អត្រាស្លាប់របស់ទារកនិងកុមារអាយុក្រោម៥ឆ្នាំនៅកម្ពុជាមានការថយចុះតែបើប្រៀបជាមួយប្រទេសក្នុងតំបន់អាស៊ានអត្រាស្លាប់នេះនៅតែខ្ពស់ជាងគេ
ថ្លែងបើកអង្គសិក្ខាសាលា កាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៨នៅខេត្តសៀមរាប ឯកឧត្តម ឈួ អ៊ីម៉េង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា៖ ក្រសួងសុខាភិបាលចាត់ទុក ការងារសុខភាពមាតា និងទារកជាការងារអាទិភាព ស្របទៅតាមគោលនយោបាយជាតិក្នុងការកាត់បន្ថយអត្រាស្លាប់របស់មាតា និងកុមារ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចបាននូវសមិទ្ឋផល ដោយកាត់បន្ថយអត្រាស្លាប់របស់មាតាឱ្យថយចុះជិត៣ដង ពី៤៣៧ ...