អង្គការមូលនិធិប្រាសាទពិភពលោកចំណាយថវិកាប្រមាណ១៤លានដុល្លារ ដើម្បីអភិរក្សនិងជួសជុលប្រាសាទបុរាណរបស់កម្ពុជា
រយៈពេល ៣០ឆ្នាំកន្លងមកនេះ អង្គការមូលនិធិប្រាសាទពិភពលោក (World Monuments Fund) ហៅកាត់ថា WMF បានផ្ដល់ថវិកាប្រមាណ១៤លានដុល្លារ ដើម្បីធ្វើសហប្រតិបត្តិការ ជាមួយកម្ពុជាលើការងារអភិរក្ស និងជួសជុលប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ។ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ក្នុងពិធីខួប ៣០ឆ្នាំ របស់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) ...