Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប នាំយកអំណោយផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រី ចាស់ជរា ស្រ្តីមេម៉ាយចំនួន ១៥០គ្រួសារ ក្នុងស្រុកក្រឡាញ់ 

ដោយ Pothe Thun
25/07/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប នាំយកអំណោយផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រី ចាស់ជរា ស្រ្តីមេម៉ាយចំនួន ១៥០គ្រួសារ ក្នុងស្រុកក្រឡាញ់ 
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម គុជ លីណា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រួមជាមួយនាយកប្រតិបត្តិ និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសមាជិក សមាជិកា អនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រី ចាស់ជរា ស្រ្តីមេម៉ាយចំនួន ១៥០គ្រួសារមកពីឃុំទាំង១០ ក្នុងស្រុកក្រឡាញ់។

 

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ និងប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមានប្រសាសន៍ថា៖ នេះជាសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប ធ្វើឡើងតបតាមសេចក្តីរាយការណ៍របស់អាជ្ញាធរឃុំ ភូមិ អំពីស្ថានភាពរស់នៅប្រចំាថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលក្នុងបន្ទុកគ្រួសារមានចាស់ជរា ជនមានពិការភាព ស្រ្តីមេម៉ាយកូនច្រើន បាននឹងកំពុងជួបការលំបាកខ្លំាងក្នុងជីវភាពរស់នៅប្រចំាថ្ងៃ។ អាជ្ញាធរឃុំ ភូមិ បានធ្វើការពិនិត្យ និងវាយតម្លៃ ឃើញថាពួកគាត់ទាំង ១៥០គ្រួសារពិតជាមានភាពខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃពិតប្រាកដមែន និងដោយសារអនុសាខាកាកបាទក្រហមស្រុកពុំមានលទ្ធភាពដោះស្រាយបាន ទើបអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ធ្វើសំណើសុំទៅ ឯកឧត្តម ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្ត ជួយដោះស្រាយជាអំណោយជូនដល់គ្រួសារកំពុងជួបការលំបាកខ្លាំង នៅថ្ងៃនេះ។ ក្នុងរបាយការណ៍របស់លោកស៊ុំ សំអន នាយកប្រតិបត្តិ និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តថា៖ អំណោយដែលនាំយកមកនេះក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ ៣០គ.ក្រ, មី ១កេស, ត្រីខ ១យួរ, អំបិល ១គ.ក្រ, ស្ករស ១គ.ក្រ, ទឹកត្រី ១យួរ, ឃីត ១កញ្ចប់ (មុងភួសារុងក្រមា) និងថវិកា ៥ម៉ឺនរៀល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម គុជ លីណា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានប្រសាសន៍ថា៖ សម្ភារ:អំណោយយកមកចែកជូននៅពេលនេះជាអំណោយទទួលបានពីសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភមកដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីប្រើប្រាស់ទៅតាមភាពជាក់ស្តែងសម្រាប់ជួយគ្រួសារ ដែលងាយរងគ្រោះ និងមានភាពខ្វះខាតខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ។ ឯកឧត្តម គុជ លីណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណ: ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តម មានប្រសាសន៍ ផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់សូមប្រុងប្រយ័ត្ន និងត្រូវបង្ការថែរក្សាចំពោះសុខភាព ដើម្បីទប់ស្កាត់កុំឱ្យឆ្លងជំងឺនានាយាយីមកលើកូនចៅ និងក្រុមគ្រួសារយើង ជាពិសេសក្នុងរដូវវស្សានេះត្រូវរក្សាអនាម័យក្នុងការរស់នៅឱ្យបានស្អាតជានិច្ច ដើម្បីបង្ការចៀសឆ្ងាយពីជំងឺរាគរុស និងគ្រុនចាញ់គ្រុនឈាមជាដើម និងប្រយ័ត្នជានិច្ចចំពោះកុមារតូចៗកុំឱ្យទៅលេងទឹកថ្លុក ប្រឡាយ បឹងបួរ ខ្លាចក្រែងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ហើយបើសង្ស័យថាមានកើតជំងឺណាមួយសូមរួសរាន់ទៅកាន់មណ្ឌលសុខភាពដែលនៅកៀកជិតនឹងមូលដ្ឋានរបស់យើងឲ្យបានទាន់ពេលវេលា៕

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​សៀមរាបប្រជាពលរដ្ឋក្រីក្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នៅដំណាច់ឆ្នាំ២០២៣ ចំនួនអ្នកដំណើរតាមជើងយន្តហោះមកកាន់ខេត្តសៀមរាប នឹងអាចឈានដល់ជាង ១លាននាក់

នៅដំណាច់ឆ្នាំ២០២៣ ចំនួនអ្នកដំណើរតាមជើងយន្តហោះមកកាន់ខេត្តសៀមរាប នឹងអាចឈានដល់ជាង ១លាននាក់

អាជ្ញាធរជាតិអប្សរា បន្តជួសជុលនិងផ្គុំឡើងវិញចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរែ 

អាជ្ញាធរជាតិអប្សរា បន្តជួសជុលនិងផ្គុំឡើងវិញចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរែ 

ក្រុមហ៊ុនមួយរបស់ប្រទេសជប៉ុន គ្រោងសាងសង់ផ្ទះបន្តោងដើមឈើប្រណិតលំដាប់សណ្ឋាគារផ្កាយ៥ពិភពលោក នៅលើភ្នំគូលែន

ក្រុមហ៊ុនមួយរបស់ប្រទេសជប៉ុន គ្រោងសាងសង់ផ្ទះបន្តោងដើមឈើប្រណិតលំដាប់សណ្ឋាគារផ្កាយ៥ពិភពលោក នៅលើភ្នំគូលែន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.