Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិក្ខាកាមអាហាររូបករណ៍របស់រាជរដ្ឋាភិបាល បង្ហាញក្ដីជឿជាក់ថាពួកគាត់អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្វែងរកការងារ និងបើកអាជីវកម្មខ្លួនឯងបាន ក្រោយបញ្ចប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ដោយ Pothe Thun
18/06/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សិក្ខាកាមដែលកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ដែលជាសិក្ខាដែលទទួលបានអាហារូបករណ៍ពីរាជរដ្ឋាភិបាល ពួកគាត់បានបង្ហាញក្ដីជឿជាក់ថា ក្រោយបញ្ចប់ការសិក្សាទាំងជំនាញ និងទ្រឹស្ដីនេះ ពួកគាត់នឹងមានសមត្ថភាពអាចទទួលបានការងារធ្វើពីបណ្ដាក្រុមហ៊ុន ឬសហគ្រាសផ្សេងៗ ជាពិសេសក៏អាចបើកទីតាំងអាជីវកម្មខ្លួនឯងបានទៀតផង។

លោក អ៊ុល វណ្ណា និងកញ្ញា គង់ នុត សិក្ខាកាមជំនាញអគ្គិសនី បានបង្ហាញថា ទោះការសិក្សានេះមានរយៈពេល៤ខែពិតមែន តែលោកជឿជាក់ថាក្រោយបញ្ចប់ការសិក្សា លោកនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្វែងរកការងារធ្វើ ឬបើអាចមានលទ្ធភាពអាចបើរកស៊ីដោយខ្លួនឯងបាន ដោយសារការសិក្សានេះ គឺវិទ្យាស្ថានបានផ្ដល់ទាំងការសិក្សាទ្រឹស្ដី និងអនុវត្តផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូមានបទពិសោធន៍ រួមមនឹងសម្ភារៈគ្រប់គ្រាន់ ជាពិសេសគឺការចុះធ្វើកម្មសិក្សានៅតាមក្រុមហ៊ុន ឬសហគ្រាសមួយចំនួនថែមទៀតផង។

យុវជន លឹម ឡៃហុង និង សឿត ដែន សិក្ខាកាមជំនាញក្រាហ្វិកកុំព្យូរទ័រ និងម៉ាស៊ីនត្រជាក់ បានបង្ហាញដែរថា ការផ្ដល់ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះនេះ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះយុវជនមួយចំនួនកំពុងប្រឈមនឹងការបោះបង់ការសិក្សា និងគ្មានមុខរបរច្បាស់លាស់ដោយសារជីវភាពគ្រួសារ។ តាមរយៈការផ្ដល់អាហារូបករណ៍របស់រាជរដ្ឋាភិបាលលើការសិក្សាជំនាញ់នេះ វានឹងក្លាយជាដើមទុនដ៏សំខាន់សម្រាប់ពួកគាត់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

យុវតី ជា សុខនីម និង ស៊ុត គឹមសៀន ដែលសិក្សាលើជំនាញអគ្គិសនី និងសំណងស៊ីវិល បានបង្ហាញដែរថា ការចាប់យកជំនាញនេះ ដោយសារពួកគាត់ឃើញថា ជំនាញនេះមិនសូវមានសិស្សស្រីរៀននោះទេ។ ម្យ៉ាងទៀតពួកគាត់ចង់លើកកម្ពស់ស្រី លុបបំបាត់ពាក្យថាស្ត្រីមិនអាចរៀនសូត្របានខ្ពង់ខ្ពស់ ឬរៀនជំនាញអ្វីបានដូចជាបុរស។

លោកគ្រូអ្នកគ្រូនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានលើកឡើងថា ការសិក្សាទៅលើជំនាញ C1 ១.៥លាននាក់ ក្នុងរយៈពេល៥ឆ្នាំរបស់រាជរដ្ឋាភិបាល គឺពិតជាបានជួយចូលរួមចំណែកសំខាន់ណាស់ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រឱ្យពួកគាត់មានការងារធ្វើសម្រាប់ជួយជីវភាពគ្រួសារនៅពេលបញ្ចប់ការសិក្សា។ ពួកគាត់សំណូមពរឲ្យយុវជនចូលរួមចុះឈ្មោះចូលរៀនជំនាញនេះឱ្យបានច្រើន ស្របទៅតាមពាក្យស្លោកថា មនុស្សម្នាក់ត្រូវមានជំនាញមួយប្រចាំជីវិត។

បើតាមលោកស្រី ផង់ ពុទ្ធី នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន សៀមរាប បានឲ្យដឹងថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ រងហានិភ័យ និងក្រុមគោលដៅក្រៅប្រពន្ធ័C1 (1,5M) វិទ្យាស្ថានបានទទួលចុះឈ្មោះយុវជនក្រីក្រ និងគ្រួសាររងហារនីភ័យ ជំហ៊ានទី១ ជាង៣៤០នាក់ និងការទទួលឱ្យចូលរៀនជំហ៊ានទី២ នឹងត្រូវចាប់ផ្ដើមចូលរៀននៅដើមខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។ ក្នុងនោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានីភ័យ ក៏បានទទួលប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀល ក្នុងមួយខែ រយៈពេលមួយ៤ខែផងដែរ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប អញ្ជើញប្រកាសសមាសភាពក្រុមប្រឹក្សា និងគណៈអភិបាលក្រុងរុនតាឯក តេជោសែន នៃខេត្ដសៀមរាប

អភិបាលខេត្តសៀមរាប អញ្ជើញប្រកាសសមាសភាពក្រុមប្រឹក្សា និងគណៈអភិបាលក្រុងរុនតាឯក តេជោសែន នៃខេត្ដសៀមរាប

ប្រធានក្រុមប្រឹក្សាសៀមរាប អញ្ជើញប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកបន្ទាយស្រី អាណត្ដិទី៤ ចំនួន១៥រូប

ប្រធានក្រុមប្រឹក្សាសៀមរាប អញ្ជើញប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកបន្ទាយស្រី អាណត្ដិទី៤ ចំនួន១៥រូប

ការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់ ប្រចាំខេត្តសៀមរាប បានបេីកសម្ពោធជាផ្លូវការ ខណៈអាជ្ញាខេត្តថាការិយាល័យនេះ នឹងជំរុញញដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ

ការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់ ប្រចាំខេត្តសៀមរាប បានបេីកសម្ពោធជាផ្លូវការ ខណៈអាជ្ញាខេត្តថាការិយាល័យនេះ នឹងជំរុញញដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.