Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រាសាទចៅស្រីវិបុល ដែលនៅក្រៅតំបន់ការពារអង្គរ បានងើបផុតពីការបាក់បែក

ដោយ Pothe Thun
18/07/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ប្រាសាទចៅស្រីវិបុល ដែលនៅក្រៅតំបន់ការពារអង្គរ បានងើបផុតពីការបាក់បែក
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាទើបតែបានបញ្ចប់ការជួសជុលខ្លោងទ្វារខាងលិចរបស់ប្រាសាទចៅស្រីវិបុលកាលពីចុងសប្ដាហ៍មុន បន្ទាប់ពីប្រាសាទបុរាណ នៅក្រៅតំបន់ឧទ្យានអង្គរមួយនេះ មានសភាពទ្រុឌទ្រោមខ្លាំង ដោយការបាក់ស្រុតនិងដួលរលំអស់មួយផ្នែកធំជាយូរមកហើយ។

ដំណើរការជួសជុលតួខ្លោងទ្វារទាំងមូល បានចាប់ផ្តើមតាំងពីឆ្នាំ២០២០ ដោយប្រើរយៈពេលជិត ២ឆ្នាំ ដែលក្រុមអ្នកបច្ចេកទេសបានអនុវត្តតាមវិធីសាស្រ្ត អាណាស្ទីឡូស (Anastylosis) ដោយធ្វើការរុះរើតួខ្លោងទ្វារចេញទាំងស្រុង ដើម្បីធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធគ្រឹះ ជួសជុលថ្មដែលបែកបាក់ ពុកផុយ ហើយរៀបផ្គុំតួខ្លោងទ្វារប្រាសាទឡើងវិញទៅតាមទម្រង់ដើម បានសំរេចនាដើមឆ្នាំ២០២២នេះ។ ប្រាសាទចៅស្រីវិបុលរងការខូចខាតជាច្រើនអន្លើ ដោយសារសង្រ្គាម ដែលប្រើប្រាស់ប្រាសាទជាទីតាំងសមរភូមិ និងកត្តាមនុស្សគាស់កកាយរកវត្ថុបុរាណជាដើម។ ម្យ៉ាងទៀតដោយសារតែអាយុកាលប្រាសាទនេះ មានដើមឈើធំៗដុះឫសជ្រែកថ្មបណ្តាលឲ្យប្រាសាទដួលរលំ។ ចាប់ពីឆ្នាំ២០០៧ មក អាជ្ញាធរជាតិអប្សរាបានថែទាំអភិរក្ស ដោយផ្តោតទៅលើការងារទល់ទ្រ ការទប់ស្កាត់ការដួលរលំនិងការរៀបចំធ្វើផែនទីហានិភ័យ ដើម្បីតាមដានស្ថានភាពគ្រោះថ្នាក់របស់ប្រាសាទនេះជាប្រចាំ។

ប្រាសាទចៅស្រីវិបុល បានកសាងឡើងក្នុងអំឡុងសតវត្សទី១១ នៃគ្រីស្ដសករាជ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ តាមរចនាបទឃ្លាំង ដោយសំណង់ប្រហាក់ប្រហែលទៅនឹងប្រាសាទភ្នំជីសូរ ក្នុងខេត្តតាកែវនិងប្រាសាទឯកភ្នំក្នុងខេត្តបាត់ដំបងដែរ។ ប្រាសាទចៅស្រីវិបុល ស្ថិតនៅក្នុងភូមិត្រាច ឃុំបល័ង្គ ស្រុកបាគង ដែលមានចំងាយប្រមាណ២៨គីឡូម៉ែត្រ ភាគខាងកើតពីទីរួមខេត្តសៀមរាប។ នៅទីនេះមានសក្តានុពលទេសចរណ៍យ៉ាង សម្រាប់ឱ្យភ្ញៀវទេសចរអាចទៅសិក្សាអំពីប្រវត្តិសាស្រ្ត លំហែកំសាន្ត មើលប្រាសាទ មើលចម្លាក់ និងថតរូបទុកជាអនុស្សាវរីយ៍ផង៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖លោក ជា ស្រស់

Tags: ប្រាសាទចៅស្រីវិបុលអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) ថា ការវាយប្រហារលើតំបន់គ្រីមៀ នឹងក្លាយជា «ថ្ងៃអវសាននៃពិភពលោក»

លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) ថា ការវាយប្រហារលើតំបន់គ្រីមៀ នឹងក្លាយជា «ថ្ងៃអវសាននៃពិភពលោក»

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្សសិក្សា

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្សសិក្សា

យន្ដហោះផ្ទុកមនុស្ស ៣៦នាក់ ក្រឡាប់ផ្ងារជើង នៅឯអាកាសយានដ្ឋាន ប្រទេសសូម៉ាលី

យន្ដហោះផ្ទុកមនុស្ស ៣៦នាក់ ក្រឡាប់ផ្ងារជើង នៅឯអាកាសយានដ្ឋាន ប្រទេសសូម៉ាលី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.