Sunday, May 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

សម្ដេច​តេ​ជោ អញ្ជើញ​បើក​សន្និសីទថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣នៃ​ក្រុម​ប្រទេស​CLMTV នៅ​ខេត្តសៀមរាប

ដោយ ទូរទស្សន៍ជាតិ ខេត្តសៀមរាប
17/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
CLMTV Siem Reap
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣ នៅ​ខេត្តសៀមរាប ដែលមាន​៥​ប្រទេស រួមមាន​៖ កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម ក្នុងនោះ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ក្រោម​ប្រធានបទ «​ការ​ឆ្ពោះទៅកាន់​កិច្ច​គាំពារ​ពលករ​ទេស​ន្ត​រ​ប្រវេសន៍​នៅក្នុង​ប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការ​វិស័យ​សន្តិសុខ​សង្គម​»​។​

​តាមរយៈ សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ ក្នុង​ក្របខណ្ឌ​ប្រទេស​ទាំង​៥ ហៅ​កាត់​ថា CLMTV ​នេះ រៀបចំឡើង​រៀងរាល់ ២​ឆ្នាំ​ម្ដង លើកដំបូង​នៅ​ឆ្នាំ​២០១៥ នៅ​ប្រទេស​ថៃ និង​លើក​ទី​២ ឆ្នាំ​២០១៧ រៀបចំ​នៅ​ប្រទេស​វៀតណាម​។​

​កិច្ចប្រជុំ​បន្តបន្ទាប់ នៃ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ ក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ របស់​ក្រុម​ប្រទេស​ CLMTVពីរ​លើក​នាពេល​កន្លងមក បាន​ផ្តោត​សំខាន់​លើ​គោលនយោបាយ ច្បាប់ និង​បទដ្ឋាន​នានា នីតិវិធី និង​យន្តការ​សម្រាប់​ផ្តល់​ការ​គាំពារ ការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​របស់​ពល​ករ​ទេស​ន្ត​ប្រវេសន៍ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​អនុវត្តន៍ ធានា​ការពារ​ដល់​សិទ្ធ​ពលករ ដែល​ចេញទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​ស្របច្បាប់ នៅតាម​បណ្ដា​ប្រទេស​ជា​សមាជិក ដែល​បាន​បង្កើតឱ្យមាន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ជាច្រើន​។ ក្នុងនោះ ការជ្រើសរើស​ពលករ​ប្រកបដោយ​ប្រសិទ្ធភាព កម្មវិធី​តម្រង់ទិស​មុន​ការចេញដំណើរ និង​ក្រោយ​ការ​ត្រឡប់មកវិញ កិច្ចសហប្រតិបត្តិការ​ក្នុងការ​អភិវឌ្ឍ​ជំនាញ និង​បញ្ហា​វិស័យ​ការងារ​ផ្សេងៗ​ទៀត រួមមាន​ការងារ​បន្ត និង​កិច្ចសហប្រតិបត្តិការ​នា​ពេលអនាគត​។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំដល់មន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាបត្រូវសហការគ្នាឲ្យបានល្អជាមួយប្រជាកសិករ ដើម្បីជំរុញផលិតកម្មកសិកម្មតាមរយៈបច្ចេកទេស

រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំដល់មន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាបត្រូវសហការគ្នាឲ្យបានល្អជាមួយប្រជាកសិករ ដើម្បីជំរុញផលិតកម្មកសិកម្មតាមរយៈបច្ចេកទេស

26/05/2023
កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកាជាលើកទី៥ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចំនួន២ម៉ឺនដុល្លារ រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកាជាលើកទី៥ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចំនួន២ម៉ឺនដុល្លារ រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត

