Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាបជំរុញ និងលើកទឹកចិត្ត ដល់បណ្ដាអង្គការសង្គមស៊ីវិលទាំអស់ បន្តកិច្ចសហការក្នុងភាពជាដៃគូ ដ៏ស្មោះត្រង់

ដោយ Pothe Thun
14/06/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាបជំរុញ និងលើកទឹកចិត្ត ដល់បណ្ដាអង្គការសង្គមស៊ីវិលទាំអស់ បន្តកិច្ចសហការក្នុងភាពជាដៃគូ ដ៏ស្មោះត្រង់
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប ស្នើឲ្យដល់បណ្ដាអង្គការសង្គមស៊ីវិលទាំអស់ បន្តការគំាទ្រ និងចូលរួមដោយស្មោះត្រង់បំផុត ជាមួយរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្ត ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស គំាទ្រកិច្ចដំណើរការលើកវិស័យកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការការពារធនធានធម្មជាតិបរិស្ថាន ការទប់ស្កាត់បទល្មើសព្រៃឈើ និងនេសាទខុសច្បាប់។ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាបមានប្រសាសន៍យ៉ាងដូច្នេះក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តសៀមរាប និងអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ។

លោក អ៊ឹង គឹមលាង បន្តថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនៅកម្មវិធីនយោបាយនិងការកែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យឆ្ពោះទៅរកការអភិវឌ្ឍន៍ដោយចីវភាព។ជាក់ស្តែងសមិទ្ធផលនៃការរីកចម្រើន និងការអភិវឌ្ឍប្រទេសជាតិដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងមកក៏មានការចូលរួមចំណែកពីគ្រប់ភាគគីពាក់ព័ន្ធ ក្នុងនោះមានដៃគូរអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល និងសហគមន៍នានាផងដែរ ជាពិសសេអង្គការសង្គមស៊ីវិលក្នុងស្រុក និងបរទេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ កិច្ចគាំទ្រសេវា ទៅតាមមូលដ្ឋានជនបទនិងក្នុងសហគមន៍។

ជាមួយនោះលោកអភិបាលរងខេត្តបានណែនាំ ដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលបានចុះអនុស្សរណៈជាមួយក្រសួងការបទេស និងសហប្រតិបត្តិការ អន្តរជាតិ ត្រូវបន្តសកម្មភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ឋនានាជាធរមាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមរបាយការណ៍សង្ខេបរបស់ទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលខេត្តសៀមរាប ស្តីពីសកម្មភាពសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា បានបង្ហាញថា បច្ចុប្បន្ននេះសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍បានកំពុងប្រតិបត្តិការធ្វើសកម្មភាព និងមានទីស្នាក់ការកណ្ដាលនៅខេត្តសៀមរាបប្រមាណជា ៦៦៣ ក្នុងនោះសមាគម និងអង្គការមិនមានរដ្ឋាភិបាលក្នុងស្រុកមានទីស្នាក់ការកណ្ដាលចំនួន៥៣៣ ដោយបានធ្វើសកម្មភាពពាក់ព័ន្ធលើវិស័យអប់រំ កសិកម្ម សិប្បកម្ម សុខាភិបាល សង្គមកិច្ច បណ្ដុះបណ្ដាល វិជ្ជាជីវៈ សិល្បៈ កិច្ចការបរិស្ថាន និង អភិរក្សធនធានធម្មជាតិ ព្រៃឈើទេសចរណ៍ គ្រឿងញៀន សាសនា លើកកម្ពស់សិទ្ធិស្ត្រីកុមារនិងការពារជនងាយរងគ្រោះច្បាប់ និងសិទ្ធិមនុស្ស ។

អត្ថបទ ៖ប្រន ស្រីនីត
រូបភាព ៖ធន់ ពូថេ
កែសម្រួល ៖លោក ហាំ ម៉េងហួត

Tags: អង្គការសង្គមស៊ីវិល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកអង្គរជុំ អាណត្តិទី៤

ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកអង្គរជុំ អាណត្តិទី៤

សិក្ខាកាមអាហាររូបករណ៍របស់រាជរដ្ឋាភិបាល បង្ហាញក្ដីជឿជាក់ថាពួកគាត់អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្វែងរកការងារ និងបើកអាជីវកម្មខ្លួនឯងបាន ក្រោយបញ្ចប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

សិក្ខាកាមអាហាររូបករណ៍របស់រាជរដ្ឋាភិបាល បង្ហាញក្ដីជឿជាក់ថាពួកគាត់អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្វែងរកការងារ និងបើកអាជីវកម្មខ្លួនឯងបាន ក្រោយបញ្ចប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

អភិបាលខេត្តសៀមរាប អញ្ជើញប្រកាសសមាសភាពក្រុមប្រឹក្សា និងគណៈអភិបាលក្រុងរុនតាឯក តេជោសែន នៃខេត្ដសៀមរាប

អភិបាលខេត្តសៀមរាប អញ្ជើញប្រកាសសមាសភាពក្រុមប្រឹក្សា និងគណៈអភិបាលក្រុងរុនតាឯក តេជោសែន នៃខេត្ដសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.