Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់ ប្រចាំខេត្តសៀមរាប បានបេីកសម្ពោធជាផ្លូវការ ខណៈអាជ្ញាខេត្តថាការិយាល័យនេះ នឹងជំរុញញដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ

ដោយ Pothe Thun
18/06/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់ ប្រចាំខេត្តសៀមរាប បានបេីកសម្ពោធជាផ្លូវការ ខណៈអាជ្ញាខេត្តថាការិយាល័យនេះ នឹងជំរុញញដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់ ប្រចាំខេត្តសៀមរាប ត្រូវបានបេីកសម្ពោធជាផ្លូវការហើយ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ខណៈអាជ្ញាធរខេត្ត បង្ហាញក្ដីជឿជាក់ថា ការបើកទំព័រថ្មីនៃការិយាល័យកុងស៊ុលកិត្តិយ វានឹងបង្កើនទំនាក់ទំនងល្អបន្ថែមទៀតរវាងរវាងរដ្ឋបាលខេត្តសៀមរាប និងការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។

តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក យុន លីណេ អភិបាលរងខេត្ត បានបង្ហាញនូក្ដីរីករាយ ចំពោះការសម្ពោធបើកការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ងប្រចាំ នៅខេត្តសៀមរាបនាពេលនេះ ក្នុងគោលដៅអបអរសារទរភាពជាដៃគូរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង ព្រោះទំនាក់ទំនងកិច្ចសហប្រត្តិការ និងសាមគ្គីភាពជាកត្តាមួយដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន ហើយក៏បានបង្ហាញពីមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរផងដែរ។

លោក Stetan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្ដីជឿជាក់ថា ជាមួយនឹងការបើកការិយាល័យថ្មីនេះ នឹងធ្វើឲ្យកិច្ចសហការរវាងស្ថានទូតអាឡឺម៉ង់ និងព្រះរាជាណាចក្រកម្ពុជា ក្នុងការបោះជំហានដ៏សំខាន់មួយក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត ខណៈសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង បានចាត់ទុកព្រះរាជាណាចក្រកម្ពុជា ជាដៃគូរដ៏សំខាន់ក្នុងវិស័យពាណិជ្ជកម្ម និងទេសចរណ៍។ សមិទ្ធិផលនៃការិយាល័យនេះដែរ ក៏បានបង្ហាញឲ្យឃើញពីឆន្ទៈក្នុងការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងកិច្ចសហប្រតិបត្តិការវប្បធម៌ និងសេដ្ឋកិច្ច ដើម្បីបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពរវាងប្រជាជនយើង ព្រោះកម្ពុជា និងអាឡឺម៉ង់ មានចក្ខុវិស័យដូចគ្នា ដោយផ្តោតយ៉ាងសំខាន់លើការអភិវឌ្ឍន៍អាជីវកម្ម និងសេដ្ឋកិច្ច។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ម៉នធើ (Munther) ប្រធានការិយាល័យកិត្តិយសអាល្លឺម៉ងប្រចាំខេត្តសៀមរាប បានបញ្ជាក់ថា ខេត្តសៀមរាប គឺជាខេត្តមួយក្នុងចំណោមខេត្តសំខាន់ៗផ្សេងទៀតនៅកម្ពុជា ជាមួយនឹងខេត្តដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ សម្រាប់បម្រើដល់វិស័យទេសចរណ៍ ហើយការបើកដំណើរការការិយាល័យកុងស៊ុលកិត្តិយស វានឹងជួយបម្រើបន្ថែមដល់ការងារផ្សេងជាមួយនឹងភ្ញៀវទេសចរ និងអ្នកវិនិយោគអាល្លឺម៉ង ដែលចង់មក និងកំពុងស្នាក់នៅក្នុងខេត្តសៀមរាប។ ការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់នេះដែរ វាក៏ជាការផ្ដល់នូវកិច្ចសហការជាមួយបណ្ដាខេត្តមួយចំនួនជាប់ខេត្តសៀមរាបផងដែរ ដូចជា៖ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ជាដើម៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: ការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ដំណាំស្រូវវស្សាប្រមាណ៥០ហិកតា ក្នុងស្រុកស្វាយលើ ខេត្ដសៀមរាប រងការខូចខាត់ដោយសារសត្វដង្កូវហ្វូង

ដំណាំស្រូវវស្សាប្រមាណ៥០ហិកតា ក្នុងស្រុកស្វាយលើ ខេត្ដសៀមរាប រងការខូចខាត់ដោយសារសត្វដង្កូវហ្វូង

ទន្តពេទ្យកម្ពុជាសហការជាមួយក្រុមគ្រូពេទ្យស្ម័ក្រចិត្តប្រទេសសឹង្ហបុរី ចុះពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញ ជូនពលរដ្ឋឥតគិថ្លៃរយៈពេល៤ថ្ងៃ នៅសាលាបឋមសិក្សាឈូករង្សី ស្រុកក្រឡាញ់

ទន្តពេទ្យកម្ពុជាសហការជាមួយក្រុមគ្រូពេទ្យស្ម័ក្រចិត្តប្រទេសសឹង្ហបុរី ចុះពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញ ជូនពលរដ្ឋឥតគិថ្លៃរយៈពេល៤ថ្ងៃ នៅសាលាបឋមសិក្សាឈូករង្សី ស្រុកក្រឡាញ់

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.