Wednesday, February 8, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រទេស​CLMTV បើក​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​លើក​ទី​៥ ធានា​ការពារ​ដល់ ពលករ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​

ដោយ Pothe Thun
16/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រទេស​CLMTV បើក​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​លើក​ទី​៥ ធានា​ការពារ​ដល់ ពលករ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កម្ពុជា​បាន​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ការងា​រ​លើក​ទី​៥ សម្រាប់​ប្រទេស​ចំនួន​៥ ហៅ​កាត់​ថា CLMTV រួមមាន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម ក្រោម​ប្រធានបទ “​ការ​ឆ្ពោះទៅកាន់​កិច្ច​គាំពារ​ពលក​រទេស​ន្តរប្រវេសន៍​នៅ​ក្នុងប្រ​ទេស CLMTV៖ កិច្ចសហប្រតិបត្តិការ​វិស័យ​សន្តិសុខ​សង្គម​” នៅ​សណ្ឋាគារ អប្សរា​ផា​ឡេស ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩​។​

​កិច្ចប្រជុំ​នេះ បាន​ផ្ដោត​សំខាន់​ទៅលើ ការពារ និង​លើកកម្ពស់​សិទ្ធ ធានា​នូវ​ផលប្រយោជន៍ កិត្តិយស និង​សេចក្តីថ្លែថ្នូ​ររបស់​ពលករ​ចំណា​កស្រុក​ទៅ​ក្រៅប្រទេស ក្នុង​នោះ​ប្រទេស​ជា​សមាជិក ដែល​បាន​បង្កើត​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ជាច្រើន​។​

​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មានប្រសាសន៍​លើកឡើង​ថា ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​អាស៊ាន​បាន​ប្តេជ្ញា​រួមគ្នា​ក្នុង​ការការពារ និង​លើកកម្ពស់​សិទ្ធ​ពលករ​ទេសន្តរប្រវេសន៍ ឬ​ពលករ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​នេះ តាមរយៈ​ការចេញ​សេចក្តីថ្លែងការណ៍​អាស៊ាន ស្តី​ពី​ការការពារ និង​ការលើកកម្ពស់​សិទ្ធិពល​ករ​ទេសន្តរប្រវេសន៍ នៅ​ទីក្រុង​សេ​ប៊ូ ប្រទេស​ហ្វីលីពីន ឆ្នាំ​២០០៧ និង​បាន​ចេញ​ឯកច្ឆន្ទ​ភាព​អាស៊ាន ស្តី​ពី​ការការពារ និង​ការលើកកម្ពស់​សិទ្ធិពល​ករ​ទេសន្តរប្រវេសន៍ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នា​ឆ្នាំ​២០១៧​។ ទោះបីជា​មាន​លិខិ​តូបក​រណ៍​អាស៊ាន និង​បទដ្ឋាន​អន្តរជាតិ​ក៏​ដោយ រដ្ឋ​ជា​សមាជិក​បាន​ដាក់ចេញ​នូវ​គោលនយោបាយ និង​បទដ្ឋាន​គតិយុត្ត​នៅក្នុង​ប្រទេស​របស់​ខ្លួន​ក៏​ដោយ ជាក់ស្តែង កិច្ចសហប្រតិបត្តិការ​ជា​បន្តបន្ទាប់​លើ​វិស័យ​ការងារ​ក្នុង​ក្របខណ្ឌ​នៃ​ប្រទេស CLMTV​នេះ ត្រូវបាន​ចាប់ផ្តើម​ឡើង​ក្នុង​ឆ្នាំ​២០១៥ នៅ​ប្រទេស​ថៃ ស្រប​តាម​ស្ថានភាព​ជាក់ស្ដែង នៃ​តម្រូវការ​ប្រទេស​ទាំង​៥​នេះ​។​

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរ អង្គភាពពាក់ព័ន្ធ នៃរាជធានី ខេត្តគោលដៅចំនួន៨ ធ្វើការឆ្លុះបញ្ចាំង និងចែករំលែកពីបទពិសោធន៍អនុវត្តន៍ការងារពាក់ព័ន្ធនឹងមនុស្សចាស់នៅកម្ពុជា

មន្ទីរ អង្គភាពពាក់ព័ន្ធ នៃរាជធានី ខេត្តគោលដៅចំនួន៨ ធ្វើការឆ្លុះបញ្ចាំង និងចែករំលែកពីបទពិសោធន៍អនុវត្តន៍ការងារពាក់ព័ន្ធនឹងមនុស្សចាស់នៅកម្ពុជា

07/02/2023
ករណីគ្រោះអគ្គីភ័យក្នុងខេត្តសៀមរាបឆ្នាំ២០២២ ថយចុះប្រមាណ៤១ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១

ករណីគ្រោះអគ្គីភ័យក្នុងខេត្តសៀមរាបឆ្នាំ២០២២ ថយចុះប្រមាណ៤១ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១

