Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អង្គការអប់រំជីវិតនិងសុភមង្គល សាងសង់ផ្ទះចំនួន៥ខ្នង ជូនដល់គ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប

ដោយ Pothe Thun
04/08/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ អង្គការអប់រំជីវិត និងសុភមង្គល បានប្រគល់ផ្ទះចំនួន៥ខ្នងជូនប្រជាពលរដ្ឋចំនួន០៥គ្រួសារ នៅក្នុងភូមិជ្រាវ និងនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីជួយសម្រួលដល់ការលំបាករបស់ពួកគាត់ ខណៈដែលប្រទេសជាតិកំពុងជួបវិបត្ដិជំងឺកូវីដ-១៩ ដោយផ្ទះនេះមានទំហំ៥ម៉ែត្រ គុណ៤ម៉ែត្រ ធ្វើពីឈើប្រក់សង្កសី និងបាំងជញ្ជាំងសង្កសី ដែលបានថវិកាពីសប្បុរសជនប្រទេសប្រុយណេ។

បើតាមលោក ងឿម សុផារ៉ា ប្រធានគម្រោងផ្ទះមនុស្សធម៌ នៃអង្គការអប់រំជីវិត និងសុភមង្គល បានមានប្រសាសន៍ថា ដោយមើលឃើញពីការលំបាក និងជីវភាពខ្វះខាតរបស់ប្រជាពលរដ្ឋមួយចំនួននៅសង្កាត់ជ្រាវ ក្រុងសៀមរាប លោកបានស្វែងរកថវិកាពីក្រៅប្រទេសដោយបង្កើតមូលនិធិ គម្រោងផ្ទះមនុស្សធម៌នេះ ដើម្បីធ្វើផ្ទះជូនពលរដ្ឋដែលកំពុងជួបការខ្វះខាតនៅក្នុងអំឡុងជំងឺកូវីដ-១៩ ក្នុងគោលបំណងដើម្បីជួយសម្រួល ក្នុងការរស់នៅដោយឲ្យមានលំនៅឋានរស់នៅដូចសមរម្យ។ លោកថា នេះជាផ្ទះមនុស្សធម៌ទី៩៥ហើយ ដែលបានជួយឧបត្ថម្ភថវិកាពីសប្បុរសជនប្រទេសប្រុយណេ ហើយនេះជាឱកាសដ៍កម្រមួយដែលសប្បុរសជនមកពីប្រទេសប្រុយណេ ដែលបានជួយឧបត្ថម្ភជូនប្រជាជនកម្ពុជាក្នុងអំឡុងពេលដែលប្រទេសជាតិ ក៍ដូចពិភពលោកកំពុងជួបវិបត្ដិជំងឺកូវីដ-១៩។ ក្នុងនោះដែរលោកក៏សូមអំពាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសសូមជួយឧបត្ថម្ភដល់អង្គការមួយនេះ ដើម្បីមានលទ្ធភាពបានជួយធ្វើផ្ទះសម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរថែមទៀត។

លោក ងឿម សុផារ៉ា បានបញ្ជាក់ថា ការផ្ដល់ផ្ទះមនុស្សធម៌នេះ គឺក្រុមការងារបានធ្វើឡើងចាប់ពីឆ្នាំ២០១៧មកម្លេះ ដោយបានថវិកាពីសប្បុរសជនស្ម័គ្រចិត្ដនៅក្រៅប្រទេសទេស មានសហរដ្ឋអាមេរិក ប្រទេសប្រុយណេ និងប្រទេសស្វីសជាដើម។ សម្រាបផ្ទះដែលសង់ជូនពលរដ្ឋមួយខ្នង គឺក្នុងតម្លៃជាង១.៥០០ដុល្លា ហើយគិតចាប់ពីឆ្នាំ២០១៧ មកដល់ពេលនេះ គិតជាថវិកាអស់ជាង១០ម៉ឺដុល្លា ហើយក្នុងនោះដែរក៏មានគ្រួសារខ្លះទៀតបានផ្ដល់ជាបង្គន់ និងអណ្ដូងទឹក ដោយគិតមកដល់ពេលនេះ បានប្រគល់អណ្ដូងទឹកចំនួន២០ បង្គន់ចំនួន៦៥ ដែលមានតម្លៃសរុបជាង៤ម៉ឺនដុល្លា។ លោកបន្ដថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដោយសារបញ្ហាជំងឺកូវីដ-១៩ លោកនៅតែមានមូលនិធិផ្ទះមនុស្សធម៌នេះជូនប្រជាពលរដ្ឋខ្វះខាតដដែល ហើយលោកមានការសប្បាយចិត្ដនៅពេលបានធ្វើផ្ទះមនុស្សធម៌ ជូនពលរដ្ឋនៅជនបទនេះ ជាពិសេសមានការសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ផ្ទះពលរដ្ឋមានជីវភាពខ្វះខាតអង្គការអប់រំជីវិត និងសុភមង្គល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមរតកតេជោ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមរតកតេជោ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប

រដ្ឋបាលស្រុកសូទ្រនិគម ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ដើម្បីចែកជូនប្រជាពលរដ្ឋដែលមានជីវិភាពខ្វះខាត ដែរជាប់នៅក្នុងតំបន់បិទខ្ទប់

រដ្ឋបាលស្រុកសូទ្រនិគម ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ដើម្បីចែកជូនប្រជាពលរដ្ឋដែលមានជីវិភាពខ្វះខាត ដែរជាប់នៅក្នុងតំបន់បិទខ្ទប់

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ខ្លួន នៅព្រឹកមិញនេះ

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ខ្លួន នៅព្រឹកមិញនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.