Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចខេត្តសៀមរាប ចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅស្រុកស្វាយលើ

ដោយ Pothe Thun
25/07/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចខេត្តសៀមរាប ចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅស្រុកស្វាយលើ
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកស្វាយលើ និងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានចុះធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ ស្ថិតក្នុងបរិវេណសាលាស្រុកស្វាយលើ ខេត្តសៀមរាប។

លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ មានប្រសាសន៍ថា ការផ្សព្វផ្សាយនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីជាការបញ្ជ្រាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវជនជាសិស្សានុសិស្ស ព្រោះថាបញ្ហាគ្រឿងញៀន នៅតែជាកត្តាប្រឈម និងក្តីកង្វល់របស់គ្រួសារ និងសង្គមជាតិ។ ជារឿយៗរដ្ឋបាលស្រុក ក៏តែងចូលរួមចុះអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្សនៅតាមសាលារៀន និងផ្សព្វផ្សាយបញ្ជ្រាបតាមរយៈគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយតាមរូបភាពនៃការលេងកីឡាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកវរៈសេនីយ៍ទោ ណាម ណម នាយការិយាល័យប្រឆាំងគ្រឿងញៀនស្តីទី បានឱ្យដឹងថា គ្រឿងញៀនមាន២ប្រភេទ គឺគ្រឿងញៀនដែលផលិតពីរុក្ខជាតិញៀន និងគ្រឿងញៀនផលិតចេញពីសារធាតុគីមី។ ដរាបណាការចរាចរគ្រឿងញៀនខុសច្បាប់នៅតែកើតទ្បើង នោះផលវិបាកធ្ងន់ធ្ងរក៏នៅតែមានជានិច្ចចំពោះប្រទេសជាតិយើង ព្រោះថាវាបានបង្កឱ្យមានឧក្រឹដ្ឋកម្មផ្សេងៗជាច្រើន។

លោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត មានបញ្ជាក់ដែរថា គ្រឿងញៀន គឺជាកំពូលឧក្រឹដ្ឋកម្មអន្តរជាតិ ដែលបាននឹងកំពុងរាតត្បាតនៅពាសពេញពិភពលោក ហើយបានទន្ទ្រានចូលមកប្រទេសកម្ពុជា ដោយបានបង្កនូវគ្រោះមហន្តរាយធ្ងន់ធ្ងរជាច្រើន ចំពោះប្រជាពលរដ្ឋ ជាពិសេសយុវជន។ យើងទាំងអស់គ្នាត្រូវចាំថា គ្រឿងញៀនមិនមែនជាឱសថសម្រាប់ជួយបំបាត់ទុក្ខព្រួយ ឬជួយឱ្យរៀនពូកែ ជួយលើកកម្លាំងអ្វីនោះទេ ផ្ទុយទៅវិញការប្រើប្រាស់គ្រឿងញៀននាំឱ្យខូចសុខភាព បង្កបញ្ហាដល់គ្រួសារ សង្គមជាតិ និងនាំយើងឱ្យខូចអនាគតថែមទៀតផង។

លោកប្រធានមន្ទីរក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងភាគីពាក់ព័ន្ធ ចូលរួមជំរុញចលនាផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ឱ្យបានសកម្មផុលផុសតាមគ្រប់រូបភាព គ្រប់ទីកន្លែង ដើម្បីឱ្យសាធារណជនបានយល់ដឹងអំពីគ្រោះថ្នាក់ដោយសារគ្រឿងញៀន ព្រោះវាជាអន្ទាក់ប្រកបដោយគ្រោះថ្នាក់សម្រាប់មនុស្សគ្រប់រូប។ លោកក៏បានសំណូមពរដល់ឪពុកម្ដាយ ឬអាណាព្យាបាល ត្រូវចេះតាមដានសកម្មភាពកូន ទាំងអត្តចរិក ទាំងការសិក្សា ហើយប្រសិនបើមានការសង្ស័យ ឬដឹងថាកូនរបស់ខ្លួនប្រើប្រាស់គ្រឿងញៀន ត្រូវសហការ និងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការទប់ស្កាត់៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនស្រុក​ស្វាយ​លើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី២ របស់ខ្លួនសម្រាប់អាណត្តិទី៤ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី២ របស់ខ្លួនសម្រាប់អាណត្តិទី៤ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤

រយៈពេល៦ខែ ឆ្នាំ២០២៤ អង្គការមូលនិធិអេ២១ បានផ្ដល់សេវាជូនជនរងគ្រោះដោយអំពើជួញដូរមនុស្សជាង ៣០ករណី ភាគច្រើនកើតឡើងលើកុមារ

រយៈពេល៦ខែ ឆ្នាំ២០២៤ អង្គការមូលនិធិអេ២១ បានផ្ដល់សេវាជូនជនរងគ្រោះដោយអំពើជួញដូរមនុស្សជាង ៣០ករណី ភាគច្រើនកើតឡើងលើកុមារ

សប្បុរសជននិងក្រុមនិស្សិតមកពីប្រទេសកូរ៉េ រួមមគ្នាសាងសង់អគារសិក្សាមួយខ្នង ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាប្រិយ៍ ស្រុកបន្ទាយស្រី

សប្បុរសជននិងក្រុមនិស្សិតមកពីប្រទេសកូរ៉េ រួមមគ្នាសាងសង់អគារសិក្សាមួយខ្នង ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាប្រិយ៍ ស្រុកបន្ទាយស្រី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.