Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អង្គការសាលារៀនទន្សាយ ផ្ដល់អារហាររូបករណ៍ជាសម្ភារសិក្សា និងកង់ដល់កុមារក្រៅសាលា មានជីវភាពខ្វះខាត និងមានពិការភាពជាង ៣០០នាក់ ក្នុងស្រុកពួក ខេត្តសៀមរាប

ដោយ Pothe Thun
15/07/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អង្គការសាលារៀនទន្សាយ ផ្ដល់អារហាររូបករណ៍ជាសម្ភារសិក្សា និងកង់ដល់កុមារក្រៅសាលា មានជីវភាពខ្វះខាត និងមានពិការភាពជាង ៣០០នាក់ ក្នុងស្រុកពួក ខេត្តសៀមរាប
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងនៅក្នុងពិធីប្រគល់អារហាររូបករណ៍ដល់កុមារក្រីក្រក្រៅសាលា នៅសាលាបឋមសិក្សាទៀបាញ់គំរូ ស្រុកពួក ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ លោក ជួន សុភី តំណាងអង្គការសាលារៀនទន្សាយ បានឲ្យដឹងថា អង្គការសាលារៀនទន្សាយ បានកំពុងអនុវត្តន៍គម្រោងការអប់រំសម្រាប់កុមារក្រៅសាលា ដើម្បីធ្វើចូលរួមចំណែកក្នុងការអនុវត្តគោលដៅទី៤ នៃការអភិវឌ្ឍន៌ប្រកបដោយនិរន្តភាព សម្រាប់ឆ្នាំ២០១៦-២០៣០ ដោយបានកំណត់ថា ធានាឱ្យមានការអប់រំប្រកបដោយគុណភាពជាបរិយាប័ន្ន និងសមធម៌ព្រមទាំងលើកកម្ពស់ ឱកាសរៀនសូត្រពេញមួយជីវិតសម្រាប់មនុស្សគ្រប់រូប និងជាពិសេសផែនការមេសម្រាប់អប់រំកុមារមានពិការភាព របស់ក្រសួងអប់រំ យុវជននិងកីឡា។

 

លោក ជួន សុភី បានបញ្ជាក់ថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្រ ដូចជារួមចំណែកលើកកម្ពស់គុណភាពបង្រៀន និងរៀនតាមរយៈថ្នាក់សមាហរណកម្ម និងអប់រំបញ្ចូលគ្នាសម្រាប់នៅក្រៅសាលា កុមារពិបាកក្នុងការរៀនសូត្រ កុមារមានពិការភាពបញ្ញាក្នុងការរៀនសូត្រឱ្យកាន់តែប្រសើរឡើង និងឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយទទួលបានគាំទ្រពីក្រសួងអប់រំ យុវជននិងកីឡា និងអជ្ញាធរស្រុកពួក និងទទួលបានមូលនិធិគាំទ្រពីម្ចាស់ជំនួយមានដូចជា អង្គការ អេត អាក់ស្យុង។ ជាក់ស្ដែងសព្វថ្ងៃនេះអង្គការសាលារៀនទន្សាយ បានកំពុងគាំទ្រកុមារចំនួន ៣៩៧នាក់ ស្រី ១៨៨នាក់ ក្នុងនោះកុមារទទួលបានអារហាររូបករណ៍ជាសម្ភារសិក្សា ចំនួន ៣៨៤នាក់ ស្រី ១៨១នាក់ និងកុមារដែលទទួលបានកង់ចំនួន ១៣២នាក់ ស្រី ៦៤នាក់ និងគាំទ្រដំណើរការថ្នាក់រៀនកុមារមានពិការភាពចំនួន៥ ផងដែរ។ ជាមួយគ្នានោះអង្គការសាលារៀនទន្សាយ និងព្យាយាមបន្តសកម្មភាពជួយកុមារក្រីក្រីក្រៅសាលារៀន និងមានពិការភាពនៅឆ្នាំសិក្សាក្រោយទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

បើតាមលោកស្រី ឆែម សុធា អភិបាលរងស្រុកពួក ខេត្តសៀមរាប បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១៥មក អជ្ញាធរស្រុកពួកបានគាំទ្រ និងសហការយ៉ាងល្អដល់ការអនុវត្តគ្រោងអប់រំកុមារពិការបញ្ញានៅក្នុង ៥ឃុំ ដែលមានដូចជា ឃុំខ្នាត ឃុំពួក ឃុំយាង ឃុំសរសរស្ដម្ភ ឃុំអធិបតី ដោយមានការបង្កើតក្រុមការងារមួយក្រុមដែលមានមន្ទីរអប់រំជាប្រធាន។ ហើយបច្ចុប្បន្ននេះ គម្រោងរបស់អង្គការសាលារៀនទន្សាយ បានផ្ដល់ជាអារហារូបករណ៍ដល់កុមារ មានដូចជា កង់ និងសម្ភារសិក្សា ហើយក៏នឹងផ្ដល់សម្ភារជំនួយដល់កុមារមានពិការភាពដូចជារទេះ ឧបករណ៍ជំនួនស្ដាប់ និងវ៉ែនតា ជួសជុលកែលំអថ្នាក់រៀនបណ្ដុះបណ្ដាលគ្រូបង្រៀន ផ្សព្វផ្សាយអំពីសិទ្ធិទទួលបានការអប់រំកុមារ និងបំបាត់ភាពរើសអើងដល់កុមារមានពិការភាពជាពិសេស។

លោកស្រីក៏បានអំពាវនាវសូមឱ្យអ្នកពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ ត្រូវបើកចិត្តឱ្យទូលាយសម្រាប់កុមារក្រៅសាលាឱ្យបានច្រើនថែមទៀត ដើម្បីផ្ដល់ឱកាសឱ្យពួកគេទទួលបានការអប់រំប្រកបដោយគុណភាព និងស្មើភាពដូចកុមារដទៃទៀតផងដែរ៕

អត្ថបទ និង រូបភាព៖ លោក ឃុត សៅ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: អង្គការសាលារៀនទន្សាយអារហាររូបករណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រឿងញៀនជាង ១០គីឡូក្រាម ត្រូវបានដុតកំទេចចោលក្នុងឱកាសអបអរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងខេត្ដសៀមរាប

គ្រឿងញៀនជាង ១០គីឡូក្រាម ត្រូវបានដុតកំទេចចោលក្នុងឱកាសអបអរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងខេត្ដសៀមរាប

How To Have Casino poker (An important Beginner's Information)

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប រៀបចំពិធីដាំកូនឈើ និងប្រលែងកូនត្រី ក្នុងតំបន់អូរកូនតឹង នៃស្រុកវ៉ារិន ខេត្តសៀមរាប

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប រៀបចំពិធីដាំកូនឈើ និងប្រលែងកូនត្រី ក្នុងតំបន់អូរកូនតឹង នៃស្រុកវ៉ារិន ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.