ការកាត់បន្ថយថែមទៀតនូវអត្រាមរណភាពរបស់មាតា ទារក និងកុមារ និងកង្វះអាហារូបត្ថម្ភ នៅតែផែនការយុទ្ធសាស្ត្រក្នុងវិស័យសុខាភិបាល !
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា អះអាងថា នៅឆ្នាំបន្តបន្ទាប់ខាងមុខនេះ ក្រសួងសុខាភិបាលនៅតែដាក់ចេញផែនការយុទ្ធសាស្ដ្រ អនុវត្ដយ៉ាងសកម្មនូវការកាត់បន្ថយថែមទៀតនូវអត្រាមរណភាពរបស់មាតា ទារក និងកុមារ និងកង្វះអាហារូបត្ថម្ភ ពង្រីកកម្មវិធីបង្ការ និងព្យាបាលជំងឺឆ្លង ជម្ងឺមិនឆ្លងរ៉ាំរ៉ៃ ក្នុងការពង្រឹង និងពង្រីកការកែលម្អរគុណភាពសេវាសុខាភិបាល។ មានប្រសាសន៍នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ...