Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋានសហការរៀបចំប្រណាំងទូកលក្ខណ:ប្រពៃណី នៅវត្តអារញ្ញសាគរ ក្រុងសៀមរាប 

ដោយ Pothe Thun
12/10/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋានសហការរៀបចំប្រណាំងទូកលក្ខណ:ប្រពៃណី នៅវត្តអារញ្ញសាគរ ក្រុងសៀមរាប 
150
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រះចៅអធិការវត្តអារញ្ញសាគរ សហការជាមួយអាជ្ញាធរសង្កាត់សៀមរាប សង្កាត់សាលាកំរើក សង្កាត់ជ្រាវ និងសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង ខេត្តសៀមរាប បានផ្តួចផ្តើមរៀបចំពិធីប្រណាំងទូក និងបណ្តែតប្រទីប ដើម្បីអបអរសាទរថ្ងៃចេញព្រះវស្សា និងដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់របស់អ្នកស្រុកភូមិ ដែលមានតាំងពីយូរលង់ណាស់មកហើយ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រពីព្រះសង្ឃ ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ក្រុមការងារយុវជន សសយកខេត្ត ក្រុង  អាជីវករ និងសប្បុរសជននានា ដោយបានបរិច្ចាគធនធានផ្ទាល់ខ្លួនទៅតាមសទ្ធាជ្រះថ្លាមានថវិកា និងភេសជ្ជ: សម្រាប់ជួយទ្រទ្រង់ឱ្យកម្មវិធីដំណើរការទៅបានយ៉ាងរលូន។ លោក ម៉ៃ សាមេត ចៅសង្កាត់សៀមរាប បានបង្ហាញនូវក្តីសោមនស្ស ដែលបានសហការរៀបចំកម្មវិធីនេះឡើង បន្ទាប់ពីត្រូវអាក់ខានដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ លោកចៅសង្កាត់មានប្រសាសន៍ថា៖ អស់រយ:ពេលជាង ២ឆ្នាំមកហើយ ដែលបងប្អូនប្រជាពលរដ្ឋមិនបានជួបជុំប្រារព្ធពិធីជួបជុំឬពិធីបុណ្យនានានោះទេ ព្រោះតែភាពភ័យខ្លាច និងការអនុវត្តតាមការណែនាំ និងវិធានការនានាទប់ស្កាត់នៃការឆ្លងជំងឺកូវីដ-១៩។

 

តែដោយសារការយកចិត្តទុកដាក់ និងការលះបង់ខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនបងប្អូនគ្រប់ទីកន្លែងដោយឥតគិតថ្លៃ តាំងពីដូសមូលដ្ឋាន រហូតដូសជំរុញ ទើបជំងឺដ៍កាចសាហាវនេះបានថយចុះជាបន្តបន្ទាប់ និងសម្រេចបើកប្រទេសពេញលេញឡើងវិញ តាមរយ:ការរៀនរស់តាមបែបគន្លងថ្មីជាមួយនឹងកូវីដ-១៩។ ដូចនេះហើយ ទើបយើងទាំងអស់គ្នាមានឱកាសជួបជុំ និងប្រាព្ធពិធីផ្សេងៗ ឡើងវិញក្រោមម្លប់សុខសន្តិភាពតែមួយ។លោក ម៉ៃ សាមេត បានលើកយកសាវតានិងគោលបំណងទាក់ទងទៅនឹងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអមបុក ដែលជាពិធីមួយមានជាប់ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រដែលកងទ័ពខ្មែរធ្វើសង្គ្រាមបណ្តេញចម្ប៉ាផង និងក៏ជាប់ពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា គឺការគោរពបូជាចំពោះព្រះចង្កូមកែវរបស់ព្រះសម្មាសម្ពុទ្ធនៅឋានភុជង្គនាគ និងដើម្បីរំឭកដល់ទន្សាយព្រះពោធិសត្វផង។ លោកបញ្ជាក់ថា៖ដោយឡែក ព្រះរាជពិធីអុំទូកធ្វើឡើងដើម្បីដឹងគុណដល់ព្រះគង្គា ព្រះធរណី និងរំលឹកមនុស្សឱ្យចេះថែរក្សាការពារទឹកដីឱ្យបានគង់វង្ស ចេះស្រឡាញ់គោរពព្រះធរណី គង្គា(ទឹកដី)ដោយចូលរួមសម្អាតបរិស្ថានឱ្យបានស្អាត។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ពិធីប្រណាំងទូកលក្ខណ:ប្រពៃណីនេះមានរយ:ពេល ២ថ្ងៃពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ប្រព្រឹត្តទៅនៅវេលារសៀល ស្ថិតចំណុចផ្លូវតាអាំ ក្នុងភូមិចុងស្រុក សង្កាត់សៀមរាប ក្នុងភូមិសាស្ត្រជាប់បឹងទន្លេសាប កីឡាករសុទ្ធតែជាបងប្អូនក្នុងមូលដ្ឋាននៃបណ្តាសង្កាត់នីមួយៗ មានទូកសរុបចំនួន៣០ទូក ក្នុងនោះទូក ង ចំណុះ ២២នាក់ចំនួន៤ ជាទូកកិត្តិយសទូកប្រណាំងដណ្តើមជ័យលាភី ២៦ទូក មួយទូកៗចំណុះ៦នាក់។ ចំណាត់ថ្នាក់ជ័យលាភីនឹងជ្រើសយកពីលេខ១ដល់លេខ៤ ដែលនឹងទទួលបានប្រាក់ឧបត្ថម្ភពីគណ:កម្មការរៀបចំពិធី ក្នុងពេលប្រកាសលទ្ធផល៕

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: ប្រណាំងទូកលក្ខណ:ប្រពៃណីវត្ត​អារញ្ញ​សាគរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដង្ហែរអង្គកឋិនទាន ដើម្បីកៀងគរបច្ច័យទុកកសាងសមិទ្ធផលនានាបន្ថែម ក្នុងវត្តព្រះឥន្ទកោសីយ៍ ក្រុងសៀមរាប

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដង្ហែរអង្គកឋិនទាន ដើម្បីកៀងគរបច្ច័យទុកកសាងសមិទ្ធផលនានាបន្ថែម ក្នុងវត្តព្រះឥន្ទកោសីយ៍ ក្រុងសៀមរាប

ស្ពានថ្មីនៅប្រាសាទនាគព័ន្ធចាប់ផ្តើមបើកឱ្យដំណើរការហើយ ខណ:ភ្ញៀវទេសចរបង្ហាញអារម្មណ៍សប្បាយរីករាយ ក្នុងពេលចូលទៅទស្សនាប្រាសាទ !

ស្ពានថ្មីនៅប្រាសាទនាគព័ន្ធចាប់ផ្តើមបើកឱ្យដំណើរការហើយ ខណ:ភ្ញៀវទេសចរបង្ហាញអារម្មណ៍សប្បាយរីករាយ ក្នុងពេលចូលទៅទស្សនាប្រាសាទ !

ដំណាំស្រូវប្រជាពលរដ្ឋប្រមាណ១ម៉ឺនហិកតា បានខូចខាតទាំងស្រុងដោយសារជំនន់ទឹកភ្លៀង និងជំនន់បឹងទន្លេសាប

ដំណាំស្រូវប្រជាពលរដ្ឋប្រមាណ១ម៉ឺនហិកតា បានខូចខាតទាំងស្រុងដោយសារជំនន់ទឹកភ្លៀង និងជំនន់បឹងទន្លេសាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.