Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គ្រឿងញៀនជាង ១០គីឡូក្រាម ត្រូវបានដុតកំទេចចោលក្នុងឱកាសអបអរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងខេត្ដសៀមរាប

ដោយ Pothe Thun
15/07/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គ្រឿងញៀនជាង ១០គីឡូក្រាម ត្រូវបានដុតកំទេចចោលក្នុងឱកាសអបអរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងខេត្ដសៀមរាប
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE និងប្រភេទមេតំហ្វេតាមីន WY ចំនួនប្រមាណជាង ១០គីឡូក្រាម ត្រូវបានសមត្ថកិច្ច រួមនឹងអាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀនដុតបំផ្លាញចោល ដើម្បីអបអរឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា នៅខេត្ដសៀមរាប ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្ដម មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គនាលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ចទាំង៣ រួមនឹងសិស្សានុសិស្សជាច្រើនរូបទៀត។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្ដម មាស វិរិទ្ធ បានថ្លែងថា សារធាតុញៀនដែលធ្វើការដុតបំផ្លាញចោលនាឱកាសនេះ គឺជានូវវត្ថុតាងគ្រឿងញៀន សរុបចំនួន ២០៩ករណី ដែលបានមកពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន៣ រួមមាន៖ ខេត្ដសៀមរាប ខេត្ដកំពង់ធំ និងខេត្ដព្រះវិហារ ដែលសរុបជាង ១០គីឡូក្រាម។ បរិមាណគ្រឿងញៀនទាំងនេះ ត្រូវបានក្រុមឧក្រិដ្ឋជនយកមកធ្វើអាជីវកម្ម ធ្វើជាជំនួញរបស់ខ្លួន ដើម្បីស្វែងរកប្រាក់ចំណូល ដោយបានពង្វក់ស្មារតីមនុស្ស អូសទាញជនស្លូតត្រង់ ជាពិសេសក្នុងស្រទាប់យុវវ័យឲ្យហ៊ានប្រព្រឹត្ត ឲ្យហ៊ានសាកល្បង ដោយចាប់ផ្តើមដំបូងពីការប្រើប្រាស់ រហូតឈានទៅដល់ការប្រព្រឹត្ត អំពើនៃការចាត់ចែង ការរក្សាទុក ការដឹកជញ្ជូន និងការជួញដូរដោយខុសច្បាប់ ដោយសារឥទ្ធិពលនៃគ្រឿងញៀននេះ។

