Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានក្រុមប្រឹក្សាសៀមរាប អញ្ជើញប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកបន្ទាយស្រី អាណត្ដិទី៤ ចំនួន១៥រូប

ដោយ Pothe Thun
18/06/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្ដម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ដសៀមរាប បានអញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកបន្ទាយស្រី សម្រាប់អាណត្ដិទី៤ ឆ្នាំ២០២៤ សរុប១៥រូប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានជាច្រើនរូប។

លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ ដើម្បីសម្រេចឲ្យបាននូវគោលដៅជាយុទ្ធសាស្ត្រ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចក្ខុវិស័យ។ ក្នុងដំណើរឆ្ពោះទៅកាន់គោលដៅនេះ ក្រុមប្រឹក្សាស្រុក រួមនឹងគណៈអភិបាលស្រុក បានធ្វើការគ្រប់គ្រង ដឹកនាំ ចាត់ចែង និងសម្របសម្រួលយន្តការដែលមានលក្ខណៈជាពហុវិស័យ ឱ្យប្រព្រឹត្តិទៅយ៉ាងស៊ីសង្វាក់ប្រទាក់ក្រឡារហូតសម្រេចបាននូវសមិទ្ធផលជាច្រើន បានធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវអត្ថប្រយោជន៍ប្រកបដោយសមធម៌លើការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចសង្គម មានជាអាទិ៍ សន្តិសុខសណ្តាប់ធ្នាប់ ការលើកកម្ពស់អនាម័យ បរិស្ថាន ការកែលម្អ សោភ័ណភាពស្រុក ហេដ្ឋារចនា សម្ព័ន្ធរូបវន្ត និងអរូបវន្ត កំណែទម្រង់ដីធ្លី និងកំណែទម្រង់សេវាសាធារណៈព្រមទាំងសមិទ្ធផល ផ្សេងៗទៀតជាច្រើន។

ឯកឧត្ដម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ដសៀមរាប មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងមក ត្រូវបានវាយតម្លៃថាមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ហើយលទ្ធផល នៃការបោះឆ្នោត ក៏ត្រូវបានទទួលស្គាល់ពីគណបក្សនយោបាយនានា ដែលបានចូលរួមក្នុងការបោះឆ្នោតនេះផងដែរ។ ផ្អែកតាមលទ្ធផលជាផ្លូវការ ដែលបានប្រកាសជាផ្លូវការដោយ គ.ជ.ប រដ្ឋបាលស្រុកបន្ទាយស្រី មានចំនួនក្រុមប្រឹក្សា ១៥នាក់ ដែលត្រូវប្រកាសឱ្យចូលកាន់តំណែង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដម លី សំរិទ្ធ បន្ដថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ គឺជាដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណងរួមមាន៖ ១.ការពង្រឹងដំណើរការលទ្ធិប្រជា-ធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន, ២.ការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដោយបង្កើតឡើងនូវរដ្ឋបាលឯកភាព ដែលមានស្វ័យភាព សិទ្ធិអំណាច និងមុខងារ ធនធានសមស្រប ដែលបានផ្ទេរឱ្យទៅរដ្ឋបាលក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងសេវាសង្គមនានាតាមមូលដ្ឋានដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ និង៣.លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាព នៃជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ រហូតមកដល់ពេលនេះ រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជា ការបង្កើតក្រុមប្រឹក្សាតាមរយៈការបោះឆ្នោត ប្រព័ន្ធកសាងផែនការ ប្រព័ន្ធគ្រប់គ្រងបុគ្គលិក ប្រព័ន្ធហិរញ្ញវត្ថុ នីតិវិធីអនុវត្តការងារ និងនីតិវិធីផ្តល់សេវា និងយន្តការគណនេយ្យភាព ត្រូវបានរៀបចំ និងដាក់ឱ្យដំណើរការដោយមានការពិនិត្យ វាយតម្លៃ និងកែលម្អជាបណ្តើរៗ។

ឯកឧត្ដម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកលោកស្រីសមាជិកក្រុមប្រឹក្សាស្រុកបន្ទាយស្រី ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាស្រុក-បន្ទាយស្រី អាណត្តិទី៤ ដើម្បីបន្តដឹកនាំស្រុកបន្ទាយស្រី សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ក្នុងនាមជាសមាជិក សមាជិកា ក្រុមប្រឹក្សាដែលជាប់ឆ្នោត ទោះបីជា លោក លោកស្រី មានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ក៏ប៉ុន្តែតាមគោលការណ៍ច្បាប់រៀបចំអង្គការបានកំណត់ថា ក្រុមប្រឹក្សា គឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនទាំងមូល។ ហេតុនេះ ក្នុងការអនុវត្តការងារ លោកលោកស្រីជាសមាជិកក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ៕

អត្ថបទ និងរូបភាព៖ បូ សាវី , ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់ ប្រចាំខេត្តសៀមរាប បានបេីកសម្ពោធជាផ្លូវការ ខណៈអាជ្ញាខេត្តថាការិយាល័យនេះ នឹងជំរុញញដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ

ការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់ ប្រចាំខេត្តសៀមរាប បានបេីកសម្ពោធជាផ្លូវការ ខណៈអាជ្ញាខេត្តថាការិយាល័យនេះ នឹងជំរុញញដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ

ដំណាំស្រូវវស្សាប្រមាណ៥០ហិកតា ក្នុងស្រុកស្វាយលើ ខេត្ដសៀមរាប រងការខូចខាត់ដោយសារសត្វដង្កូវហ្វូង

ដំណាំស្រូវវស្សាប្រមាណ៥០ហិកតា ក្នុងស្រុកស្វាយលើ ខេត្ដសៀមរាប រងការខូចខាត់ដោយសារសត្វដង្កូវហ្វូង

ទន្តពេទ្យកម្ពុជាសហការជាមួយក្រុមគ្រូពេទ្យស្ម័ក្រចិត្តប្រទេសសឹង្ហបុរី ចុះពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញ ជូនពលរដ្ឋឥតគិថ្លៃរយៈពេល៤ថ្ងៃ នៅសាលាបឋមសិក្សាឈូករង្សី ស្រុកក្រឡាញ់

ទន្តពេទ្យកម្ពុជាសហការជាមួយក្រុមគ្រូពេទ្យស្ម័ក្រចិត្តប្រទេសសឹង្ហបុរី ចុះពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញ ជូនពលរដ្ឋឥតគិថ្លៃរយៈពេល៤ថ្ងៃ នៅសាលាបឋមសិក្សាឈូករង្សី ស្រុកក្រឡាញ់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.