Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាកលវិទ្យាល័យសៅស៍​អ៊ីស​ថ៍​អេយ​សៀ រៀបចំ​ការប្រគុំ​តន្ត្រីដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

ដោយ Pothe Thun
16/09/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សាកលវិទ្យាល័យសៅស៍​អ៊ីស​ថ៍​អេយ​សៀ រៀបចំ​ការប្រគុំ​តន្ត្រីដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​រាត្រី​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅក្នុង​បរិវេណ សាកលវិទ្យាល័យ​សៅស៍​អ៊ីស​ថ៍​អេយ​សៀ ក្នុង​ក្រុង​ខេត្តសៀមរាប មាន​រៀបចំ​ការប្រគុំ​តន្ត្រី​មួយ ស្វែងរក​ថវិកា​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​ខេត្ត​សៀមរាប ខណៈ​មន្ទីរពេទ្យ​កុមារ​ទាំង​ពីរ​នេះ តែងតែ​ជួបប្រទះ នឹង​កង្វះខាត​ថវិកា​ជា​រៀងរាល់ឆ្នាំ ដើម្បី​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​។​

​មានប្រសាសន៍​នាឱកាស​នោះ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​លើកឡើង​អំពី​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​អាជ្ជា​ធរ​ខេត្ត ដែល​តំណាងឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ការងារ​សប្បុរសធម៌ ជាពិសេស​ការយកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​សុខ​មា​ភាពរ​កុមារ និង​ប្រជាពលរដ្ឋ​ជាដើម​។​

​លោក​អភិបាលរង​ខេត្ត បន្តថា នេះ​គឺជា​ការងារ​មនុស្សធម៌ និង ការងារ​សង្គម ដើម្បី​ជា​ការជួយ​លើកកម្ពស់​ដល់​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​មូលដ្ឋាន និង ជួយ​កាត់បន្ថយ​ការចំណាយ ទៅ​លើ​ការ​សេវា​ព្យាបាល ពិសេស​ក្នុង​គោលបំណង​ចេះ​សាមគ្គីភាព​ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​។ ដូច្នេះ​ក្នុង​នាម​អាជ្ញា​ខេត្តសៀមរាប សូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សាកលវិទ្យាល័យ សៅស៍​អ៊ីស​ថ៍​អេយ​សៀ ដែល​បាន​រៀបចំ​មូលនិធិ​សប្បុរសធម៌ ដើម្បី​ស្វែងរក​ថវិកា​សប្បរ​ធម៌​សម្រាប់​ឧបត្ថម្ភ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប​លើក​ទី​២​នេះ បាន​ចំណាយ​ទាំង​ពេល​វេលា និង កម្លាំងចិត្ត​កម្លាំងកាយ​រក​ថវិកា​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ការឧបត្ថម្ភ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ក្នុង​ខេត្ត​សៀមរាប ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមជម្រាបថា លើក​ទី​១ កាលពី​ខែ​សីហា​ឆ្នាំ​២០១៨​កន្លងទៅ សាកលវិទ្យាល័យ សៅស៍​អ៊ីស​ថ៍​អេយ​សៀ ក៏​បាន​បង្កើត​មូល​នីធិ​សប្បុរសធ​ម៌​លើក​ទី​មួយ​របស់​ខ្លួន​ដែរ ដែល​គៀងគរ​ថវិកា​បាន​សរុប​ចំនួន​ជាង​៣​ម៉ឺន​ដុល្លារ​។ ហើយ​មូល​នីធិ​សប្បុរសធម៌​សាកលវិទ្យា​ល័យ សៅស៍​អ៊ីស​ថ៍​អេយ​សៀ លើក​ទី​២​នេះ ត្រូវបាន​រៀបចំឡើង​ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​សីហា​ឆ្នាំ​២០១៩ រហូតដល់​ពេល​នេះ ដឹកនាំ​ដោយ​លោក បុគ្គលិក និង​និស្សិត​ស្ម័គ្រចិត្ត​នៃ​សាកលវិទ្យាល័យ សៅស៍​អ៊ីស​ថ៍​អេយ​សៀ ហើយ​បាន​បែងចែក​ជា​ក្រុម​តូចៗ ដើម្បី​គៀងគរ​រក​ថវិកា​សប្បុ​រស​ធម៌​ពី​សប្បុរសជន​នានា​នៅតាម​ដងផ្លូវ ក្នុង​ផ្សារ ទីប្រជុំជន ទី​សារ​ធា​រណៈ​ក្នុង​ខេត្តសៀមរាប​។ គិត​មក​ត្រឹម​រាត្រី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ មូនិ​ធិ​មួយនេះ ទទួលបាន​ថវិកា​សប្បុរសធម៌​សរុប​ចំនួន ជិត​២​ម៉ឺន​ដុល្លារ និង លុយ​រៀល ជាង​១៦​លាន​រៀល គិត ហើយ​ថវិការ​ទាំងអស់​នេះ នឹង​យក​ទៅ​ដល់​ជូន​ដល់​មន្ទីរពេទ្យ​ទាំង​២ ដើម្បី​ប្រើប្រាស់​ទៅតាម​តម្រូវការ​ចាំបាច់​នៅ​ខាង​មុខ​នោះ​៕

 

​អត្ថបទ និង រូបភាព ៖ លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ប្រគុំ​តន្ត្រីដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាបសាកលវិទ្យាល័យសៅស៍​អ៊ីស​ថ៍​អេយ​សៀ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេច​តេ​ជោ អញ្ជើញ​បើក​សន្និសីទថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣នៃ​ក្រុម​ប្រទេស​CLMTV នៅ​ខេត្តសៀមរាប

សម្ដេច​តេ​ជោ អញ្ជើញ​បើក​សន្និសីទថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣នៃ​ក្រុម​ប្រទេស​CLMTV នៅ​ខេត្តសៀមរាប

​ស្លាប់​មនុស្ស​ចំនួន​៧​នាក់ ក្នុងករណី​ធ្លាក់​យន្តហោះ​នៅ​កូ​ឡំប៊ី​

​ស្លាប់​មនុស្ស​ចំនួន​៧​នាក់ ក្នុងករណី​ធ្លាក់​យន្តហោះ​នៅ​កូ​ឡំប៊ី​

​អាមេរិក​ត្រៀមខ្លួន​ជាស្រេច ក្នុង​កិច្ចចរចា​រំសាយអាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​

​អាមេរិក​ត្រៀមខ្លួន​ជាស្រេច ក្នុង​កិច្ចចរចា​រំសាយអាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.