Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អំពើហិង្សាលើកុមារគ្រប់ទម្រង់ បង្កផលវិបាកធ្ងន់ធ្ងរដល់សង្គមជាតិ និងប៉ះពាល់ស្ទើរពេញមួយជីវិតរបស់ជនរងគ្រោះ

ដោយ Pothe Thun
11/10/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អំពើហិង្សាលើកុមារគ្រប់ទម្រង់ បង្កផលវិបាកធ្ងន់ធ្ងរដល់សង្គមជាតិ និងប៉ះពាល់ស្ទើរពេញមួយជីវិតរបស់ជនរងគ្រោះ
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តំណាងរាជរដ្ឋាភិបាល និងអង្គការដៃគូ បញ្ជាក់ថា អំពើហិង្សាលើកុមារគ្រប់ទម្រង់ បានបង្កផលវិបាកធ្ងន់ធ្ងរដល់សង្គមជាតិ និងប៉ះពាល់ស្ទើរពេញមួយជីវិតរបស់ជនរងគ្រោះ ដែលនេះជាសកម្មភាពដែលមិនអាចអត់ឱនឱ្យបាន ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីប្រកាសបើកយុទ្ធនាការ”គ្រួសាររឹងមាំ” ការលើកកម្ពស់ការយល់ដឹង ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនមិនចាំបាច់ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ក្នុងក្រុងសៀមរាប។

លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ហៅកាត់ថា គ.ក.ស.ក. និងជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បង្ហាញថា អំពើហិង្សាលើកុមារ គឺជាបញ្ហាសកលដែល បង្កផលវិបាកធ្ងន់ធ្ងរដល់សង្គមជាតិ និងប៉ះពាល់ស្ទើរពេញមួយជីវិតរបស់ជនរងគ្រោះ។ អំពើហិង្សាលើកុមារ គឺជាសកម្មភាព ដែលមិនអាចអត់ឱនបាន ទោះនៅក្នុងរូបភាពណាក៏ដោយ ព្រោះថាអំពើហិង្សាធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារ សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍធនធានមនុស្សនាពេលអនាគត។ លោកជំទាវ បន្តថា អំពើហិង្សាលើកុមារ កើតមានស្ទើរតែគ្រប់ទីកន្លែងក្នុងបណ្ដាប្រទេសទាំងអស់ទូទាំងពិភពលោក រីឯខេត្តសៀមរាប ក៏នៅតែមានបញ្ហាប្រឈមនេះដូចគ្នាផងដែរ។ តាមរយៈកិច្ចខិតខំរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពកិច្ចការពារកុមារនៅខេត្តសៀមរាប មានភាពល្អប្រសើរឡើងជាលំដាប់ ដោយសារការអនុវត្តផែនការសកម្មភាពខេត្ត ពាក់ព័ន្ធនឹងកិច្ចការពារកុមារ ការចិញ្ចឹមកូនបែបវិជ្ជមាន ដែលដឹកនាំសម្របសម្រួលដោយ គ.ក.ស.ក ខេត្ត ការចាត់វិធានការក្នុងការគ្រប់គ្រងការថែទាំកុមារនៅក្នុងមណ្ឌល និងបង្កើនសេវាកិច្ចការពារដល់កុមារនៅក្នុងខេត្ត ប៉ុន្តែកុមារមួយចំនួន នៅតែប្រឈមនឹងបញ្ហា ទទួលបាននកិច្ចការពារកុមារនេះនៅឡើយ។

តាមការឱ្យដឹងពី លោក ស៊ា សុឃន់ ទីប្រឹក្សាអង្គការយូនីសេហ្វ ប្រចាំកម្ពុជា ការទទួលបានព័ត៌មានពីអំពើហិង្សាលើកុមារនៅជុំវិញពិភពលោក មានកម្រិតខុសៗគ្នា ក្នុងនោះកម្ពុជា កុមារជាងពាក់កណ្តាលបានជួបប្រទះអំពើហិង្សាយ៉ាងហោចណាស់ម្តងនៅមុនពួកគេមានអាយុ១៨ឆ្នាំ។ លោកបន្តថា អំពើហិង្សាមានផលប៉ះពាល់ធ្ងន់ធ្ងរ និងយូរអង្វែងដល់ជីវិតកុមារ និងមនុស្សពេញវ័យ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

យោងតាមការសិក្សាស្រាវជ្រាវថ្នាក់ជាតិឆ្នាំ២០១៣ ដែលធ្វើឡើងដោយ គណៈកម្មការអន្តរក្រសួងចំនួន១៣ ដឹកនាំដោយក្រសួងកិច្ចការនារី និងក្រសួងសង្គមកិច្ច អតីតយុទ្ធ និងយុវនីតសម្បទា គាំទ្រពីអង្គការយូនីសេហ្វ និងមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងកិច្ចបង្ការ (CDC) បានបង្ហាញថា កុមារ៥០% បានរងនូវអំពើហិង្សាលើរាងកាយ ២០% បានរងអំពើហិង្សាផ្លូវចិត្ត និង៥%ផ្លូវភេទ។

