្តីថ្លែងការណ៍ដដែលខាងលើបានសង្កត់ធ្ងន់ថា «ការគំរាមកំហែងដោយមិនសមហេតុផល និងគ្មានភាពអៀនខ្មាស ពីសំណាក់សហរដ្ឋអាមេរិកនេះ គឺជាទង្វើជនអន្ធពាល ដែលចេះតែពីសម្លត់គេឯង… យើងសូមបញ្ជាក់ថា គ្មានកម្លាំងខាងក្រៅណា ដែលអាចរារាំងការប្តេជ្ញាចិត្ត និងទំនុកចិត្តរបស់ចិន ក្នុងការថែរក្សាអធិបតេយ្យភាព និងសន្តិសុខជាតិ សម្រាប់ភាពរុងរឿង និងស្ថេរភាពរយៈពេលវែងរបស់ហុងកុងឡើយ»។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

គួរជម្រាបថា ច្បាប់សន្តិសុខជាតិថ្មីរបស់ចិន សម្រាប់ទីក្រុងហុងកុង ដែលបានចូលជាធរមានកាលពីថ្ងៃទី៣០ ខែមិថុនាកន្លងទៅ ត្រូវបានសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ថ្កោលទោស និងចាត់វិធានការឆ្លើយតបជាច្រើនមកលើចិន។ ជាក់ស្តែង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់មួយ ដែលអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្ម លើធនាគារមួយចំនួនរបស់ចិន ក៏ដូចជាមន្ត្រីជាន់ខ្ពស់ចិនទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធ ក្នុងការអនុម័តច្បាប់សន្តិសុខជាតិថ្មីនេះជាដើម៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ដែនកោះម៉ាល់ឌីវប្រកាស ស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ ទោះបីស្ថានការណ៍ COVID-19 បន្តភាពក្តៅគគុក

ដែនកោះម៉ាល់ឌីវប្រកាស ស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ ទោះបីស្ថានការណ៍ COVID-19 បន្តភាពក្តៅគគុក

រយៈ៦ខែដើមឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប ថយចុះចំនួន១៨ករណី បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩

រយៈ៦ខែដើមឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប ថយចុះចំនួន១៨ករណី បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩

រដ្ឋបាលស្រុកពួក បន្តចុះផ្សព្វផ្សាយគ្រោះថ្នាក់បណ្ដាលមកពី ការចេញទៅធ្វើការនៅបរទេសដោយខុសច្បាប់ អំឡុងវិបត្តិជំងឺកូវីដ១៩ នៅតាមសហគមន៍

រដ្ឋបាលស្រុកពួក បន្តចុះផ្សព្វផ្សាយគ្រោះថ្នាក់បណ្ដាលមកពី ការចេញទៅធ្វើការនៅបរទេសដោយខុសច្បាប់ អំឡុងវិបត្តិជំងឺកូវីដ១៩ នៅតាមសហគមន៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.