អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប
អង្គការសាលារៀនទន្សាយ ដោយមានការគាំទ្រពីអាជ្ញាធរស្រុកពួក ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ខែធ្នូឆ្នាំ២០២២នេះ បានធ្វើការដង្ហែរក្បួន នៅតាមដងផ្លូវ និងចែកខិតប័ណ្ណ ផ្សព្វផ្សាយឱ្យជនមានពិការភាពទាំងអស់ នៅក្នុងស្រុកពួកទៅចុះឈ្មោះចូលរៀន នៅតាមមូលដ្ឋាន ភូមិ ឃុំ ដែលនៅជិតបំផុត ដើម្បីទទួលបានការសិក្សារៀនសូត្រដូចអ្នកដែលមានការសប្បាទាគ្រប់គ្រាន់ ទទួលបានអត្តសញ្ញាណជនមានពិការភាពផងដែរ។ លោក ជួន សុភី ជាអ្នកសម្របសម្រួលតំបន់ស្រុកពួក នឹងតំណាងអង្គការសាលារៀនទន្សាយ ...