ឯកឧត្ដមអគ្គលេខាធិការ បានបង្ហាញដែរថា ការប្រើប្រាស់គ្រឿងញៀនបានបង្កឲ្យមានបទល្មើសនានា ដែលកើតមានឡើងនៅក្នុងសង្គមដូចជា អំពើឃាតកម្ម ចាប់ជំរិត រំលោភសេពសន្ថវៈ លួចឆក់ ប្លន់ ទ្រព្យសម្បត្តិ អំពើហិង្សាក្នុងគ្រួសារ និងបង្កអសន្តិសុខជាច្រើនដល់សង្គមជាតិទាំងមូល។ ចំពោះការដុតបំផ្លាញវត្ថុតាងសារធាតុញៀននាពេលនេះ គឺដើម្បីធានាបាននូវសន្ដិសុខសុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋ ជាពិសេសការបង្ក្រាបបទល្មើសនេះ បានបង្ករសន្ដិសុខល្អក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ នាពេលកន្លងមក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយគ្នានោះដែរឯកឧត្ដម ក៏បានជម្រុញដល់អាជ្ញាធរពាក់ព័ន្ធ សូមចូលរួមទប់ស្កាត់ការជួញដូរគ្រឿងញៀនឱ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈដែលបទល្មើសគ្រឿងញៀន ត្រូវបានឧក្រិដ្ឋជន នៅបន្ដធ្វើការជួញដូរដោយមិនទាន់មានការថយចុះនៅឡើយទេ។ ក្នុងនោះក៏សូមអំពាវនាវដល់ជនរួមជាតិ ជាពិសេសយុវជន យុវនារី និងប្រជាពលរដ្ឋ សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចងចាំថា គ្រឿងញៀនបំផ្លាញអ្នក គ្រួសារអ្នក និងសហគមន៍។ យុវជន យុវនារី គឺជាទំពាំងស្នងឬស្សីរបស់សង្គមជាតិ បើយុវជន យុវនារីខ្មែរជ្រើសរើសយកការប្រើប្រាស់គ្រឿងញៀន វានឹងនាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានមនុស្សក្នុងសង្គមជាតិ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ពិន ប្រាកដ អភិបាលរងខេត្ត បានបង្ហាញថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ការងារបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានជោកជ័យ គ្រប់បណ្ដាលអ្នកពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋទូទៅត្រូវបន្តផ្ដោតការយកចិត្តទុកដាក់ ចាត់តាំងអនុវត្តឲ្យបានកាន់តែខ្លាំងក្លាថែមទៀត នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គោលនយោបាយភូមិ ឃុំ សង្កាត់ «ស» គ្មានគ្រឿងញៀន ពិសេសការចាត់តាំងអនុវត្តវិធានការទាំង៥ នៃយុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត។ ក្នុងនោះត្រូវបន្តធ្វើសកម្មភាពផ្សព្វផ្សាយអប់រំឲ្យកាន់តែល្អប្រសើរ សកម្ម និងផុលផុសថែមទៀត ដោយបន្តពង្រឹង និងពង្រីកកិច្ចសហការ និងចលនាឲ្យមានការចូលរួម និងគាំទ្រពីគ្រប់សមាសភាពនៃសង្គម សំដៅធ្វើយ៉ាងណាឲ្យគ្រប់ក្រុមគោលដៅទាំងអស់ បានទទួលការផ្សព្វផ្សាយអប់រំ និងយល់ដឹងកាន់តែច្បាស់អំពីច្បាប់ និងផលប៉ះពាល់ពាក់ព័ន្ធនឹងគ្រឿងញៀន។

បើតាមលោក មាស ច័ន្ធពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្ដសៀមរាប បានបង្ហាញថា សារធាតុគ្រឿងញៀនជាង ១០គីឡូក្រាម ដែលត្រូវបានដុតកម្ទេចចោលនាឱកាសនេះ មានប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកចំនួន ១០.៨៣៧,៤៨ក្រាម និងប្រភេទមេតំហ្វេតាមីនចំនួន ១៤៦,១១ក្រាម ដែលត្រូវបានប្រមូលយកមកពីខេត្តចំនួន៣ គឺខេត្ដសៀមរាប ខេត្ដកំពង់ធំ និងខេត្ដព្រះវិហារ ក្នុងនោះ៖ ខេត្តសៀមរាប មានប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ចំនួន ៩៥៧ក្រាម, ប្រភេទមេតំហ្វេតាមីន ចំនួន ៥៩ក្រាម។ ខេត្តកំពង់ធំ មានប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ចំនួន ៤០៦៨,១ក្រាម និង ខេត្តព្រះវិហារ មានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ចំនួន ៥៨១២,៤៧ក្រាម និងប្រភេទថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន ៨៧,១១ក្រាម៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គ្រឿងញៀនទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

How To Have Casino poker (An important Beginner's Information)

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប រៀបចំពិធីដាំកូនឈើ និងប្រលែងកូនត្រី ក្នុងតំបន់អូរកូនតឹង នៃស្រុកវ៉ារិន ខេត្តសៀមរាប

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប រៀបចំពិធីដាំកូនឈើ និងប្រលែងកូនត្រី ក្នុងតំបន់អូរកូនតឹង នៃស្រុកវ៉ារិន ខេត្តសៀមរាប

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប រៀបចំពិធីដាំកូនឈើ និងប្រលែងកូនត្រី ក្នុងតំបន់អូរកូនតឹង នៃស្រុកវ៉ារិន ខេត្តសៀមរាប

គណៈប្រតិភូរដ្ឋសភាកម្ពុជាចូលរួមសម័យប្រជុំពេញអង្គលើកទី១០ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅរាជធានីរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.