07/02/2023

​តាមរយៈ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ ប្រទេស​ទាំង​៥ បានរួម​គ្នា​ផ្តួចផ្តើម​គិតគូរ​ជា​ពិសេស​លើ​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម សម្រាប់​ពលករ​ទេសន្តរប្រវេសន៍ នៃ​បណ្តា​ប្រទេស​ទាំង​៥​។ ជាពិសេស ផ្អែក​តាម​សេចក្តីថ្លែងការណ៍​នៃ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​២ កាលពី​ឆ្នាំ​២០១៧ និង​លទ្ធផល​នៃ​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ការងា​រ​លើក​ទី​៤ កាលពី​ឆ្នាំ​២០១៨ នៅ​ប្រទេស​វៀតណាម យើង​បាន​ឯកភាព​គ្នា​ជំរុញ​ឱ្យមាន​យន្តការ​ក្នុង​ការផ្ទេរ​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម​ពី​ប្រទេស​ទទួល​មក​ប្រទេស​បញ្ជូន​ពលករ ដោយ​បាន​ផ្ដួចផ្ដើម​គំនិត​មួយចំនួន ជាអាទិ៍ (១) សិក្សា​រៀបចំ​ច្បាប់ និង​គោលនយោបាយ​ជាតិ​មាន​សង្គតិភាព​គ្នា​ជាមួយនឹង​បទដ្ឋាន ឬ​លិខិត​តូប​ក​រណ៍​គតិយុត្ត​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍ (២) ផ្តល់ និង​ផ្លាស់ប្តូរ​ទិន្នន័យ​ជាក់លាក់​អំពី​ពលករ​ទេសន្តរប្រវេសន៍​ដែល​គ្របដណ្តប់​ដោយ​របប​សន្តិសុខ​សង្គម​នៅក្នុង​ប្រទេស CLMTV (៣) បង្កើន​ការចូលរួម​របស់​កម្ម​ករ​និយោជិត និយោជក និង​រដ្ឋាភិបាល​នៅ​កម្រិត​ជាតិ ដើម្បី​អភិវឌ្ឍ និង​អនុវត្ត​គំនិត​ផ្តួចផ្តើម​អំពី​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៃ​ប្រទេស CLMTV (៤) ធ្វើ​ការងារ​ឆ្ពោះទៅ​កាន់​ការរៀបចំ​ក្រប​ខណ្ឌ​រួម​សម្រាប់​ប្រទេស CLMTV ស្តីពី​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍ (៥) ជំរុញ​ការចុះ​កិច្ចព្រមព្រៀងទ្វេភាគី​ស្តីពី​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៃ​ប្រទេស CLMTV ចំពោះ​ផ្នែក​សេដ្ឋកិច្ច​ដែល​ពាក់ព័ន្ធ (៦) ពង្រឹង​យន្តការ​នៅក្នុង​ប្រទេស CLMTV អំពី​របៀប​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពី​របប​សន្តិសុខ​សង្គម និង​(៧)​លើកកម្ពស់​ការសម្របសម្រួល​រវាង​ស្ថាប័ន​ទទួល​បន្ទុក​របប​សន្តិសុខ​សង្គម​នៅក្នុង​ប្រទេស CLMTV​។​

​អត្ថបទ និង រូបភាព ៖ លោក ឃុត សៅ និង​លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: CLMTVកិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ការងា​រ​លើក​ទី​៥ពលករ​ចំណាកស្រុក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរនិង​ប្រតិ​ប​ត្ត​ករ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ចូលរួម​ដាំ​កូនឈើ ក្រោម​ប្រធានបទ ទេសចរ​ម្នាក់ ដើមឈើ​មួយ​ដើម​

អាជ្ញាធរនិង​ប្រតិ​ប​ត្ត​ករ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ចូលរួម​ដាំ​កូនឈើ ក្រោម​ប្រធានបទ ទេសចរ​ម្នាក់ ដើមឈើ​មួយ​ដើម​

សាកលវិទ្យាល័យសៅស៍​អ៊ីស​ថ៍​អេយ​សៀ រៀបចំ​ការប្រគុំ​តន្ត្រីដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

សាកលវិទ្យាល័យសៅស៍​អ៊ីស​ថ៍​អេយ​សៀ រៀបចំ​ការប្រគុំ​តន្ត្រីដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

សម្ដេច​តេ​ជោ អញ្ជើញ​បើក​សន្និសីទថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣នៃ​ក្រុម​ប្រទេស​CLMTV នៅ​ខេត្តសៀមរាប

សម្ដេច​តេ​ជោ អញ្ជើញ​បើក​សន្និសីទថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣នៃ​ក្រុម​ប្រទេស​CLMTV នៅ​ខេត្តសៀមរាប

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    844 shares
    Share 338 Tweet 211
  • យុវជនបីក្រុមនៅស្រុកអង្គរជុំ រួមគ្នាផ្សព្វផ្សាយទប់ស្កា់ត់ការបោះបង់ការសិក្សារបស់សិស្ស និងរៀបការនៅវ័យក្មេង 

    522 shares
    Share 209 Tweet 131
  • បវរកញ្ញាឯកភពផែនដីអន្តរជាតិ (Miss Planet International) ថានឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនដើម្បីបង្ហាញពីវិស័យទេសចរណ៍កម្ពុជា

    451 shares
    Share 180 Tweet 113
  • សាខាអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានចុះត្រួតពិនិត្យការចរាចរណ៍ទំនិញ ម្ហូបអាហារ នៅផ្សាលើធំថ្មី ក្រុងសៀមរាប ខណ: បុណ្យចូលឆ្នាំចិន វៀតណាម ខិតជិតមកដល់ !

    335 shares
    Share 134 Tweet 84
  • អាជ្ញាធរ ផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី ដល់ប្រជាពលរដ្ឋក្នុង ឃុំឃុនរាម ស្រុកបន្ទាយស្រី ពិនិត្យផ្ទៀងផ្ទាត់

    182 shares
    Share 73 Tweet 46

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (455)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,969)
  • ព័ត៌មានកីឡា (39)
  • ព័ត៌មានជាតិ (4,504)
  • ព័ត៌មានជាតិទូទៅ (201)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (665)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (772)
  • សាសនា និង មនុស្សធម៌ (785)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (178)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.