Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំពិភាក្សាលើការសម្របសម្រួលការចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកចាស់ ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
25/07/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
កិច្ចប្រជុំពិភាក្សាលើការសម្របសម្រួលការចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកចាស់ ក្នុងខេត្តសៀមរាប
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាសម្របសម្រួលការចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកចាស់ ជាមួយបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងស្ថាប័នអង្គភាពពាក់ព័ន្ធ និងបងប្អូនអាជីវករ ព្រមទាំងតំណាងសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ប្រមាណជា ១០០នាក់ ដើម្បីសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកចាស់ និងដាក់ចេញនូវវិធានការ យន្តការបន្ទាន់សម្រាប់អនុវត្តនៅក្នុងខេត្តសៀមរាប ក្រោមកិច្ចសម្របសម្រួលពីសំណាក់ ឯកឧត្តម អ៊ូ ចាន់តារា អគ្គបេឡាធនាគារជាតិនៃកម្ពុជា និងលោក ឈឹម ច័ន្ទកុសល អគ្គបេឡារង។

ឯកឧត្តម អ៊ូ ចាន់តារា អគ្គបេឡាធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ថ្មីៗនេះធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវយន្តការចំនួន ៤ចំណុច ដើម្បីសម្រួលដល់ការចាយវាយក្រដាសប្រាក់ដុល្លារដែលមានសភាពចាស់ ទក់ ឬរហែកនៅក្នុងខេត្តសៀមរាប។ ធនាគារជាតិបានតម្រូវឲ្យធនាគារពាណិជ្ជនៅទូទាំងខេត្តសៀមរាប មិនត្រូវគិតថ្លៃកម្រៃសេវាបន្ថែមលើក្រដាសប្រាក់ដុល្លារដែលរហែក ទក់ ឬចាស់នោះទេ។ ការសម្រេចរបស់ធនាគារជាតិនេះ ធ្វើឡើងបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សង្កេតឃើញពីភាពលំបាកក្នុងការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ពិសេសបានធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរបរទេស។

លោក ឈឹម ច័ន្ទកុសល អគ្គបេឡារង បានឲ្យដឹងថា ចាប់ពីពេលនេះទៅធនាគារជាតិនៃកម្ពុជា ស្នើឱ្យសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងខេត្តសៀមរាបទាំងអស់ ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ ខូចគុណភាព ដោយមិនគិតកម្រៃសេវាពីអតិថិជន។ ចំពោះក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពពុកផុយ កណ្តៀរកាត់ ភ្លើងឆេះ ប្រឡាក់ទឹកថ្នាំ ធនាគារជាតិនៃកម្ពុជាកំពុងពិភាក្សាជាមួយដៃគូក្រៅប្រទេសក្នុងការនាំយកក្រដាសប្រាក់ដុល្លារអាមេរិកទាំងនេះទៅការធ្វើកោសល្យវិច័យ ដើម្បីបន្ថយថ្លៃបង់សេវាឱ្យមានកម្រិតទាបជាងមុន។ លោកក៏បានសំណូមពដល់ បងប្អូនអាជីវករ និងអ្នកបំរើសេវាកម្មទេសចរណ៍ទាំងអស់ក្នុងខេត្តសៀមរាបប្រើប្រាស់កម្មវិធី Bakong App ដើម្បីងាយស្រួលទូទាត់ប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមរំលឹកថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីអនុវត្តនៅក្នុងខេត្តសៀមរាប ដែលរួមមានយន្តការបន្ទាន់និងយន្តការបន្តទៀត។ ក្នុងនោះយន្តការបន្ទាន់តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជនលើកលែងតែប្រាក់នោះក្លែងក្លាយ។ ករណីក្រដាសប្រាក់នោះចាស់ខ្លំាងហើយគិតថា មិនអាចបន្តចរាចរលើទីផ្សារបានធនាគារពាណិជ្ជក្នុងខេត្ត ត្រូវបញ្ជូននិងប្តូរយកក្រដាសប្រាក់ថ្មីពីសាខាធនាគារជាតិខេត្តដោយពុំគិតកម្រៃសេវា។ ដោយឡែកបណ្តាទូរដក-ដាក់ប្រាក់(ATM) របស់គ្រឺះស្ថានធនាគារហិរញ្ញវត្ថុទាំងអស់ក្នុងខេត្តសៀមរាប តម្រូវឱ្យដាក់តែប្រភេទក្រដាស២០ និង៥០ដុល្លាអាមេរិក ជំនួសក្រដាស១០០ដុល្លារអាមេរិក ដើម្បីសម្រួលការចាយវាយរបស់ភ្ញៀវទេសចរអន្តរជាតិ។ សម្រាប់យន្តការបន្តគឺជំរុញការប្រើប្រាស់កម្មវិធី Bakong Tourist App ដើម្បីគាំទ្រដល់វិស័យទេសចរណ៍និងសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ។ សហការជាមួយក្រុមហ៊ុនលក់ម៉ាស៊ីនរាប់ស្រាល់ជ្រើស ដើម្បីកំណត់លក្ខ័ណ្ឌស្តង់ដារមួយដែលមានសង្គតិភាពរវាងម៉ាស៊ីនរាប់ស្រាល់ជ្រើស របស់ធនាគារជាតិនៃកម្ពុជានិងធនាគារពាណិជ្ជ ក៏ដូចជារវាងម៉ាស៊ីនរបស់ធនាគារពាណិជ្ជនិងធនាគារពាណិជ្ជ។

សូមបញ្ជាក់ថា៖ យន្តការទាំងនេះ អនុវត្តក្នុងខេត្តសៀមរាបតែប៉ុណ្ណោះ ក្នុងករណីមានចម្ងល់ឬចង់ដឹងអំពីព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមប្រព័ន្ធរយៈលេខទូរស័ព្ទ Hotline របស់សាខាធនាគារជាតិនៃកម្ពុជា ខេត្តសៀមរាប មានលេខ ០១៦ ៥៦៨ ១៧៥៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស, ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ប្រាក់ចាស់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មការលទ្ធកម្មឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវ ២ខ្សែ ប្រកបដោយជោគជ័យ

គណៈកម្មការលទ្ធកម្មឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវ ២ខ្សែ ប្រកបដោយជោគជ័យ

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចខេត្តសៀមរាប ចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅស្រុកស្វាយលើ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចខេត្តសៀមរាប ចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅស្រុកស្វាយលើ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.