អង្គការអប់រំជីវិតនិងសុភមង្គល សាងសង់ផ្ទះចំនួន៥ខ្នង ជូនដល់គ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប
នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ អង្គការអប់រំជីវិត និងសុភមង្គល បានប្រគល់ផ្ទះចំនួន៥ខ្នងជូនប្រជាពលរដ្ឋចំនួន០៥គ្រួសារ នៅក្នុងភូមិជ្រាវ និងនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីជួយសម្រួលដល់ការលំបាករបស់ពួកគាត់ ខណៈដែលប្រទេសជាតិកំពុងជួបវិបត្ដិជំងឺកូវីដ-១៩ ដោយផ្ទះនេះមានទំហំ៥ម៉ែត្រ គុណ៤ម៉ែត្រ ធ្វើពីឈើប្រក់សង្កសី និងបាំងជញ្ជាំងសង្កសី ដែលបានថវិកាពីសប្បុរសជនប្រទេសប្រុយណេ។ បើតាមលោក ងឿម សុផារ៉ា ...