ផ្ទៃដីព្រៃក្នុងស្រុកបន្ទាយស្រីប្រមាណ២០០ហិតតាត្រូវភ្លើងឆាបឆេះ
នៅថ្ងៃទី១១ខែមិនាឆ្នាំ២០១៩វេលាម៉ោង១៣.៤០នាទីរសៀលមានករណីឆេះព្រៃ របស់រដ្ឋបាលព្រៃឈើមួយកន្លែងស្ថិតនៅភូមិត្រពាំងថ្ម ឃុំ ឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោកវរៈសេនីយ៏ឯក ឡុង សំណាង អធិការនគរបាល ស្រុកបន្ទាយស្រីបានឲ្យដឹងថា៖ ក្នុងហេតុការអគ្គិភ័យនេះបានរាលដាលឆេះខូចខាតផ្ទៃដីព្រៃអស់ប្រហែល២០០ហិចតា គ្រឿងចក្រ ១គ្រឿង ផ្ទះតៀម ១ ទំហំ ៥ម៉ែត្រគុណនឹង ៦ម៉ែត្រប្រក់សង្ហ័សីជាកម្មសិទ្ធិរបស់លោក ស៊ុន ...