អនុប្រធានសភាប្រជាជនចិនទូទាំងប្រទេស សន្យានឹងបន្តជំរុញលើកទឹកចិត្តឲ្យអ្នកទេសចរចិនមកទស្សនាខេត្តសៀមរាប រួមទាំងអ្នកវិនិយោគចិន
ឯកឧត្តម ចាង ឈុនស៊ាន អនុប្រធានសភាប្រជាជនចិនទូទាំងប្រទេស មានប្រសាសន៍ថា រដ្ឋាភិបាលចិន នឹងបន្តជំរុញលើកទឹកចិត្តឲ្យអ្នកទេសចរចិន មកទស្សនាកម្ពុជា ជាពិសេសទស្សនាអង្គរវត្តឲ្យកាន់តែច្រើនឡើងថែមទៀត ជាមួយនឹងការកៀងគរអ្នកវិនិយោគចិន ឱ្យមកដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេស នៅខេត្តសៀមរាប ព្រោះប្រាង្គប្រាសាទអង្គរវត្តរបស់កម្ពុជា ថាជាអច្ឆរិយៈវត្ថុ និងជាស្នាដៃ នៃស្ថាបត្យកម្មកំពូល ដ៏អស្ចារ្យនៅលើពិភពលោក និង បង្ហាញអំពីអរិយ្យធម៌ដ៏រុងរឿងក្នុងប្រវត្តិសាស្ត្រកម្ពុជា ...