សិស្សនៅតំបន់ដាច់ស្រយាលនៃខេត្តសៀមរាប ទទួលបានអាគារសិក្សា១ខ្នងពីអង្គការមិត្តកម្ពុជា ដើម្បីជួយដល់កុមារនៅមូលដ្ឋាន
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យអប់រំ ជាពិសេសការបង្កើតសាលារៀនឲ្យនៅជិតលំនៅដ្ឋានប្រជាពលរដ្ឋទាំងនៅក្នុងទីប្រជុំជន និងនៅតំបន់ដាច់ស្រយាលផងនោះ ឡាយអិនក្លឹបកូរ៉េ បានផ្ដល់អគារសិក្សា១ខ្នង និងបន្ទប់ទឹកចំនួន៦បន្ទប់ ជូនដល់សាលាបឋមសិក្សាចុងស្ពាន ស្ថិតនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណជា៧០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ លោក លុន លីម នាយកសាលាបឋមសិក្សាចុងស្ពាន បានថ្លែងនៅក្នុងពិធីសម្ពោធអគារសិក្សា នៅព្រឹកថ្ងៃទី០៥ខែមីនាឆ្នាំ២០១៩នេះថា កន្លងមកនេះសាលាបឋមសិក្សានៅតំបន់ស្រយាលមួយនេះ ជួបការលំបាកយ៉ាងខ្លាំង ...