ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីក្របខណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងនីតិវីធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ នៅខេត្តសៀមរាប
នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាខេត្តសៀមរាប មានរៀបចំ បើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច ព្រមទាំងអនុក្រឹត្យស្ដីពីវិធាន និងនីតិវិធី នៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ ដល់តំណាងអង្គភាពថវិការដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តសៀមរាប ដើម្បីលើកកម្ពស់ការយល់ដឹងដល់មន្ត្រីពាក់ព័ន្ធ យកទៅអនុវត្តក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ និង ទទួលបាននូវចំណេះដឹងអំពីកាតព្វកិច្ច និងសិទ្ធិរបស់អង្គភាពអធិការកិច្ចហិរញ្ញវត្ថុ ...