Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប រៀបចំពិធីដាំកូនឈើ និងប្រលែងកូនត្រី ក្នុងតំបន់អូរកូនតឹង នៃស្រុកវ៉ារិន ខេត្តសៀមរាប

ដោយ Pothe Thun
16/07/2022
នៅក្នុង វប្បធម៌ និង ទេសចរណ៍
សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប រៀបចំពិធីដាំកូនឈើ និងប្រលែងកូនត្រី ក្នុងតំបន់អូរកូនតឹង នៃស្រុកវ៉ារិន ខេត្តសៀមរាប
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប បានរៀបចំពិធីដាំកូនឈើចំនួន ១,៤០០ដើម និងប្រលែងកូនត្រីចំនួន ៤,៣០០ក្បាល នៅក្នុងតំបន់អូរកូនតឹង នៃស្រុកវ៉ារិន ខេត្តសៀមរាប ក្នុងឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការបង្កើតសមាគមមួយនេះឡើង។ ពិធីនេះដែរប្រព្រឹត្តិទៅក្រោមវត្តមាន លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត រួមនឹងវត្តមានមេបញ្ជាការរងយោធភូមិភាគទី៤ ប្រធានសមាគមចលនាយុវជនកម្ពុជា នឹងឯកឧត្តមលោកជំទាវ អស់លោកលោកសី្រ តំណាងសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត មន្ទីរបរិស្ថានខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រដ្ឋបាលស្រុកវ៉ាន ព្រមទាំងសប្បុរសជនជាច្រើននាក់។

មានប្រសាសន៍ក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានលើកឡើងថា ការដាំដើមឈើឡើងវិញនាពេលនេះ ដើម្បីបំផុស្មារតីដល់ប្រជាពលរដ្ឋយើង ឲ្យចេះស្រឡាញ់ព្រៃឈើ និងចូលរួមដាំដើមឈើឡើងវិញ និងចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ហើយអ្វីដែលជាពិសេសនោះ ចង់ជម្រុញឲ្យមានការចិញ្ចឹមសត្វដំរីនៅទីនេះ ព្រោះថាបច្ចុប្បន្ននៅប្រទេសយើងសព្វថ្ងៃនេះ ជិតផុតពូជដំរីអស់ហើយ បើយើងអាចធ្វើបានគួរតែចិញ្ចឹមដំរីឡើងវិញ ពីដើមដំរីនៅប្រទេសយើងសំបូរណាស់ តែឥឡូវមានតិចតួចមិនដូចនៅប្រទេសថៃ និងប្រទេសជិតខាងយើងទេ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ការដាំកូនឈើនៅថ្ងៃនេះ គឺឆ្លុះបញ្ចាំងឲ្យឃើញនូវការភ្ញាក់រលឹករបស់សហគមន៍យើងទាំងមូល ក្នុងការប្រឈមមុខដោះស្រាយបញ្ហាការបាត់បង់ព្រៃឈើ និងជាស្មារតីម្ចាស់ការក្នុងការទទួលខុសត្រូវលើការគ្រប់គ្រងធនធានធម្មជាតិ។ ជាពិសេសសម្រាប់កូនចៅជំនាន់ក្រោយ ដើម្បីឱ្យខេត្តរបស់យើង រក្សាបាននូវគម្របបៃតងស្រស់ស្អាត វាពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ វាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយថែរក្សាលំនឹងនៃការប្រែប្រួលអាកាសធាតុ ដែលព្រៃឈើ នឹងបរិស្ថានធម្មជាតិ តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ និងទប់ទល់នឹងគ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

13/02/2026
រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកុះករដើមឆ្នាំ២០២៦ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់

រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកុះករដើមឆ្នាំ២០២៦ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់

12/01/2026

បើតាមលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប បានឲ្យដឹងថា សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងគោលបំណងដើម្បីធ្វើសម្មភាពមនុស្សធម៌។ ហើយខេត្តសៀមរាបសមាគមមួយនេះ ត្រូវបានចាប់ផ្ដើមកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នឹងបានបន្តរសកម្មភាពមនុស្សធម៌នេះដូចភ្លៀងរលឹម រហូតមកទល់បច្ចុប្បន្ននេះ។ ជាក់ស្ដែងសំរាប់ឆ្នាំ២០២១-២០២២នេះដែរ សមាគមបានធ្វើសកម្មភាពការងារសរុប ៣៩២គោលដៅ។

ក្នុងឱកាសនោះដែរ សមាគមចលនាយុវជនកម្ពុជា ក៏បាននាំយកអំណោយមួយចំនួនប្រគល់ជូនទីបញ្ជាការតំបន់អូរកូនតឹង មាន៖ សូឡា ២ឈុត និងម៉ាស៊ីនព្រីន១ គ្រឿង និងអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៣០គ្រួសារ ក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ ២០គីឡូក្រាម មីជាតិ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ អំបិល ១គីឡូក្រាម ស្ករស ១គីឡូក្រាម ប៊ីចេង ១កញ្ចប់ និង សាប៊ូ ១ដុំផងដែរ៕

អត្ថបទ និង រូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

 

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប រៀបចំពិធីដាំកូនឈើ និងប្រលែងកូនត្រី ក្នុងតំបន់អូរកូនតឹង នៃស្រុកវ៉ារិន ខេត្តសៀមរាប

គណៈប្រតិភូរដ្ឋសភាកម្ពុជាចូលរួមសម័យប្រជុំពេញអង្គលើកទី១០ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅរាជធានីរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក

ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

Południowoafrykańskie quick spin kasyno online bez depozytu

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.