Saturday, May 2, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមរតកតេជោ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប

ដោយ Pothe Thun
04/08/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ លោក គាំ សាវី សមាជិកសកម្មរបស់សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប រួមនឹងសមាជិកសមាជិកា បាននាំយកនូវទានព្រះវស្សា និងទេយ្យទានមួយចំនួន យកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ក្នុងវត្តមរតកតេជោ ស្ថិតនៅភូមិខ្នាសង្រ្គាម ឃុំបាល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃមាន៖ ទៀន ១គូរ ,អង្ករ ១០០គីឡូក្រាម ,ទឹកបរិសុទ្ធ ២២យួរ ,មី ២កេស ,ត្រីខចំនួន ២យួរ ,ទឹកត្រី ២យួរ ,ទឹកស៊ីអ៊ីវ ២យួរ ,អំបិល ២គីឡូក្រាម ,ស្ករសរ ២គីឡូក្រាម និងប្រេងឆាចំនួន ២លីត្រ។

លោក គាំ សាវី មានប្រសាសន៍ថា សម្ភារៈ និងទេយ្យវត្ថុទាំងនេះ គឺបានមកពីការចូលរួមរបស់សមាជិកសមាជិកាសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលបានបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួន សម្រាប់ចំណាយទិញ និងប្រគេនដល់ព្រះសង្ឃនៅក្នុងវត្ត នៅរដូវកាលដែលព្រះសង្ឃ ត្រូវធ្វើវដ្តប្រតិបត្តិ ចូលព្រះវស្សាអស់កាលត្រីមាស សម្រាប់ជាចតុប្បច្ច័យភិក្ខុសង្ឃប្រើប្រាស់ ក៏ដូចជាតបទៅនឹងតម្រូវការចាំបាច់នៃដំណាក់កាលជួបការលំបាក ដោយវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតឆ្លងចូលសហគមន៍ជាបន្តបន្ទាប់។

លោកមានប្រសាសន៍ទៀតថា នៅក្នុងបរិបទជំងឺកូវីដ-១៩ នេះដែរ ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ក្នុងការធ្វើអនាម័យជាប្រចាំ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង ក៏ដូចជាសង្គមជាតិទាំងមូល។ ជាពិសេសត្រូវអនុវត្តជាប្រចាំនូវិធានការរបស់រាជរដ្ឋាភិបាល គឺ៣កុំ និង ៣ការពារ និងអនុវត្តសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាការពារទប់ស្កាត់កុំឱ្យមេរោគដ៍សាហាវនេះរីករាលដាលបន្តឆ្លងចូលសហគមន៍ និងប្រទេសកម្ពុចាយើង៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: ទៀនវស្សាសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលស្រុកសូទ្រនិគម ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ដើម្បីចែកជូនប្រជាពលរដ្ឋដែលមានជីវិភាពខ្វះខាត ដែរជាប់នៅក្នុងតំបន់បិទខ្ទប់

រដ្ឋបាលស្រុកសូទ្រនិគម ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ដើម្បីចែកជូនប្រជាពលរដ្ឋដែលមានជីវិភាពខ្វះខាត ដែរជាប់នៅក្នុងតំបន់បិទខ្ទប់

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ខ្លួន នៅព្រឹកមិញនេះ

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ខ្លួន នៅព្រឹកមិញនេះ

អាជ្ញាធរស្រុកសូទ្រនិគមជំរុញឲ្យស្រ្តីបង្កបង្កើនផលដោយការដាំដំណាំ និងចិញ្ចឹមសត្វជាជាងរង់ចាំជំនួយក្នុងបរិបទកូវីដ-១៩នេះ

អាជ្ញាធរស្រុកសូទ្រនិគមជំរុញឲ្យស្រ្តីបង្កបង្កើនផលដោយការដាំដំណាំ និងចិញ្ចឹមសត្វជាជាងរង់ចាំជំនួយក្នុងបរិបទកូវីដ-១៩នេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.