អាជ្ញាធរជាតិអប្សរា បង្កើតអង្គភាពថ្មីមួយទៀតដើម្បីគាំទ្រដល់កិច្ចការអភិរក្សប្រាសាទ
អាជ្ញាធរជាតិអប្សរា នឹងបង្កើតអង្គភាពថ្មីមួយទៀត ដែលមានឈ្មោះថា ”អង្គភាពថែទាំប្រាសាទ” ដែលនឹងចំណុះឲ្យនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្នុងគោលបំណងគាំពារដល់កិច្ចការអភិរក្សប្រាសាទបុរាណ។ នេះបើតាមការឲ្យដឹងពី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា បន្ទាប់ពី បញ្ចប់កិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ ...