អធិការដ្ឋាននគរបាលស្រុកជីក្រែង ជំរុញឱ្យប្រជាពលរដ្ឋបន្តផ្ដល់កិច្ចសហការជាមួយសមត្ថកិច្ច ចូលរួមលុបបំបាត់បញ្ហាអសន្តិសុខក្នុងមូលដ្ឋាន
អធិការដ្ឋាននគរបាលស្រុកជីក្រែង ខេត្តសៀមរាប លោកវរសេនីយ៍ឯក តាំង លីហេង បានជំរុញឱ្យប្រជាពលរដ្ឋបន្តផ្ដល់កិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ធ្វើយ៉ាងណាចូលរួមក្នុងការលុបបំបាត់បញ្ហាអសន្តិសុខនានាក្នុងមូលដ្ឋានរបស់ពួកយើងឱ្យអស់។ ក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប នៅថ្ងៃ២៦ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក តាំង លីហេង បានបង្ហាញថា សម្រាប់ឆ្នាំ២០២៤នេះ បញ្ហាអសន្ដិសុខ សណ្ដាប់សាធារណៈក្នុងមូលដ្ឋានស្រុកជីក្រែង មិនមានករណីអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ...