Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមការងារសម្ដេចពិជ័យសេនា ទៀ បាញ់ នាំយកទៀនវស្សា និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃបីវត្ដនៅស្រុកអង្គរធំ ខេត្ដសៀមរាប

ដោយ Pothe Thun
18/07/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមការងារសម្ដេចពិជ័យសេនា ទៀ បាញ់ នាំយកទៀនវស្សា និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃបីវត្ដនៅស្រុកអង្គរធំ ខេត្ដសៀមរាប
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២២នេះ ក្រុមការងារចុះមូលដ្ឋានរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បាននាំយកនូវទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា ចំនួន០៣វត្ត ស្ថិតក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប។

ឯកឧត្ដម ផៃ សុខខេង នាយករងខុទ្ធការល័យសម្ដេចពិជ័យសេនា ទៀ បាញ់ និងជាប្រធានក្រុមការងារប្រចាំការចុះមូលដ្ឋានឃុំពាក់ស្នែង មានប្រសាសន៍ថា ពិធីបុណ្យចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាសព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ពេលនេះត្រូវបានក្រុមការងារ នាំយកមកវេរប្រគេនដល់ព្រះសង្ឃ ដើម្បីព្រះសង្ឃយកទៅដុត បំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវ គម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។ឯកឧត្ដមបានបន្ដថា ការប្រារព្ធធ្វើពិធីវេរប្រគេនទៀនព្រះវស្សាទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានេះ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន សាច់សារលោហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី មរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិដែលបាន ចែកឋានទៅកាន់លោកខាងមុខផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដមបន្ថែមថា ពុទ្ធចក្រ និងអាណចក្រ ត្រូវបានដើរទន្ទឹមគ្នា ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានភាពរីចំរើនបន្ថែមទៀត ។ជាពិសេសការចូលរួមសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋ និងពុទ្ធសាសនិកក្នុងមូលដ្ឋានមិនដែលអាក់ខានឡើយ។ ឯកឧត្ដម បានសំណូមពរឲ្យប្រជាពុទ្ធបរិស័ទទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងបន្តទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងនោះ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ដែលទើបឆ្នោតថ្មី ត្រូវយកចិត្ដទុកដាក់ មើលការខុសត្រូវនូវទុក្ខលំបាកប្រជាពលរដ្ឋបន្ថែមទៀត។

សូមជម្រាបថា ទេយ្យទាន ដែលបានប្រគល់និងប្រគេនដល់ព្រះសង្ឃនូវវត្ដចំនួនបីនោះ រួមមាន ទៀនវស្សា៦គូរ ស្លាដក៣គូរ អង្ករ ៦បេ មី៦កេះ ទឹកសុទ្ធ ៦កេះ ទឹកកផ្លែឈើ៦កេះទឹកស៊ីវ៦កេះទឹកត្រីកេះតែ៦កញ្ចប់ ស្កស៣០គ.ក អំបិល ប្រេងឆា ទឹកដោះគោ និងថវិកា៦០ម៉ឺនក្នុងមួយវត្ដ រួមមាន សាប្បុរិសារ៉ាម ហៅវត្ដខ្នារត្រាច ប្រាសាទឥទ្ទ្រមុន្នីព្រៃព្រះ និងហៅវត្ដព្រៃព្រះ និងវត្ដសីហវៈណារាម ហៅវត្ដព្រះចែង ៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី

Tags: ព្រះសង្ឃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រាសាទចៅស្រីវិបុល ដែលនៅក្រៅតំបន់ការពារអង្គរ បានងើបផុតពីការបាក់បែក

ប្រាសាទចៅស្រីវិបុល ដែលនៅក្រៅតំបន់ការពារអង្គរ បានងើបផុតពីការបាក់បែក

លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) ថា ការវាយប្រហារលើតំបន់គ្រីមៀ នឹងក្លាយជា «ថ្ងៃអវសាននៃពិភពលោក»

លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) ថា ការវាយប្រហារលើតំបន់គ្រីមៀ នឹងក្លាយជា «ថ្ងៃអវសាននៃពិភពលោក»

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្សសិក្សា

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្សសិក្សា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.