លោកជំទាវ ច័ន្ទ ហារ៉ាវដ្តី អនុរដ្ឋលេខាធិការក្រសួង សង្គមកិច្ទ អតីតយុទ្ធ និងយុវនីតសម្បទា បង្ហាញថា តាមរយៈការសិក្សាស្រាវជ្រាវថ្នាក់ជាតិឆ្នាំ២០១៣នេះដែរ ការសិក្សាវិភាគអំពីបន្ទុកសេដ្ឋកិច្ច ចំពោះផលវិបាកផ្នែកសុខភាព ដោយសារអំពើហិង្សាលើកុមារនៅប្រទេសកម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ២០១៣ កម្ពុជាបានខាតបង់ថវិកាចំនួន១៦៨លាន ដុល្លាសហរដ្ឋអាមរិក ។ លោកជំទាវបន្តថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកកម្ពស់អនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងច្បាប់អន្តរជាតិ ពាក់ព័ន្ធនានា ឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងកិច្ចការពារជាពិសេសសម្រាប់កុមារ ដើម្បីអាចឱ្យកុមាររស់នៅក្នុងសេរីភាព សន្តិភាព និងការអភិវឌ្ឍ តាមរយៈការដាក់ចេញនូវ វិធានការជាច្រើនរួមមាន ការរៀបចំច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និង លិខិតបទដ្ឋាននានាជាច្រើន ដើម្បីធានាដល់កិច្ចការពារកុមារឱ្យកាន់តែប្រសើរឡើង។ ឆ្លើយតបទៅនឹងស្ថានភាពថ្មីៗ ច្បាប់ស្ដីពីកិច្ចការពារកុមារ កំពុងត្រូវបានតាក់តែងឡើង សំដៅធានានូវកិច្ចការពារពិសេសសម្រាប់កុមារឱ្យបានគ្រប់ជ្រុងជ្រោយ។

សូមរម្លឹកថា រាជរដ្ឋាភិបាល បានដាក់ចេញអនុក្រឹត្យស្ដីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខណ្ឌ សំដៅលើកម្ពស់ប្រសិទ្ធភាព ក្នុងការគ្រប់គ្រង ការផ្តល់សេវាសា ធារណៈ និងការអភិវឌ្ឍមូលដ្ឋាននៅថ្នាក់ក្រុង ស្រុក និងខណ្ឌ។ទន្ទឹមនេះ គោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដែលមានភាពគ្រប់ជ្រុងជ្រោយស្របតាមដំណាក់កាល និងកម្រិតនៃការអភិវឌ្ឍប្រទេស ត្រូវបានអនុវត្តតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវា ដល់ប្រជាជនក្រីក្រងាយរងគ្រោះ ជាពិសេស កុមារកំព្រា និងកុមារងគ្រោះនៅតាមសហគមន៍ ដោយបង្កើននូវការយកចិត្តទុកដាក់ពង្រឹងគុណភាព និងបង្ខិតសេវាឱ្យទៅជិត ជាមួយប្រជាជនតាមរយៈការបង្កើនល្បឿននៃការធ្វើវិមជ្ឈការផ្ទេរការទទួលខុសត្រូវ និង វិភាជន៍ថវិកាទៅរដ្ឋបាលថ្នាក់ក្រោមជាតិជាបណ្តើរៗ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: អំពើហិង្សាលើកុមារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋានសហការរៀបចំប្រណាំងទូកលក្ខណ:ប្រពៃណី នៅវត្តអារញ្ញសាគរ ក្រុងសៀមរាប 

ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋានសហការរៀបចំប្រណាំងទូកលក្ខណ:ប្រពៃណី នៅវត្តអារញ្ញសាគរ ក្រុងសៀមរាប 

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដង្ហែរអង្គកឋិនទាន ដើម្បីកៀងគរបច្ច័យទុកកសាងសមិទ្ធផលនានាបន្ថែម ក្នុងវត្តព្រះឥន្ទកោសីយ៍ ក្រុងសៀមរាប

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដង្ហែរអង្គកឋិនទាន ដើម្បីកៀងគរបច្ច័យទុកកសាងសមិទ្ធផលនានាបន្ថែម ក្នុងវត្តព្រះឥន្ទកោសីយ៍ ក្រុងសៀមរាប

ស្ពានថ្មីនៅប្រាសាទនាគព័ន្ធចាប់ផ្តើមបើកឱ្យដំណើរការហើយ ខណ:ភ្ញៀវទេសចរបង្ហាញអារម្មណ៍សប្បាយរីករាយ ក្នុងពេលចូលទៅទស្សនាប្រាសាទ !

ស្ពានថ្មីនៅប្រាសាទនាគព័ន្ធចាប់ផ្តើមបើកឱ្យដំណើរការហើយ ខណ:ភ្ញៀវទេសចរបង្ហាញអារម្មណ៍សប្បាយរីករាយ ក្នុងពេលចូលទៅទស្សនាប្រាសាទ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.