Saturday, August 13, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរនិង​ប្រតិ​ប​ត្ត​ករ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ចូលរួម​ដាំ​កូនឈើ ក្រោម​ប្រធានបទ ទេសចរ​ម្នាក់ ដើមឈើ​មួយ​ដើម​

ដោយ Pothe Thun
16/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរនិង​ប្រតិ​ប​ត្ត​ករ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ចូលរួម​ដាំ​កូនឈើ ក្រោម​ប្រធានបទ ទេសចរ​ម្នាក់ ដើមឈើ​មួយ​ដើម​
82
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ព្រឹត្តិការណ៍​ដាំ​ពូជ​កូនឈើ​ក្រញូង ក្នុង​សួន​ដាំ​ដើមឈើ​អនុស្សាវរីយ៍ លើ​ផ្ទៃដី ៥​ហិតា​កន្លះ នៃ​តំបន់​ចំការ​ព្រៃ​ពូជឈើ​ក្រញូង ក្នុង​ទំហំ​ផ្ទៃ​ដី​សារុប​ប្រមាណ​ជា ជិត ១,៩០០​ហិច​តា នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​ត្រពាំងថ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង​១​ពាន់​នាក់ ក្រោម​ប្រធានបទ “​ទេសចរ​ម្នាក់ ដើមឈើ​មួយ​ដើម​”​។​

​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បានឲ្យដឹងថា ៖ តំបន់​ចំការ​ឈើ​ពូជ​ក្រញូង​នេះ គ្រប់គ្រង​ដោយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប មាន​ចម្ងាយ​ជិត​១០០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប ។ សួន​ដាំ​កូនឈើ​អនុស្សាវរីយ៍​នេះ បាន​បង្កើតឡើង​នៅ​ក្នុង​ឆ្នាំ​២០១៥ ។ មកទល់​នឹង​ឆ្នាំ​២០១៩ សួន​ដាំ​កូនឈើ​អនុស្សាវរីយ៍ បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ អន្តរជាតិ មន្ត្រីរាជការ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ សរុប​បាន​ចំនួន​៥៣​លើក និង​មាន​កូន​ឈើ​ប្រមាណ​ជា​ជិត ១ ៣០០​ដើម ជា​ប្រភេទ​ឈើ​ក្រញូង​និង​ឈើទាល ត្រូវបាន​ដាំ​ក្នុង​សួន​អនុស្សាវរីយ៍​នេះ​។ ដោយឡែក នៅថ្ងៃនេះ គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ ដែល​មិន​ធ្លាប់មាន ក្នុង​រយៈពេល​៤​ឆ្នាំកន្លងមក​។​

​លោក ម៉ុង ប៊ុន​លឹម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប បានបង្ហាញ​ឲ្យដឹង​ដែរថា ៖ ការបង្កើតឡើង​សួន​ដាំ​កូន​ឈើ​អនុស្សាវរីយ៍​នេះ មិន​ត្រឹមតែ​ជាការ​បំផុស​ចលនា​ដាំ​កូន​ឈើ​ឡើងវិញ​នោះ​ទេ តែ​ក៏​ជា​ផែនការ​នៃ​ការរៀបចំ​តំបន់​នេះ​ឲ្យក្លាយ​ជា​គោលដៅ ព្រៃឈើ​បម្រើ​សេវាកម្ម​ទេសចរណ៍​ធម្មជាតិ ផងដែរ ។​

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាភ្ញៀវទេសចរណ៍អន្ដរជាតិ ដែលទិញសំបុត្រចូលទស្សនាអង្គរមួយថ្ងៃ អាចទស្សនាបានពីរថ្ងៃ និងមានសុពលភាព៥ថ្ងៃ

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាភ្ញៀវទេសចរណ៍អន្ដរជាតិ ដែលទិញសំបុត្រចូលទស្សនាអង្គរមួយថ្ងៃ អាចទស្សនាបានពីរថ្ងៃ និងមានសុពលភាព៥ថ្ងៃ

11/08/2022
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាលស្ដីពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីប្រចាំការអនុសាខាក្រុង-ស្រុក ទាំង១២

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាលស្ដីពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីប្រចាំការអនុសាខាក្រុង-ស្រុក ទាំង១២

11/08/2022

​មាន​វត្តមាន​ជា​អធិបតី​ក្នុង​ឱកាស​នោះ លោក នាក់ ណេ​រ៉ុន អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា ៖ ការចូលរួម​របស់​ប្រតិបត្តិ​ករ​ទេសចរ និង​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ក្នុងឱកាស​ដាំ​កូន​ឈើ​នេះ គឺជា​សារ​សកម្មភាព ដើម្បី​ពញ្ញាក់​ស្មារតី​ប្រជាពលរដ្ឋ ឲ្យមាន​ការចូលរួម​អភិរក្ស​ព្រៃឈើ​នៅ​កម្ពុជា​។ នេះ​គឺជា​ចាប់ផ្តើម​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ក្នុង​ការចូលរួម​ស្តារ​បរិស្ថាន និង​ព្រៃឈើ​នៅ​កម្ពុជា ជាមួយនឹង​ការ​សម្លឹង​ឃើញ​មោទនភាព ដោយ​ការ​បន្សល់​ទុក​មរតក​នៃ​មនុស្ស​ជំនាន់​បច្ចុប្បន្ន សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។ នេះ​មិន​ត្រឹមតែ​ជា​សមិទ្ធផល​សម្រេចបាន ក្នុង​ការស្តារ​ព្រៃឈើ​ឡើងវិញ​នោះ​ទេ តែ​ក៏​ជាការ​បន្សល់ទុក​នូវ​មរតក​ស្មារតី​នៃ​ការ​បន្តវេន​ផងដែរ ដើម្បី​បង្កើន​ផ្ទៃ​បៃតង​នៃ​ភពផែនដី ។​

