សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គាំទ្របេសកកម្ម និងតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការពង្រឹងសាមគ្គីភាព រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងនាមរដ្ឋសភាកម្ពុជាបានគាំទ្របេសកកម្មនិងតួនាទីរបស់អង្គការសហប្រជាជាតិ ជាពិសេសតួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការពង្រឹងសាមគ្គីភាព រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ព្រមទាំងការដោះស្រាយបញ្ហាវិវាទ និងជម្លោះនានា ដែលកំពុងកើតមាននៅទូទាំងសកលលោក។ សម្តេចបានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ប្រធានមហាសន្និបាត លើកទី៧៦ នៃអង្គការសហប្រជាជាតិ ...