Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

ដោយ Pothe Thun
16/07/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ
ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប
256
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គរុសិស្សជំនាន់ទី៣៧ ចំនួន ១៦១នាក់ មកពីខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ត្រូវបានប្រឡងបញ្ចប់វគ្គបណ្ដុះបណ្ដាលជាគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ ហើយត្រូវបានប្រារព្ធពិធីបិទវគ្គ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ព្រះតេជៈព្រះគុណព្រះវិជ័យរង្សី ឡាច លាង ព្រះអនុគណក្រុងសៀមរាប ព្រមទាំងវត្តមានប្រធានអនុប្រធានមន្ទីរអង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមជាមួយនឹងគរុសិស្សជាច្រើនរូបទៀត។

បើតាមលោក ឈត់ ឆៀង នាយកសាលាគរុកោសល្យ និងវិក្រឹតការខេត្ដសៀមរាប បានបញ្ជាក់ថា ការសិក្សារបស់គរុសិស្សជំនាន់ទី៣៧ នៅឆ្នាំទី២ ឆមាសទី២ បានជួបនូវវិបត្តិកូវីដ-១៩ ហើយការសិក្សាដំណើរការតាមវិធីចម្រុះ និងតាមប្រព័ន្ឋពីចម្ងាយ ដោយមានកម្មវិធីសិក្សា និងសកម្មភាពបណ្តុះបណ្តាលច្បាស់លាស់ និងមានរចនាសម្ព័ន្ធគ្រប់គ្រង បុគ្គលិកគ្រូឧទ្ទេសត្រឹមត្រូវ ហើយធ្វើឲ្យសិស្សទទួលបានលទ្ធផលគួរឱ្យកត់សំគាល់ ហើយពួកគេបានចាប់ប៉ុស្តិ៍ ទៅបម្រើការពីឆ្នាំសិក្សា២០២០-២០២១ ចំនួន ១៦១នាក់ ដែលក្នុងនោះក្របខណ្ឌខេត្តសៀមរាបចំនួន ១១៥នាក់ និងក្របខណ្ឌ ខេត្តឧត្តរមានជ័យចំនួន ៤៦នាក់។ ជាមួយគា្ននោះគរុសិស្សជំនាន់ទី៣៨ ចំនួន ១៦៤នាក់ បានចេញបម្រើការឆ្នាំសិក្សា២០២១-២០២២។ ចំណែកគរុសិស្សឆ្នាំទី១ ជំនាន់ទី៣៩ កំពុងទទួលការបណ្តុះ បណ្តាលឆ្នាំ២០២១-២០២២នេះ មានចំនួន ១៣៧នាក់ ក្របខណ្ឌខេត្តសៀមរាប ៩៣នាក់ និងខេត្តឧត្តរមានជ័យ ៤៤នាក់។

មានប្រសាសន៍បិទវគ្គបណ្ដុះបណ្ដាលលោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប បានអបអរសាទរចំពោះគរុសិស្សជំនាន់ទី៣៧ ទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកអស់ទាំងកម្លាំងកាយ កម្លាំងចិត្ត ក្នុងរយ:ពេលកន្លងមក ហើយថ្ងៃនេះទទួលបានលទ្ធផលជោគជ័យយ៉ាងល្អប្រសើរ។ ជាក់ស្ដែងគរុសិស្សដែលបានប្រឡងបញ្ចប់ វគ្គបណ្តុះបណ្តាលជាគ្រូបឋមសិក្សាដែលទទួលបានលទ្ធផលជាប់ជាស្ថាពរ សុទ្ធសឹងតែហើយបានចេញទៅបម្រើការងារតាមមូលដ្ឋានក្នុងក្រុងស្រុក របស់ខ្លួនតាំងពីក្នុងឆ្នាំសិក្សា២០២០-២០២១មកម្លេះ ប៉ុន្ដែទើបសញ្ញាបត្រជូនពួកគាត់យកទៅប្រើប្រាស់ជាផ្លូវនាពេលនេះ ដោយសារបញ្ហាការាត្បាតជំងឺកូវីដ-១៩ នាពេលកន្លងមក។ សកម្មភាពនេះ គឺបានឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវការអភិវឌ្ឍធនធានមនុស្ស ពិសេសវិស័យអប់រំ ចាប់តាំងពីទីក្រុងរហូតដល់ជនបទឲ្យទទួលបានការសិក្សាចាប់តាំងពីថ្នាក់មត្តេយ្យរហូតដល់ឧត្ដមសិក្សាដោយស្មើភាព និងសមធម៌។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026
កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

13/01/2026

លោកអភិបាលរងខេត្ត បន្ដថា សាលាគរុកោសល្យ និងវិក្រឹតការខេត្ត បានយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាលគ្រូបឋមសិក្សាជាច្រើនជំនាន់ និងជាច្រើននាក់កន្លងមក បានលទ្ធផលជោគជ័យល្អប្រសើរគួរជាទីពេញចិត្ត។ ហើយការបញ្ចាប់វគ្គបណ្ដុះបណ្ដាលគ្រូកំរិតបឋមសិក្សានេះដែរ បានធ្វើឱ្យវិស័យអប់រំកាន់តែមានគុណភាពធំធេង ដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលត្រូវធានាឱ្យការចូលរៀនរបស់កុមារប្រកបដោយសមធម៌ បរិយាបន្ន និងមានគុណភាពឆ្លើយតបទៅនឹងកាតព្វកិច្ចសិក្សា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងនិន្នាការអន្តរជាតិ ក្នុងដំណាក់កាលសាកលភាវូបនីយកម្ម។ ដើម្បីឱ្យធនធានមនុស្សប្រទេសជាតិប្រកបដោយសក្តានុពល ប្អូនៗត្រូវយកចិត្តទុកដាក់អភិវឌ្ឍបន្តលើចំណេះដឹងវិជ្ជាជីវៈ ការប្រតិបត្តិការវិជ្ជាជីវៈ ការសិក្សាវិជ្ជាជីវៈ និងសីលធម៌វិជ្ជាជីវៈ ប្រកបដោយគុណវុឌ្ឍិសម្រាប់ធនធានប្រទេសជាតិយើង ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ព្រមទាំងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត បន្តអនុវត្តការអប់រំឌីជីថល សម្រាប់បណ្ដុះបណ្តាលធនធានមនុស្សក្នុងបរិការណ៍សង្គមសេដ្ឋកិច្ចឌីជីថល៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Południowoafrykańskie quick spin kasyno online bez depozytu

អ្នកឧកញ៉ា គួច ម៉េងលី៖ អាណាព្យាបាល គួរផ្តោតសំខាន់ឱ្យកូនៗរបស់ខ្លួន សិក្សាចំណេះដឹងទូទៅភាសាជាតិជាមុន

អ្នកឧកញ៉ា គួច ម៉េងលី៖ អាណាព្យាបាល គួរផ្តោតសំខាន់ឱ្យកូនៗរបស់ខ្លួន សិក្សាចំណេះដឹងទូទៅភាសាជាតិជាមុន

ក្រុមការងារសម្ដេចពិជ័យសេនា ទៀ បាញ់ នាំយកទៀនវស្សា និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃបីវត្ដនៅស្រុកអង្គរធំ ខេត្ដសៀមរាប

ក្រុមការងារសម្ដេចពិជ័យសេនា ទៀ បាញ់ នាំយកទៀនវស្សា និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃបីវត្ដនៅស្រុកអង្គរធំ ខេត្ដសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.