26/05/2023

​ដោយឡែក ផ្អែក​តាម​សេចក្តីថ្លែងការណ៍ នៃ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​២ កាលពី​ឆ្នាំ​២០១៧ និង​លទ្ធផល​នៃ​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ការងា​រលើ​ក​ទី​៤ កាលពី​ឆ្នាំ​២០១៨ នៅ​ប្រទេស​វៀតណាម CLMTV បាន​ឯកភាពគ្នា​ជំរុញឱ្យមាន​យន្តការ ក្នុង​ការផ្ទេរ​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម ពី​ប្រទេស​ទទួល​មក​ប្រទេស​បញ្ជូន​ពលករ ដោយបាន​ផ្ដួច​ផ្ដើមគំនិត ចំនួន​៧​ចំណុច​រួមមាន​៖
– ទី​១ សិក្សា​រៀបចំ​ច្បាប់ និង​គោលនយោបាយ​ជាតិ​មាន​សង្គតិភាព​គ្នា​ជាមួយនឹង​បទដ្ឋាន ឬ​លិខិត​តូ​បក​រណ៍​គតិយុត្ត​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​
– ទី​២ ផ្តល់ និង​ផ្លាស់ប្តូរ​ទិន្នន័យ​ជាក់លាក់​អំពី​ពលករ​ទេសន្តរប្រវេសន៍ ដែល​គ្របដណ្តប់​ដោយ​របប​សន្តិសុខ​សង្គម​នៅក្នុង​ប្រទេស CLMTV
– ទី​៣ បង្កើន​ការចូលរួម​របស់​កម្ម​ករ​និយោជិត និយោជក និង​រដ្ឋាភិបាល​នៅ​កម្រិត​ជាតិ ដើម្បី​អភិវឌ្ឍ និង​អនុវត្ត​គំនិត​ផ្តួចផ្តើម​អំពី​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៃ​ប្រទេស CLMTV
– ទី​៤ ធ្វើ​ការងារ​ឆ្ពោះទៅកាន់​ការរៀបចំ​ក្របខណ្ឌ​រួម​សម្រាប់​ប្រទេស CLMTV ស្តីពី​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​
– ទី​៥ ជំរុញ​ការចុះ​កិច្ចព្រមព្រៀងទ្វេភាគី​ស្តីពី ចល័តភាព​នៃ​រប​បស​ន្តិ​សុខ​សង្គម សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៃ​ប្រទេស CLMTV ចំពោះ​ផ្នែក​សេដ្ឋកិច្ច​ដែល​ពាក់ព័ន្ធ​
– ទី​៦ ពង្រឹង​យន្តការ​នៅក្នុង​ប្រទេស CLMTV អំពី​របៀប​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពី​របប​សន្តិសុខ​សង្គម​
– ទី​៧៖ លើកកម្ពស់​ការសម្របសម្រួល​រវាង​ស្ថាប័ន​ទទួលបន្ទុក​របប​ស​ន្តិ​សុខ​សង្គម នៅក្នុង​ប្រទេស CLMTV​។​

  Cambodia Ministers

​អត្ថបទ ៖ លោក សេង ផល្លី​
រូបភាព ៖

Tags: កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាមក្រុមប្រទេសCLMTVទេសន្តប្រវេសន៍ពលករ​ចំណាកស្រុកសម្ដេច ហ៊ុន សែន
ទូរទស្សន៍ជាតិ ខេត្តសៀមរាប

ទូរទស្សន៍ជាតិ ខេត្តសៀមរាប

អត្ថបទបន្ទាប់
​ស្លាប់​មនុស្ស​ចំនួន​៧​នាក់ ក្នុងករណី​ធ្លាក់​យន្តហោះ​នៅ​កូ​ឡំប៊ី​

​ស្លាប់​មនុស្ស​ចំនួន​៧​នាក់ ក្នុងករណី​ធ្លាក់​យន្តហោះ​នៅ​កូ​ឡំប៊ី​

​អាមេរិក​ត្រៀមខ្លួន​ជាស្រេច ក្នុង​កិច្ចចរចា​រំសាយអាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​

​អាមេរិក​ត្រៀមខ្លួន​ជាស្រេច ក្នុង​កិច្ចចរចា​រំសាយអាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួល​អំណោយ​ជា​អង្ករ​ចំនួន ១​តោន កន្លះ ពី​នាយក​ក្រុមហ៊ុន​នៃ​សាធារណរដ្ឋ​កូរ៉េ​

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួល​អំណោយ​ជា​អង្ករ​ចំនួន ១​តោន កន្លះ ពី​នាយក​ក្រុមហ៊ុន​នៃ​សាធារណរដ្ឋ​កូរ៉េ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    549 shares
    Share 220 Tweet 137
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    300 shares
    Share 120 Tweet 75
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    87 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (106)
  • ចំណេះដឹង និង ការអប់រំ (489)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,066)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,720)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (729)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (827)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.