​សូមជម្រាបថា កូនឈើ​ក្រញូង​ដែល​បាន​ដាំ​នាពេលនោះ ត្រូវបាន​ផ្ដល់ជូន​ដោយ​ឥត​ថ្លៃ ប៉ុន្តែ​ដើម្បី​ធានា​ដល់​ការលូតលាស់ បានល្អ និង​ជា​អនុស្សាវរីយ៍ អ្នកចូលរួម​ដាំ ត្រូវ​ចំណាយ​១៥​ដុល្លារ​ក្នុង​ដើមឈើ​មួយ​ដើម ដល់​អ្នក​ដែល​ផ្ដល់​សេវា​ថែទាំ ទន្ទឹម​នោះ ម្ចាស់​អ្នក​ដាំ​អាច​ទៅ​មើល​កូន​ឈើ​អនុស្សាវរីយ៍​របស់​ខ្លួន​បាន​គ្រប់ពេលវេលា ៕

​អត្ថបទ និង រូបភាព ៖ លោក ងិន គឹម​ឡេង លោក យូ វង្ស និង​លោក ខេង ឧត្តម​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ដាំ​កូន​ឈើទេសចរ​ម្នាក់ ដើមឈើ​មួយ​ដើម​ប្រតិ​ប​ត្ត​ករ​ទេសចរណ៍​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាកលវិទ្យាល័យសៅស៍​អ៊ីស​ថ៍​អេយ​សៀ រៀបចំ​ការប្រគុំ​តន្ត្រីដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

សាកលវិទ្យាល័យសៅស៍​អ៊ីស​ថ៍​អេយ​សៀ រៀបចំ​ការប្រគុំ​តន្ត្រីដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

សម្ដេច​តេ​ជោ អញ្ជើញ​បើក​សន្និសីទថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣នៃ​ក្រុម​ប្រទេស​CLMTV នៅ​ខេត្តសៀមរាប

សម្ដេច​តេ​ជោ អញ្ជើញ​បើក​សន្និសីទថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣នៃ​ក្រុម​ប្រទេស​CLMTV នៅ​ខេត្តសៀមរាប

​ស្លាប់​មនុស្ស​ចំនួន​៧​នាក់ ក្នុងករណី​ធ្លាក់​យន្តហោះ​នៅ​កូ​ឡំប៊ី​

​ស្លាប់​មនុស្ស​ចំនួន​៧​នាក់ ក្នុងករណី​ធ្លាក់​យន្តហោះ​នៅ​កូ​ឡំប៊ី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

08/08/2022
លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

08/08/2022
ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

03/08/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    199 shares
    Share 80 Tweet 50
  • អ្នកឧកញ៉ា គួច ម៉េងលី៖ អាណាព្យាបាល គួរផ្តោតសំខាន់ឱ្យកូនៗរបស់ខ្លួន សិក្សាចំណេះដឹងទូទៅភាសាជាតិជាមុន

    34 shares
    Share 14 Tweet 9
  • អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាភ្ញៀវទេសចរណ៍អន្ដរជាតិ ដែលទិញសំបុត្រចូលទស្សនាអង្គរមួយថ្ងៃ អាចទស្សនាបានពីរថ្ងៃ និងមានសុពលភាព៥ថ្ងៃ

    28 shares
    Share 11 Tweet 7
  • អាជ្ញាធរខេត្ដសៀមរាប បង្ហាញការព្រួយបារម្ភខណៈយុវជនមួយចំនួនកំពុងពេញនិយមខ្លាំងក្នុងការជក់បារី និងបារីអេឡិចត្រូនិក

    27 shares
    Share 11 Tweet 7
  • ក្រុងសៀមរាបត្រូវការពេលប្រមាណយ៉ាងតិច៥ឆ្នាំ ដើម្បីក្លាយជាក្រុងវៃឆ្លាតដូចបណ្ដាប្រទេសនៅតំបន់អាស៊ាន

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • Actualizar Archivos Dll (1)
  • Dating Tips (2)
  • Driver Updater (1)
  • Malware Specific Removal (1)
  • Mise à jour DLL (1)
  • Missing Dll Files (1)
  • Open Dll Files (1)
  • Unwanted Ads Removal (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (407)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,744)
  • ព័ត៌មានកីឡា (34)
  • ព័ត៌មានជាតិ (4,134)
  • ព័ត៌មានជាតិទូទៅ (182)
  • ព័ត៌មានអន្តរជាតិ (616)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (582)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (742)
  • សាសនា និង មនុស្សធម៌ (730)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (159)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.