Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ដំណាំស្រូវវស្សាប្រមាណ៥០ហិកតា ក្នុងស្រុកស្វាយលើ ខេត្ដសៀមរាប រងការខូចខាត់ដោយសារសត្វដង្កូវហ្វូង

ដោយ Pothe Thun
18/06/2024
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ សហការជាមួយមន្ត្រីជំនាញខេត្តសៀមរាប បានចុះពិនិត្យ និងបាញ់ថ្នាំសម្លាប់ដង្កូវហ្វូង ដែលបំផ្លាញស្រូវវស្សាប្រជាពលរដ្ឋប្រមាណ ៥០ហិកតា ខណៈដែលស្រូវវស្សានោះទើបលូតលាស់បាន ៣អាទិត្យ ស្ថិតក្នុងសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៃឃុំកន្ទួត ស្រុកស្វាយលើ ខេត្ដសៀមរាប។

លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋាន ក្រសួងកសិកម្ម បានមានបញ្ជាក់ថា ក្រុមអ្នកជំនាញមានក្រុមហ៊ុនថ្នាំពុល មន្ទីរកសិកម្ម និងក្រសួងកសិកម្ម បានពិនិត្យឃើញថា ស្រូវវស្សាប្រមាណ ៥០ហិកតា ក្នុងចំណោមជាង ៣រយហិកតា បានរងផលប៉ះពាល់ដោយសត្វដង្កូវហ្វូងស៊ី ហើយត្រូវបានអ្នកជំនាញចាត់វិធានការបាញ់ថ្នាំសម្លាប់សត្វដង្កូវនោះទាន់ពេលវេលា។ ការអន្ដរាគមន៍កំចាត់ដង្កូវស៊ីស្រូវនេះ ក្រុមហ៊ុនឯកជនក៏បានជួយផ្ដល់ថ្នាំបាញ់ថ្នាំសាកល្បង ហើយក្រោយពីបានបាញ់ថ្នាំហើយ ឃើញថាមានប្រសិទ្ធិភាពដោយសត្វដង្កូវបានងាប់ភ្លាមៗ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្ដថា សត្វដង្កូវហ្វូងនេះ ក្នុងដំណាក់កាលនៅតូចនៅឡើយ ប៉ុន្ដែវាធំលឿនវានឹងបំផ្លាញស្រូវលឿន បើសិនមិនបានពិនិត្យមើលឪ្យបានត្រឹមត្រូវ និងចាត់វិធានការទាន់ពេលវេលាទេ វាអាចប៉ះពាល់ធ្ងន់ធ្ងរដល់ទិន្នផលស្រូវ និងរាលដាលទៅស៊ីស្រូវកន្លែងផ្សេងៗទៀត។ សត្វដង្កូវរយនេះ គឺកើតឡើងមកពីសត្វមេអំបៅ ដែលហើរចល័តចេញពីប្រទេសថៃ រកកន្លែងពងញាស់ក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ខេត្ដព្រះវិហារ ឧត្ដរមានជ័យ និងខេត្ដសៀមរាប។

លោកក៏បានអំពាវនាវដល់ប្រជាកសិករ ត្រូវចុះតាមដានពិនិត្យមើលស្រូវរបស់ខ្លួនឱ្យជាប់ជានិច្ច ដើម្បីការពារស្រូវពីសត្វដង្កូវ ជាពិសេសពិនិត្យមើលពេលព្រឹកព្រលឹម និងពេលល្ងាច។ ជាមួយគ្នានេះការបាញ់ថ្នាំសម្លាប់ដង្កូវ ត្រូវមានការប្រយ័ន្នខ្ពស់កុំឱ្យប៉ះពាល់ដល់សុខភាព ព្រោះនៅតំបន់ឃុំកន្ទួតស្រុកស្វាយលើ ជាលើកទីមួយហើយ ដែលមានវត្ដមានដង្កូវហ្វូងស៊ីស្រូវប្រជាពលរដ្ឋ។

តំណាសហគមន៍ កសិករទំនើបស្រូវនាងអំ ស្ថិតនៅឃុំកន្ទួត ស្រុកស្វាយលើ លោក ឈឺន ចាន់បរមី បានថ្លែងអំណរគុណដល់ក្រសួង និងមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ព្រមទាំងអ្នកជំនាញក្រុមហ៊ុនឯកជន ដលបានផ្ដល់ថ្នាំពុល និងបច្ចេកទសបាញ់សម្លាប់សត្វដង្កូវហ្វូងទាន់ពេលវេលា។ លោកថា ការផ្ទុះដង្កូវហ្វូងនេះ បានកើតឡើងរយៈពេលពីរថ្ងៃមកហើយ ប៉ះពាល់ស្រូវប្រមាណ៥០ហិក ខណៈដែលស្រូវនាងអំនេះ ទើបតែមានអាយុ៣សប្ដាហ៍។ លោកថា តាមផែនការសហគមន៍កសិករទំនើបស្រូវនាងអំ ដាំដុះស្រូវឱ្យគ្រប់ចំនួនជាង៨០០ហិកតា ប៉ុន្ដែទើបដាំបានប្រមាណជាង៣០០ហិកតា ក្នុងចំណោមជាង៨រយហិកតានោះ។ ដូចនេះសុំស្នើឱ្យក្រសួងនិងមន្ទីរបន្ដជួយផ្ដល់បច្ចេសដាំដុះ ក៍ដូចថ្នាំសម្លាប់សត្វល្អិតបន្ថែមទៀត៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សត្វដង្កូវហ្វូងស្រូវវស្សា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទន្តពេទ្យកម្ពុជាសហការជាមួយក្រុមគ្រូពេទ្យស្ម័ក្រចិត្តប្រទេសសឹង្ហបុរី ចុះពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញ ជូនពលរដ្ឋឥតគិថ្លៃរយៈពេល៤ថ្ងៃ នៅសាលាបឋមសិក្សាឈូករង្សី ស្រុកក្រឡាញ់

ទន្តពេទ្យកម្ពុជាសហការជាមួយក្រុមគ្រូពេទ្យស្ម័ក្រចិត្តប្រទេសសឹង្ហបុរី ចុះពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញ ជូនពលរដ្ឋឥតគិថ្លៃរយៈពេល៤ថ្ងៃ នៅសាលាបឋមសិក្សាឈូករង្សី ស្រុកក្រឡាញ់

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

រដ្ឋបាលខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រៀមបម្រុងឆ្លើយតប និងការឆ្លើយតបគ្រោះមហន្តរាយជូនដល់អ្នកពាក់ព័ន្ធក្នុងក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រៀមបម្រុងឆ្លើយតប និងការឆ្លើយតបគ្រោះមហន្តរាយជូនដល់អ្នកពាក់ព័ន្ធក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.